loader

គ.ជ.ប៖ រយៈពេល ៧ថ្ងៃ មានពលរដ្ឋជាង ៤ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ រយៈពេល ៧ថ្ងៃមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញតារាងស្ថិតិប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតបញ្ជីបច្ចុប្បន្នថ្មី មានចំនួន ៤ម៉ឺន៣ពាន់៤រយ ៦១នាក់ ខណៈគជប ក៏បាន លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៦មានចំនួន១៦២នាក់ដែល ពួកគេ ដូរទីលំនៅ។

ផ្ដល់បទសម្ភាសន៍​ឱ្យវិទ្យុស្រ្ដី FM102 លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ ​គ.ជ.ប  បានអំពាវនាវឱ្យពលរដ្ឋទាំងអស់​​ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត ជាពិសេសអ្នកដែលកំពុង​បំពេញ​បេស​កកម្ម ធ្វើការ​ ឬសិក្សានៅក្រៅប្រទេស​ប្រញ៉ប់​​រួសរាន់ ត្រឡប់មកប្រទេសកម្ពុជា ដើម្បី​ចុះឈ្មោះបោះឆ្នោត​​ ឆ្នាំ២០១៧ ឱ្យបានទាន់ពេលវេលា​​​តាមកាលបរិច្ឆេទដែលបាន​​កំណត់ ទើបទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខនេះ។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត NIFEC កាលពីថ្មីនេះ បានប្រាប់វិទ្យុស្ត្រីថា កាលដែលពលរដ្ឋទៅចុះបោះឆ្នោត ២០១៧ មានចំនួនតិចនេះ គឺ ជាការព្រួយបារម្ភមួយតែលោកថា គ.ជ.ប គួរធ្វើការផ្សព្វផ្សាយការចុះឈ្មោះបោះឆ្នោតដល់ពលរដ្ឋមានភាពទូលំទូលាយជាងនេះ។

គ.ជ.ប បានប៉ាន់ស្មាននូវចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួនជិត១៦លាននាក់ (១៥​,៨៨៣​,២៥០នាក់) ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួន ៩លាន ៧សែន ៨ម៉ឺន៨ពាន់២៣៩នាក់ (៩,​៧៨៨​,២៣៩នាក់)។ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ជាង៧លាន ៨ សែន នាក់ (៧,៨៦៥,០៣៣នាក់) ​និងប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១លាន៤សែន១ម៉ឺន២ពាន់ ១៤៩នាក់ (១,៤១ ២,១៤៩ នាក់)។

ដោយឡែក ពលករ​ កម្មសិក្សាការីកម្ពុជា រួមនឹងពលរដ្ឋផ្សេង​ទៀត ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ជា​​ងមួយលាននាក់​(១,០៥០,០០០នាក់) ​ក្នុងនោះនៅប្រទេស​ថៃមានចំនួន​​ច្រើនជា​​​ង​គេ៕​

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សាលាដំបូងកោះហៅសាក្សី៨រូប​ក្នុងសំណុំរឿងរបស់លោក កឹម សុខា ករណីក្បត់ជាតិ

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកោះហៅ[...]

ស្ថានតំណាងកម្ពុជាបានជួយពលរដ្ឋខ្មែរ២៨នាក់ធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស

ភ្នំពេញ៖តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការប[...]

ពលរដ្ឋ ៧៥នាក់ ស្រុកចិត្របុរី ពុលនំបុ័ង ខណៈពុលទឹកថ្មីៗនេះសម្លាប់មនុស្ស១៤នាក់

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋជាង ៧៥ នាក់ ក្នុងមានស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត