loader

គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​ថៃ ធ្វើឲ្យប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ចប្រទេស​ជា​ខ្លាំង​

គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ថៃ​រយៈ​ពេល​ជាង​មួយ​ទស្ស​វត្សរ៍​មក​នោះ អាច​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​​។ ប៉ុន្តែ ការ​ខូត​ខាត​អាច​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​ប្រទេស​នេះ​ជា​ច្រើន​ខែត​ទៅ​មុខ​ទៀត​។ ​

អនុ​ប្រធាន​នាយក​ដ្ឋាន ត្រៀម​បង្ការ​គ្រោះ​មហន្ត​រាយ​របស់​ប្រទេស​ថៃ​បាន​ប្រាប់ REUTER កាល​ពី​សប្តាហ៍​មុន​ថា គ្រោះ​រាំង​ស្ងួត​ដ៏ធ្ងន់​ធ្ងរ​ដែល​កើត​ឡើង​ដំបូង​នៅ​ចុង​ឆ្នាំ​២០១៤នេះ មិន​ដែល​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ទាំង​៦៧ របស់​ថៃ​ពី​មុន​មក​នោះ​ទេ​។ ដោយ​មាន​​ប្រជាជន​​ថៃ​​ជាង​​៤០​% ប្រកប​របរ​កសិកម្ម គ្រោះ​រាំង​ស្ងួត​ក៏​ក្លាយ​ជា​កត្តា​ជុំ​រុញ​ឲ្យ​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ទ្វេ​ដង​សម្រាប់​ប្រទេស​អាស៊ាន​មួយ​នេះ ពី​ព្រោះ​វា​បង្ក​ឲ្យ​សង្វាក់​ផលិត​កម្ម​ដើរ​យឺត ហើយ​ការ​នាំ​ចេញ​ថយ​ចុះ និង​ធ្វើ​ឲ្យ​បំណុល​បរទេស​កើន​ឡើង​។

កសិករថៃម្នាក់កំពុងពិនិត្យមើលស្រូវរបស់គាត់នៅលើដីស្រែហួតហែងរបស់គាត់
កសិករថៃម្នាក់ កំពុងពិនិត្យមើលដាំណាំស្រូវរបស់គាត់នៅលើដីស្រែហួតហែង

បើ​តាម​សមាគម​នាំ​អង្ករ​ចេញ​របស់​ថៃ​បាន​ឲ្យ​ដឹង​ថា ថៃ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​ដែល​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​។ ក៏​ប៉ុន្តែ​ភាព​រាំង​ស្ងួត​លើក​នេះ បាន​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ដី​កសិកម្ម​ចំនួន ៨០​% ដែល​អាច​ធ្វើឲ្យ​ផលិត​ផល​ស្រូវ​ធ្លាក់​ចុះ​ពី​១៥​%​ ទៅ ២០​%​។ ​

លោក សាន​ទី​តាន (Santitarn Sathirathai) អ្នក​វិភាគ​របស់​ក្រុម​ហ៊ុនហិរញវត្ថុដ៏​ធំ ឈ្មោះ Credit Suisse បាននិយាយ​ថា «ផលិតផល​ស្រូវ​ធ្លាក់​ចុះ​មិន​ត្រឹម​តែ​នៅ​ក្នុង​រដូវ​មិន​ដាំ​ដុះ​នោះ​ទេ ប៉ុន្តែ​សូម្បី​តែ​រដូវ​ធ្វើ​ស្រែ ក៏​ទំនង​ជា​ត្រូវ​ពន្យា​ពី​ខែ​មិថុនា​និង​កក្កដា ទៅ​ខែ​សីហា​វិញ​ដែរ​។​

ទាក់​ទិន​នឹង​បញ្ហា​នេះ​ដែរ លោក ជុន ទ្រីនិដាដ (Jun Trinidad) សេដ្ឋ​វិទូ​ម្នាក់​មក​ពី​ធនា​គារ Citibank កត់​សម្គាល់​ឃើញ​ថា​ ផល​ប៉ះ​ពាល់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត ធ្វើ​ឲ្យ​ទិន្ន​ផល​ស្រូវ​ធ្លាក់​ចុះ​៣០​% ក្នុង​ចន្លោះ​ខែ​មករា ដល់ ខែ​ឧសភា​។ មូល​ហេតុ​នេះ បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ទី​ផ្សារ​ការ​ងារ​យ៉ាង​ខ្លាំង ពី​ព្រោះ​ថា​មាន​ប្រជាជន​ចំនួន​៧០០,០០០​នាក់ ធ្វើ​ការ​នៅ​លើ​ដី​ស្រែ​ចំការ​។ អាកាស​ធាតុ​មិន​អំណោយ​ផល​នេះ ក៏​មិន​ត្រឹម​តែ​បាន​ធ្វើ​ឲ្យមាន​ការ​ធ្លាក់​ចុះ​នូវ​ប្រាក់​ចំណូល​របស់​កសិករ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យមាន​ផល​ប៉ះ​ពាល់​ដល់​ការ​ចំណាយ​លើ​វិស័យ​កសិកម្ម​ផង​ដែរ គឺ​ថា​អ្នក​ទិញ​ផល​ស្រូវ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាង​មុន​។

លោក សាន​ទី​តាន បាន​មាន​ប្រសាសន៍​ទៀត​ថា​ «អ្នក​ជន​បទ ទទួល​រង​នូវ​ឥទ្ធិពល​ខ្លាំង​ពី​គ្រោះ​រាំង​ស្ងួត​នេះ ពី​ព្រោះ​ការ​ចំនាយ​របស់ពួក​គេ​កើន​ខ្ពស់ ហើយ​បំណុល​មាន​ការ​កើន​ឡើង​»​។ លោក​បាន​បន្ត​ថា​៖ «​ទោះ​បី​ជា​រដ្ឋា​ភិបាល​បាន​បង្កើន​ការ​ផ្តល់​កម្ចី​ដែល​មាន​ការ​ប្រាក់​តិច​រហូត​ដល់​ $១.៨ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​កសិករ​ក៏​ដោយ ក៏​យើង​គិត​ថា​វា​មិន​អាច​ជួយ​ស្រោច​ស្រង់​ការ​ខូច​ខាត​ដ៏​ច្រើន​នេះ​បាន​ឡើយ​…​»។​

ចំណែក ក្រុម​ហ៊ុន Credit Suisse បាន​ឲ្យដឹង​ថា ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​នេះ ធនាគា​រ​ជាតិ​នៃ​ប្រទេស​ថៃ​បាន​កាត់​​បន្ថយ​អត្រាការ​ប្រាក់​ពី ១.៥% មក​ត្រឹម​១.២៥% នៅ​ចុង​ឆ្នាំ​នេះ​។ តែ​បើ​តាម​ធនាគា ANZ វិញ​បាន​ឲ្យ​ដឹង​ថា ការ​បន្ធូរ​បន្ថយ ​គោល​នយោបាយ​រូបិយ​វត្ថុ​តែ​ឯង​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ក្នុង​ការ​ដោះ​ស្រាយ​នូវ​វិបត្តិ​មួយ​នេះ ហើយ ANZ ជឿ​ថា​បន្ថែម​លើ​ការ​បន្ធូរ​បន្ថយ​នេះ ធនាគារជាតិ​ក៏​អាច​ជួយស្តារសេដ្ឋកិច្ចជាតិតាម​រយៈ​ការ​ធ្វើ​ឲ្យ​លុយ​បាត​ធ្លាក់​ថ្លៃ​ផង​ដែរ​។ ​

សេដ្ឋ​វិទូ លោក Trinidad ក៏​មាន​គំនិត​ដូច​គ្នា​នឹង ​ANZ ដែរ​ថា លុយ​បាត​ធ្លាក់​ថ្លៃ​អាច​ជួយ​បង្កើន​នូវ​ចំណូល​ពី​ការ​នាំ​ចេញ​ផលិត​ផលរបស់​កសិដ្ឋាន ក៏​ដូច​ជា​ជួយ​គាំ​ទ្រផលិត​ផល​របស់​ប្រជាជន​តាម​ទី​ជន​បទ​៕

ប្រភព៖ CNBC

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មេដឹកនាំកំពូលអ៊ីរ៉ង់ឱ្យទ័ពប្រយុទ្ធចេញពីទីក្រុង ក្រោយប្រកាសផ្ដាច់ទំនាក់ទំនងការទូតនឹងអាមេរិក

ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានការណ៍នៅមជ្ឈឹមបូព៌ាកាន[...]

អាមេរិកបញ្ចូនបន្ថែមនាវាចម្បាំងធំមួយគ្រឿងទៅឈូងសមុទ្រពែក្សខណៈកិច្ចប្រជុំនៅ UN គ្មានដំណោះស្រាយ

សហរដ្ឋអាមេរិកកំពុងបង្ហាញកម្លាំងសព្វាវុធដើម្បី[...]

គីមជុងអ៊ុនសរសើរត្រាំពេលអានលិខិតហើយ

គីមជុងអ៊ុនសរសើរត្រាំពេលអានលិខិតហើយ

ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩

មេដឹកនាំដែលធ្វើឱ្យពិភពលោក តែ​ងតែភ្ញាក់ផ្អើល ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត