អ្នកជួយសង្គ្រោះនិយាយថា មនុស្សជិត ៣០០នាក់បានស្លាប់ និងជាង ១៥០០នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសអេក្វាទ័រកាលពីថ្ងៃសៅរ៍ ។ អ្នកជំនាញប្រទេសអេក្វាទ័រនិយាយថា គ្រោះរញ្ជួយដីមួយកម្រិត៧,៨ រ៉ិចទ័គឺ ជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ១៩៧៩មក។
យោងតាមបណ្ដាញផ្សាយព័ត៌មាន BBCទាហានប្រមាណ ១០០០០នាក់ និងមន្ត្រីនគរបាល ៣៥០០នាក់ត្រូវបានដាក់ពង្រាយនៅតាមតំបន់រងផលប៉ះពាល់ ។ ក្រុមមន្ត្រីអេក្វាទ័របានឲ្យដឹងថា ចំនួនអ្នកស្លាប់ទំនងជានឹងបន្តកើនឡើងអាចមាន៣០០នាក់។
ប្រធានាធិបតីអេក្វាទ័រលោក Rafael Correa បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអ៊ីតាលីមុនពេលកំណត់ដើម្បីដោះស្រាយវិបត្តិនេះ ។
អ្នកជំនាញប្រៀបធៀប គ្រោះរញ្ជួយដីនៅប្រទេសអេក្វាទ័រគឺដូចប្រទេសជប៉ុន កាលពីឆ្នាំ ២០១១ ដោយសម្លាប់ប្រជាជន១៨៥០០នាក់ ៕
ប្រភព :BBC