ភ្នំពេញ៖ កុំព្យូទ័រប្រមាណ ២៤០០ គ្រឿងត្រូវបានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ផ្ដល់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយផ្ទាល់ កាលពីរសៀលថ្ងៃទី ០៣សីហា ម្សិលមិញ។
ការប្រគល់សំភារៈពីសហភាពអឺរ៉ុបនាពេលនេះ ត្រូវបាន គ.ជ.ប អះអាងថា នឹងជួយសម្រួលបានច្រើនដល់ការរៀបចំការចុះឈ្មោះបោះឆ្នោតដែលនឹងរៀបចំធ្វើ ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ មិនតែប៉ុណ្ណោះអាចរក្សាឯករាជ្យភាពរបស់ គ.ជ.ប បានថែមទៀតផង។
បើតាមការឲ្យដឹងរបស់អ្នកនាំពាក្យ នៃ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ថា កុំព្យូទ័រទាំងអស់នេះគឺជំនួយរបស់សហភាពអឺរ៉ុប។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា កុំព្យូទ័រទាំងនេះនឹងត្រូវរៀបចំតម្លើង កម្មវិធីជាមុនសិន មុននឹងបញ្ជូនទៅតាមបណ្ដាខេត្ដនានា។ អ្នកនាំពាក្យរូបនេះបន្ដថា ការបោះឆ្នោតទាំងថ្នាក់ឃុំ សង្កាត់ និងថ្នាក់ជាតិ ក្នុងអណត្ដិថ្មីនេះ គឺមិនមានការបាត់ឈ្មោះ បាត់ស្រះ ឬក៏បាត់ ព្យព្ជនៈ បន្ដទៀតឡើយ។
ជាបន្ដទៅនេះសូមអញ្ជើញនាង កញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសន៍រវាងលោក ហង្ស ពុទ្ធា ជាមួយលោក លៀ ស៊ីណា ដូចតទៅ៖