loader

គម្រោង​រេ​ដ​បូក ​ផ្ដល់​មូល​និ​ធិ​ដល់​ភូមិ​២០​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

​ភ្នំពេញ​ ៖​ ក្រសួងបរិស្ថាន​ សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោយ​ជាតិ​ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ បាន​ប្រគល់​កិច្ចព្រមព្រៀង​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​ របស់​គម្រោង​រេ​ដ​បូក​ ដល់​ប្រជា​សហគមន៍​ចំនួន​ ២០​ភូមិ​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​ ការ​ប្រគល់​មូលនិធិ​នេះ​ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បញ្ជាក់​ថា​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្ដល់​ជា​ប្រាក់​ចំណូល​សម្រាប់​សហគមន៍​ និង​លើកទឹកចិត្ដ​ ជំរុញ​ការ​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​អង្គការ​ WCS​ ដែល​បាន​ផ្ញើ​មក​កាន់​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ព័ត៌មាន​នេះ​៖

 

ពិធីប្រគល់កិច្ចព្រមព្រៀងមូលនិធិអភិវឌ្ឍន៍សហគមន៍ របស់គម្រោងរេដបូក ដល់ប្រជាសហគមន៍ចំនួន ២០ភូមិ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ប្រភពរូបភាព អង្គការ WCS

 

​គម្រោង​រេ​ដ​បូក​ គឺជា​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់​ព្រៃឈើ​ និង​ការ​សឹក​រេច​រិល​នៃ​ព្រៃឈើ​។​ គម្រោង​រេ​ដ​បូក​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ជាង​ ១៤​លាន​តោន​ សម្រាប់​រយៈពេល​ ១០​ឆ្នាំ​ ច​ម្លោះ​ពី​ឆ្នាំ​២០១០​ ដល់​ឆ្នាំ​ ២០១៩​។​ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ សហគមន៍​ និង​ទទួល​បាន​ថ​វ​កា​ពី​ការ​លក់​ឥណទាន​កាបូន​ នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ សម្រាប់​ការងារ​អភិវឌ្ឍន៍​សហគមន៍​ ជា​អាទិភាព​របស់​ពួក​គាត់​ ដែល​មាន​ដូច​ជា​ ការ​ទទួល​បាន​ទឹក​ស្អាត​ និង​សាងសង់​ស្នាក់​ការ​សហគមន៍​សម្រាប់​ប្រជុំ​ជាដើម​។​

​លោក​ សូ​ ខន​ឬ​ទ្ធី​គុណ​ អនុរដ្ឋលេខាធិការ​ក្រ​សួ​បរិស្ថាន​ មាន​ប្រសាសន៍​ថា​ កិច្ចព្រមព្រៀង​នេះ​ ធ្វើ​ឡើង​ដើម្បី​លើកទឹកចិត្ដ​និង​ជំរុញ​ការ​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​ ក៏​ដូច​ជា​ជា​ការ​ផ្ដល់​ប្រាក់​ចំណូល​សម្រាប់​ជីវភាព​រស់នៅ​ របស់​ប្រជា​សហគមន៍​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ផង​ដែរ​។​ ចាប់ពី​ពេល​នេះ​តទៅ​ប្រជា​សហគមន៍​ អាច​ប្រើប្រាស់​ថវិកា​ពី​ការ​លក់​ឥណទាន​កាបូន​ នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​របស់​គាត់​ ដែល​មាន​ជា​អាទិ៍​ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​ជីក​អណ្ដូងទឹក​ ឬ​រៀបចំ​សហគ្រាស​សហគមន៍​ជាដើម​។​

ឯកឧត្ដម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួបរិស្ថាន

 

​ជុំវិញ​រឿង​នេះ​ លោក​ កែន​ សេរីរ​ដ្ឋា​ ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ដែរ​ថា​ ប្រជា​សហគមន៍​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ឲ្យ​ស្ថិត​នៅ​គង់វង្ស​ជា​ច្រើន​ជំនាន់​មក​ហើយ​។​ បន្ថែម​ពី​នេះ​ គឺ​ពិតជា​មាន​សារសំខាន់​ណាស់​ សម្រាប់​ការ​គាំទ្រ​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​គ្រប់​លំដាប់ថ្នាក់​ ជា​ពិសេស​ក្រសួងបរិស្ថាន​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ក៏​ដូច​ជា​ម្ចាស់​ជំនួយ​នានា​ ក្នុង​ការ​រួមចំណែក​ ថែរក្សា​ព្រៃឈើ​ និង​សត្វព្រៃ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ឲ្យ​បាន​គង់វង្ស​។​

លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា

 

​សូម​ជម្រាប​ថា​ ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ស្ថិត​ក្នុង​ខេត្ដមណ្ឌលគិរី​ គឺជា​អតីត​ព្រៃ​ការពារ​សីមា​ បាន​ផ្ដល់​ជាទី​ជម្រក​ដល់​សត្វព្រៃ​ និង​រុក្ខជាតិ​ជាង​ ៦០​ប្រភេទ​ ដែល​ស្ថិត​ក្នុង​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ជា​រុក្ខជាតិ​ប្រភេទ​រង​ការ​គំរាមកំហែង​ជា​សាកល​។​ ដែនជម្រកសត្វព្រៃ​មួយ​នេះ​ ក៏​មាន​សារសំខាន់​ជា​សាកល​ផង​ដែរ​ សម្រាប់​ការ​អភិរក្ស​ប្រភេទ​សត្វ​ពានរ​ ដូច​ជា​ស្វា​កន្ទុយ​ ស​ ទោច​ថ្ពាល់​លឿង​ ពពួក​ខ្លា​ ដំរី​អាស៊ី​ ក្រុម​គោ​សាទិស​ និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ផ្សេងៗ​ទៀត​ផង​ដែរ​៕​

ព័ត៌មានទាក់ទង

UNទទូច​ឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែងអ្នកមិនទៅបោះឆ្នោតតែមន្ត្រីកម្ពុជាថាមន្ត្រីUNធ្វើជាមេធាវីឱ្យក្រុមប្រឆាំង

ជាថ្មីម្ដងទៀតអ្នករាយការណ៍ពិសេសអង្គការសហរដ្ឋប្[...]

អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅក្រុងតាខ្មៅ(មានសំឡេង)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេ[...]

សម្ដេច ហ៊ុន សែន ៖គណបក្សប្រជាជនធានាមិនអោយប្រទេសវិលទៅរកសង្រ្គាមឡើយ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត