ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី១៣ សីហានេះ បានបើកវគ្គបណ្ដុះបណ្ដាលមួយដល់អ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ប្រមាណជា ៨០នាក់។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ គ.ជ.ប បានលើកឡើងពីបច្ចេក ទេសទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត។
តែនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មានវិទ្យុស្ដ្រី FM102 បានធ្វើបទសម្ភាស ដាច់ដោយឡែកជាមួយលោក សោម សូរីដា អគ្គលេខា ធិការរង គ.ជ.ប ជុំវិញ នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត និងឯកសារទាំងឡាយណាពាក់ព័ន្ធនិងការចុះឈ្មោះបោះឆ្នោត។
លោក សោម សូរីដា បានប្រាប់ថា មកដល់ពេលនេះ អត្ដសញ្ញាណប័ណ្ណបានប្រគល់ជូនពលរដ្ឋខ្មែរដើម្បី យកទៅចុះឈ្មោះបោះឆ្នោត បានជិត ៩ លាននាក់ហើយ។ លោកថា នៅសល់ជិតមួយលាននាក់ទៀតប៉ុណ្ណោះនឹងចប់សព្វគ្រប់។
ក្នុងពេលជាមួយគ្នានេះ លោក សោម សូរីដា បានប្រាប់ថា ពលរដ្ឋទាំងឡាយណាដែលមិនទាន់មានអត្ដសញ្ញាណប័ណ្ណថ្មី ក៏អាចចុះឈ្មោះបានដែរ ដោយប្រើអត្ដសញ្ញាណប័ណ្ណចាស់ ហើយពលរដ្ឋដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវមានសាក្សីនិងឯកសារមួយចំនួនទៀតមកបញ្ជាក់។
លោកក៏បានអះអាងដែរថា ការចុះឈ្មោះបោះឆ្នោតពិតជាប្រព្រឹត្តិទៅដោយមានតម្លាភាព គឺមិនមានឈ្មោះស្ទួន មិនមានឈ្មោះខ្មោចនោះទ្បើយ។ ជាបន្តទៅនេះសូមស្តាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន ជាមួយលោក សោម សូរីដា ដូចតទៅ៖