loader

គ្រូនិងសិស្សឃុំបឹងរួមគ្នាដើររើសសំរាមសំអាតបរិស្ថានក្នុងសហគមន៍

ស្រុកបារាយណ៍,ខេត្តកំពង់ធំ៖ កាលពីពេលថ្មីៗនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៣០នាក់នៃមជ្ឈមណ្ឌល HIL ស្ថិតនៅក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើកយុទ្ធនាការដើររើសសំរាមតាមភូមិមួយចំនួន ដើម្បីសំអាតបរិស្ថានក្នុងសហគមន៍។

សកម្មភាពរបស់គ្រូ និងសិស្សចុះរើសសំរាមក្នុងភូមិ។ រូបភាព ស្រីណាង យុវជនខេត្តកំពង់ធំ

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀនឯកជនមួយនេះ បានប្រើប្រាស់ឧបករណ៍មួយចំនួនមានចប បង្គី ការុង និងដង្កាប់ ដើម្បីដើររើសសំរាមតាមផ្ទះអ្នកភូមិ។

លោក សុគន្ធ ជានាយកមជ្ឈមណ្ឌល HIL មានប្រសាសន៍ថា លោករីករាយដែលឃើញសិស្សានុសិស្សចេះស្រឡាញ់បរិស្ថាន និងចេះសាមគ្គីក្នុងការសំអាតបរិស្ថានតាមភូមិឃុំដូច្នេះ។

លោកគ្រូបានណែនាំដល់សិស្សពីផលប្រយោជន៍នៃអនាម័យខ្កួនប្រាណ។ រូបភាព ស្រីណាង យុវជនខេត្តកំពង់ធំ

ដោយឡែកមេឃុំបឹងបានកោតសរសើរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនក្នុងការធ្វើសកម្មភាពដើររើសសំរាមសំអាតបរិស្ថានតាមសហគមន៍បែបនេះ។

សំរាមដែលពួកគេប្រមូលបានពីតាមផ្ទះប្រជាពលរដ្ឋភាគច្រើនជាសំណល់ប្លាស្ទិក និងដបជ័រជាដើម។ ពួកគេសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ត្រូវមានស្មារតីទទួលខុសចំពោះសំរាមខ្លួនឯង កុំបោះចោលពាសវាលពាសកាស ព្រោះនាំឱ្យខូចបរិស្ថាន និងខូចសោភ័ណភាពក្នុងសហគមន៍ ពិសេស សំរាមជាកន្លែងផ្ទុកទៅដោយមេរោគគ្រប់ប្រភេទ៕

ខាងក្រោមនេះជារូបភាពសកម្មភាពចុះរើសសំរាម៖

អត្ថបទខ្លីសរសេរដោយ ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្សារបីក្នុងស្រុកបារាយណ៍ទទួលបានកង់បីដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍

កំពង់ធំ៖ ផ្សារចំនួនបីក្នុងស្រុកបារាយណ៍ ខេត្តក[...]

កំពង់ធំ៖ ទួលតាពេជ្រទីសក្ការៈស័ក្តិសិទ្ធិអ្នកភូមិចាន់ល្ហងគោរពបូជា

ខេត្តកំពង់ធំ៖ តាំងពីយូរលង់ណាស់មកហើយមានទួលបុរា[...]

កំពង់ធំ៖ពលរដ្ឋខ្មែរឥស្លាមពីរភូមិទទួលបានផ្លូវបេតុងនិងគ្រឿងបរិ ភោគក្នុងឱកាសបុណ្យស្រាយបួស

កំពង់ធំ៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត