loader

គម្រោង​ IBIS​ Rice​ គាំទ្រ​ដល់​ការងារ​អភិរក្ស​សត្វព្រៃ​នៅ​ស្ទឹង​ត្រែង​

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៧​ ខែធ្នូ​នេះ​ កសិករ​ រស់នៅ​ក្នុងភូមិ​ ខិះ​ស្វាយ​ ស្រុក​សៀង​ប៉ា​ង​ ខេត្ដស្ទឹងត្រែង​ នឹង​រួម​គ្នា​អភិរក្ស​សត្វ​ត្រ​យ៉ង​យក្ស​ ដែល​ជា​សត្វ​ស្លាប​ ជា​និ​មត្ដិ​រូប​មួយ​នៃ​ប្រទេស​កម្ពុជា​ ព្រមទាំង​ការពារ​ព្រៃឈើ​ ដែល​ជាទី​ជម្រក​របស់​វា​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ខាងលិច​។​

​ការ​ចូលរួម​របស់​កសិករ​ បន្ទាប់​ពី​ពួក​គាត់​លក់​ស្រូវ​របស់​ខ្លួន​ក្នុង​តម្លៃ​មួយ​ខ្ពស់​ ឲ្យ​ទៅ​គម្រោង​ Ibis​ Rice​ ដែល​មាន​គោលដៅ​បង្កើន​ប្រាក់​ចំណូល​ជូន​សហគមន៍​ ព្រមទាំង​ចូលរួម​ចំណែក​កាត់​បន្ថយ​កង្វះខាត​សន្ដិសុខ​ស្បៀងអាហារ​។​
​ជា​ការ​តបស្នង​ ប្រជា​សហគមន៍​ទាំង​អស់នោះ​ នឹង​ត្រូវ​គោរព​តាម​គោលការណ៍​ មាន​ចែង​នៅ​ក្នុង​ការ​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ផង​ដែរ​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​មាន​រួម​របស់​អង្គការ​ Birdlife​ គម្រោង​ IBIS​ Rice​ និង​អង្គការ​ WCS​ ដែល​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ទទួល​បាន​នៅ​ថ្ងៃនេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

សត្វត្រយ៉ង ចង្កំក ស ប្រភពរូបភាពពី អង្គការ WCS

 

អង្ក​ការ​ជីវិត​សត្វ​ស្លាប​អន្ដរជាតិ​ កម្មវិធី​ប្រចាំ​កម្ពុជា​ តាម​រយៈ​ថវិកា​គាំទ្រ​ពី​ Darwin​ Initiative​ និង​មូលនិធិ​ MacArthur​ Foundation​ កំពុងធ្វើការ​រួម​គ្នា​ជាមួយ​ក្រសួងបរិស្ថាន​ និង​មន្ទីរ​បរិស្ថាន​ខេត្ដស្ទឹងត្រែង​ ដើម្បី​ការពារ​ដែនជម្រកសត្វព្រៃ​ក្នុងស្រុក​សៀម​ប៉ា​ង​ ខេត្ដស្ទឹងត្រែង​ ដែល​មាន​ទំហំ​ផ្ទៃដី​ ១៥​ម៉ឺន​ ហិ​កតា​។​

ដែនជម្រកសត្វព្រៃ​នេះ​ គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វព្រៃ​ ងាយ​រង​គ្រោះ​ជិត​ផុត​ពូជ​ជា​ច្រើន​ប្រភេទ​ ក្នុង​នោះ​រួម​មាន​ សត្វ​ត្រ​យ៉ង​យក្ស​ ដែល​មាន​ប្រមាណ​ ២០​ភាគរយ​ នៃ​ចំនួន​របស់​វា​ទាំងអស់​នៅ​លើ​សាកលលោក​ និង​ប្រមាណ​ ៥០​ភាគរយ​ នៃ​សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ ទាំងអស់​នៅ​លើ​សាកលលោក​។​ ប​ច្ចុ​ប្ប​ន្នេះ​ សត្វ​ត្រ​យ៉ង​ទាំង​ពីរ​ប្រភេទ​នេះ​ មាននៅ​តែ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​។​ មាន​កត្ដា​យាយី​ មួយ​ចំនួន​ដែល​នាំ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​ការ​រស់នៅ​របស់​សត្វព្រៃ​ក្នុង​ដែន​ជម្រក​នេះ​ ដូច​ជា​ ការ​ទន្ទ្រាន​យក​ដី​ព្រៃ​ ព្រមទាំង​ការ​បរបាញ់​ និង​ការ​កាប់​ព្រៃឈើ​ខុសច្បាប់​ កំពុង​តែ​គំរាមកំហែង​ ដល់​តំបន់​ការពារ​សត្វព្រៃ​រស់នៅ​ក្នុង​តំបន់​ផង​ដែរ​។​

​ដោយ​មើលឃើញ​នូវ​សារៈសំខាន់​ នៃ​តួនាទី​របស់​ប្រជា​សហគមន៍​ នៅ​ក្នុង​ការងារ​អភិរក្ស​ អង្គការ​ជីវិត​សត្វ​ស្លាប​អន្ដរជាតិ​ បាន​អនុវត្ដ​នូវ​សកម្មភាព​បង្កើន​ជី​វិភាព​ជា​ច្រើន​សម្រាប់​ប្រជា​សហគមន៍​ រស់នៅ​ជុំវិញ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ខាងលិច​ ដែល​មាន​ដូច​ជា​ការ​ស្ដារ​សន្ដិសុខ​ស្បៀង​ដល់​ប្រជា​កសិករ​ រស់នៅ​ក្រៅ​តំបន់​ការពារ​ ដែល​ជា​ការ​លើកទឹកចិត្ដ​ដល់​ពួក​គាត់​ឲ្យ​ចូលរួម​ការពារ​ កុំ​ឲ្យ​មានការ​ទន្ទ្រាន​យក​ដី​ព្រៃ​ ព្រមទាំង​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ ដែល​កើត​ចេញពី​សកម្មភាព​មនុស្ស​ ដូច​ជា​ការ​បរបាញ់​សត្វព្រៃ​ជាដើម​។​

តំបន់អភិរក្ស ស្ថិតនៅក្នុងភូមិ ខិះស្វាយ ស្រុកសៀងប៉ាង ខេត្ដស្ទឹងត្រែង ប្រភពរូបភាពពី អង្គការ WCS

 

​ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​ទាំង​អស់នេះ​ អង្គការ​ជីវិត​សត្វ​ស្លាប​អន្ដរជាតិ​ បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​គម្រោង​ Ibis​ Rice​ និង​អង្គការ​ WCS​ ដើម្បី​អនុវត្ដ​កម្មវិធី​ បង្កើន​ជីវភាព​មួយ​ដែល​កំពុង​តែ​ទទួល​បាន​ជោគជ័យ​រួច​ហើយ​ក្នុង​ខេត្ដព្រះវិហារ​។​ គម្រោង​នេះ​បង្កើត​ឡើង​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ គម្រោង​ Ibis​ Rice​ គឺជា​គម្រោង​មួយ​ដែល​មិន​ស្វែងរក​ប្រាក់​ចំណូល​ ហើយ​ធ្វើការ​ជាមួយ​កសិករ​កម្ពុជា​ ដើម្បី​ផលិត​អង្ករ​ សរីរាង្គ​ដែល​មាន​គុណភាព​លំដាប់ថ្នាក់​ពិភពលោក​ ព្រមទាំង​ចូលរួម​ទប់ស្កាត់​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ ដែល​ជាទី​ជម្រក​របស់​សត្វព្រៃ​ប្រភេទ​ជិត​រង​គ្រោះ​ជិត​ផុត​ពូជ​។​

​តាម​លោក​ Nicholas​ Spencer​ នាយក​គម្រោង​ Ibis​ Rice​ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ដ​កាលពី​ឆ្នាំ​២០០៩​ ដែល​កំពុង​តែ​ការពារ​ព្រៃ​ និង​តំបន់ដីសើម​ប្រមាណ​ ៥​សែន​ហិ​កតា​ និង​បាន​ជួយ​ការពារ​សត្វព្រៃ​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​ជាង​ ៥០​ប្រភេទ​ និង​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ​ជាង​ ១​ពាន់​មួយ​គ្រួសារ​។​ តាម​នាយក​គម្រោង​ Ibis​ Rice​ គម្រោង​នេះ​កំពុង​ស្វែងរក​ឱកាស​ពង្រីក​ទៅ​កាន់​បំ​ន់​ផ្សេង​ទៀត​ ដែល​ជួប​ប្រទះ​បញ្ហា​។​

ផ្ទះកសិករ ប្រភពរូបភាពពី អង្គការ WCS

 

​ជាមួយ​គ្នា​នេះ​ លោក​ ទី​ ស្រ៊ិ​ន​ ប្រធាន​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​សៀម​ប៉ា​ង​របស់​អង្គការ​ ជីវិត​សត្វ​ស្លាប​អន្ដរជាតិ​ បាន​និយាយ​ថា​ នេះ​គឺជា​ឆ្នាំ​ទី​១​ នៃ​ការ​អនុវត្ដ​គម្រោង​ បង្កើន​ជីវភាព​នេះ​ នៅ​ក្នុងស្រុក​សៀម​ប៉ា​ង​ ភូមិ​ខិះ​ស្វាយ​ ដែល​មាន​កសិករ​ចំនួន​ ៤៣​គ្រួសារ​ចូលរួម​ ។​ លោក​រំពឹង​ថា​ នឹង​មាន​ពលរដ្ឋ​ចូលរួម​ជាមួយ​គម្រោង​នេះ​កាន់តែ​ច្រើន​ឡើងៗ​។​

​តាម​លោក​ ទី​ ស្រ៊ិ​ន​ ដើម្បី​ចូលរួម​ជាមួយ​គម្រោង​បាន​នេះ​ កសិករ​ត្រូវ​តែ​ចុះបញ្ជី​ទំហំ​ផ្ទៃដី​ស្រែ​ របស់​ខ្លួន​ នៅ​លើ​ផែនទី​ ដែល​មានការ​យល់ព្រម​ពី​អាជ្ញាធរ​ខេត្ដ​ ហើយ​ពួក​គាត់​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ រួម​មាន​មិន​ត្រូវ​បរបាញ់​សត្វព្រៃ​ មិន​ប្រើប្រាស់​ជីគីមី​ និង​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ជា​លក្ខណៈ​ធម្មជាតិ​ជាដើម​។​

​យ៉ាងណា​គម្រោង​នេះ​ ត្រូវ​បាន​វាយតម្លៃ​ថា​ កំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ការពារ​ ដែនជម្រកសត្វព្រៃ​ និង​ការពារ​សត្វព្រៃ​ ដ៏​កម្រ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​ ប៊ូ​ វរ​សក្ស​ នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​ របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្ដរជាតិ​ បាន​និយាយ​ថា​ ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ​ ក៏​ព្រោះតែ​មានការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ពី​មន្ដ្រី​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ច្រើន​ ដែល​ចូលរួម​ដើម្បី​ការពារ​ ជីវិត​សត្វព្រៃ​ ងាយ​រង​គ្រោះ​ជិត​ផុត​ពូជ​លើ​សាកលលោក​ ហើយ​កំពុង​មាន​វត្ដមាន​តិច​តូច​បំផុត​ក្នុង​ប្រទេស​កម្ពុជា​៕

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត