loader

គណៈមេធាវី​អន្តរជាតិ​ថា​ តុលាការ​កម្ពុជា​មាន​អំពើ​ពុក​រលួយ​ និង​រង​ឥទ្ធិពល​រដ្ឋាភិបាល​

គណៈមេធាវី​អន្តរជាតិ​ បាន​បញ្ចេញ​របាយការណ៍​ ឲ្យ​ដឹង​ពី​វិសាលភាព​ឥទ្ធិពល​នៃ​អំពើ​ពុក​រលួយ​ ទាំង​ផ្នែក​នយោបាយ​ ទាំង​ផ្នែក​ហិរញ្ញវត្ថុ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។​ របាយការណ៍​នោះ​ថា​ ស្ថាប័ន​តុលាការ​កម្ពុជា​ មាន​អំពើ​ពុក​រលួយ​ និង​ស្ថិត​ក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​ ហើយ​ការ​សម្រេច​ក្តី​ក្រោម​សម្ពាធ​នយោបាយ​ ។​ ប៉ុន្តែ​មន្ត្រី​ក្រសួងយុត្តិធម៌​ថា​ ការ​ថ្លែង​បែប​នេះ​ គ្មាន​អ្វី​ចម្លែក​ឡើយ​ ។​
150917-Nata-News-01-dara-ed-cover

​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​ នៃ​គណៈមេធាវី​អន្តរជាតិ​ ដែល​បាន​ចេញផ្សាយ​ជា​ផ្លូវការ​នៅ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ បាន​បង្ហាញ​ថា​ ប្រព័ន្ធ​តុលាការ​កម្ពុជា​ មាន​អំពើ​ពុក​រលួយ​ និង​ស្ថិត​ក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​ ។​
​របាយការណ៍​នេះ​ថា​ ឥទ្ធិពល​នៃ​អំពើ​ពុក​រលួយ​ទាំង​ផ្នែក​នយោបាយ​ និង​ហិរញ្ញវត្ថុ​ ហាក់​បាន​លេចឡើង​ដោយ​ឆន្ទៈ​លើ​សកម្មភាព​ទាំងអស់​របស់​តុលាការ​ ។​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​ឡឺ​រ៉ូ​រ៉ា​ល់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ចៅក្រម​នៃ​ប្រទេស​កា​ណា​ អ្នកស្រី​ប្រេ​ន​ដា​ អ៊ែ​ត​វើត​ (Brenda​ Edwards)​ បានឱ្យ​ដឹង​ថា​ របាយការណ៍​នេះ​ គឺជា​លទ្ធផល​នៃ​ដំណើរ​ទស្សនៈ​របស់​ក្រុម​គណៈមេធាវី​អន្តរជាតិ​ ដែល​បាន​មក​ប្រទេស​កម្ពុជា​កាលពី​ខែមេសា​ ឆ្នាំ​២០១៥​ ដោយ​ធ្វើការ​សម្ភាស​ពី​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​។​

លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

អ្នកស្រី​មាន​ប្រសាសន៍​ថា​ ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនៈកិច្ច​នេះ​ ក្រុម​គណៈមេធាវី​អន្តរៈជាតិ​បាន​សន្និដ្ឋាន​ថា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​ ត្រូវ​បាន​ទទួល​តួនាទី​ដ៏​មាន​អំណាច​បំផុត​ទាំង​ផ្លូវច្បាប់​ ទាំង​ការ​អនុវត្ត​ជាក់ស្តែង​ ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ និង​មាន​ឆន្ទានុសិទ្ធិ​ និង​ឥទ្ធិពល​លើ​គ្រប់​ផ្នែក​ទាំងអស់​របស់​ចៅក្រម​។​

អ្នកស្រី​បន្ត​ថា​ នេះ​គឺ​ក្តី​កង្វល់​ដ៏​ធំ​មួយ​របស់​អ្នកស្រី​ នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ដែល​ជា​មន្ត្រី​របស់​រដ្ឋាភិបាល​ មាន​អំណាច​ក្នុង​ការ​សម្រេច​ការងារ​ទាំងអស់​ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ ទាំង​បញ្ហា​ចាត់ចែង​ថវិកា​ ធនធានមនុស្ស​ រាប់​បញ្ចូល​ទាំង​ទីតាំង​របស់​តុលាការ​ត្រូវធ្វើ​នៅ​កន្លែង​ណា​ ត្រូវ​សាងសង់​តុលាការ​ប៉ុន្មាន​ ព្រមទាំង​មាន​អំណាច​ទៅ​លើ​ការ​បណ្តុះបណ្តាល​ចៅក្រម​ ។​ អ្នកស្រី​ថា​ អ្វី​ដែល​អ្នកស្រី​មានការ​ភ្ញាក់ផ្អើល​ទៀត​នោះ​ គឺថា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ មាន​អំណាច​ក្នុង​ការ​សម្រេច​តែងតាំង​ចៅក្រម​ និង​ដំឡើង​ឋានៈ​របស់​ចៅក្រម​។​

អ្នកស្រី​បាន​សង្កត់ធ្ងន់​ថា​ ឯករាជ្យ​ភាព​របស់​តុលាការ​ មិនមែន​សម្រាប់​ការពារ​ចៅក្រម​នោះ​ទេ​ គឺ​សម្រាប់​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​។​ អ្នកស្រី​ថា​ ប្រជា​ពលរ​កម្ពុជា​មាន​សិទ្ធិ​ទទួល​បានការ​ជម្រះក្តី​សម្រេច​ដោយ​តុលាការ​ ដែល​មាន​ឯករាជ្យ​ភាព​ អា​ព្យា​ក្រឹត្យ​ មិន​ស្ថិត​ក្រោម​ឥ​ទ្ធ​ពល​របស់​រដ្ឋាភិបាល​ ឬ​ភាគី​ណាមួយ​ និង​គ្មាន​ភាព​ម្អៀ​ង​។​ អ្នកស្រី​បាន​ថ្លែង​តាម​រយៈ​អ្នកបកប្រែ​ថា​ ប្រធាន​តុលាការ​គឺជា​អ្នក​ទទួលខុសត្រូវ​ ក្នុង​ការ​ចាត់ចែង​ការងារ​តុលាការ​គ្រប់យ៉ាង​ដែល​មាន​ មិនមែន​រដ្ឋាភិបាល​ជា​អ្នក​ចាត់ចែង​នោះ​ទេ​។​ លោកស្រី​ថា​ “​ដូច​ខ្ញុំ​បាន​និយាយ​ថា​ កម្ពុជា​បាន​និយាយ​គេ​បាន​ប្តេជ្ញា​ចិត្ត​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​។​ ស្ដង់ដា​អន្តរជាតិ​ទាំងនេះ​តម្រូវ​ថា​ ត្រូវ​មានការ​បែង​ចែង​អំណាច​ច្បាស់លាស់​ និង​ដោយឡែក​រវាង​ផ្នែក​តុលាការ​ឬ​ក៏​និ​តិ​បញ្ញត្តិ​ និង​និ​តិ​ប្រតិបត្តិ​ ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច​កុំឱ្យ​មានការ​ត្រួត​គ្នា​ ចៅក្រម​មិន​គ្រប់គ្រង​ប្រទេស​ទេ​ ហើយ​រដ្ឋាភិបាល​មិន​គួរ​ជ្រៀតជ្រែក​ការងារ​របស់​តុលាការ​ទេ​ ទាំង​ពីរ​នេះ​ត្រូវ​តែ​ដោយឡែក​ពី​គ្នា​ ទាំង​នៅ​ក្នុង​ច្បាប់​និង​នៅ​ក្នុង​ការ​អនុវត្ត​ប្រចាំ​ថ្ងៃ​។​»

​របាយការណ៍​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​ពី​ប្រព័ន្ធ​ឯកភាព​ នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​ នៃ​គណៈមេធាវី​អន្តរជាតិ​ បាន​បង្ហាញ​ថា​ ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ ជា​ពិសេស​ការ​ស៊ីសំណូក​ និង​អំពើ​ពុក​រលួយ​ ។​

របាយ​ណ៍​នេះ​បញ្ជាក់​ថា​ ចៅក្រម​ ដែល​កំពុង​បណ្តុះបណ្តាល​ ត្រូវ​បាន​ស្នើ​ឱ្យ​បង់ប្រាក់​សំណូក​ ដើម្បី​អាច​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ហើយ​ចៅក្រម​ដែល​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទទួល​បានការ​តែងតាំង​ និង​ដំឡើង​តំណែង​ ។​ របាយការណ៍​នេះ​ថា​ សេចក្តីសម្រេច​របស់​តុលាការ​បាន​រង​សម្ពាធ​ដោយ​ហិរញ្ញវត្ថុ​ និង​នយោបាយ​ ក្នុង​ករណី​ដែល​អាជ្ញាធរ​ទទួល​បាន​ផលប្រយោជន៍​ ត្រូវ​បាន​ដោះស្រាយ​ដោយ​ស៊ីសង្វាក់​គ្នា​ ទៅ​តាម​ការ​អនុគ្រោះ​របស់​ពួក​គេ​ ហើយ​ក្នុង​ករណី​ផ្សេង​ទៀត​ ភាគី​ដែល​អាច​ផ្តល់​សំណូក​កាន់តែ​ច្រើន​ដល់​ចៅក្រម​ ឬ​ក្រឡាបញ្ជី​ នឹង​ឈ្នះក្តី​ ដោយ​មិន​គិត​ពី​អង្គសេចក្តី​ ។​

របាយការណ៍​ដដែល​នេះ​ ក៏​បង្ហាញ​ផង​ដែរ​ថា​ ក្រៅពី​អំពើ​ពុក​រលួយ​ ប្រព័ន្ធ​តុលាការ​ក៏​ប្រឈម​នឹង​បញ្ហា​ខ្វះ​តំណាង​ស្ត្រី​ក្នុង​សមាសភាព​ចៅក្រម​ ហើយ​ក្រឡាបញ្ជី​ និង​អាជ្ញាសាលា​ បាន​ដណ្តើម​តួនាទី​របស់​ចៅក្រម​ ដោយ​ធ្វើ​ជា​ប្រធាន​កាត់ក្តី​ ដែល​លទ្ធផល​នៃ​សកម្មភាព​ទាំងនេះ​ តុលាការ​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​ការ​ពង្រីក​អំណាច​របស់​រដ្ឋាភិបាល​ ហើយ​ប្រជាជន​សាមញ្ញ​មានការ​ភ័យ​ខ្លាច​ និង​ស្អប់ខ្ពើម​ មិន​ចង់​ពាក់ព័ន្ធ​ជាមួយ​តុលាការ​ឡើយ​ ក្នុង​ករណី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ ។​

ឆ្លើយ​តប​នឹង​របាយការណ៍​ខាងលើ​ លោក​ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​ថ្លែង​ថា​ នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ​ ដែល​របាយការណ៍​បែប​នេះ​ទាំង​ជាតិ​ និង​អន្តរជាតិ​ តែងតែ​ចេញ​មក​ ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទាំងស្រុង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​តែ​ការ​ស្រាវជ្រាវ​ ដោយ​មិន​មានការ​ចូលរួម​ពី​រដ្ឋាភិបាល​ និង​ភាគី​ពាក់ព័ន្ធ​ ។​

បន្ទាប់​ពី​បាន​អាន​របាយការណ៍​នេះ​ លោកស្រី​ចក់​ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ បញ្ហា​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ​ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ដែល​បាន​កើតឡើង​ជាក់ស្តែង​ ជា​ពិសេស​អនុសាសន៍​ដែល​បាន​លើក​ឡើង​ចំៗ​ ដាក់​ទៅ​ដល់​តួអង្គ​ដែល​ពាក់ព័ន្ធ​។​ លោកស្រី​យល់​ថា​ អនុសាសន៍​នេះ​គឺជា​អនុសាសន៍​ដែល​មាន​អត្ថន័យ​ស្ថាបនា​ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​ គួរតែ​យក​អនុសាសន៍​នេះ​ទៅ​ពិចារណា​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​មាន​ប្រសាសន៍​ថា​ “​យើង​មិន​ចម្លែក​អី​ទេ​ក្នុង​លទ្ធផល​នៃ​របាយការណ៍​ ក៏​ប៉ុន្តែ​មិន​ឆ្លុះ​បញ្ចាំង​នូវ​ការ​ពិត​ទាំងស្រុង​ទេ​ យើង​ទទួល​នូវ​បញ្ហា​ដែល​កើតឡើង​នៅ​ក្នុង​វិស័យ​យុត្តិធម៌​ អ​ញ្ចឹ​ង​ហើយ​បាន​យើង​ដាក់​ចេញ​នូវ​ គោលនយោបាយ​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ ហើយ​តាម​រយៈ​គោលនយោបាយ​ហ្នឹង​ យើង​ក៏​ឃើញ​មានការ​រីក​ចម្រើន​ មួយ​ចំនួន​គួ​ឱ្យ​កត់សម្គាល់​ដែរ​ មិនមែន​ខ្មៅ​ងងឹត​ដូច​របាយការណ៍​ដែល​គេ​លើក​ឡើង​នោះ​ទេ​ អ្វី​ដែល​យើង​រក​ឃើញ​ហេតុ​អ្វី​ក៏​របាយការណ៍​វា​ចេញ​មក​ខ្មៅ​ង​ងឹ​ង​បែប​នេះ​ គឺថា​វា​ទាក់ទង​នឹង​ Methodlogy​ របៀប​ដែល​គេ​ធ្វើ​របាយ​ការ​ហ្នឹង​គឺ​មិន​ឆ្លុះ​បញ្ចាំង​កា​ពិត​ជាក់ស្តែង​ ដោយ​មិន​មានការ​ចូលរួម​បី​អ្នក​ដែល​ពាក់ព័ន្ធ​ និង​អ្នក​អនុវត្ត​ជាក់ស្តែង​”​។​

​លោកស្រី​ចក់​ សុភាព​ បន្ត​ថា​ បើ​ប្រទេស​កម្ពុជា​ចង់​ក្លាយជា​ប្រទេស​នីតិរដ្ឋ​ពិតប្រាកដ​ កម្ពុជា​គួរតែ​ចាប់ផ្តើម​សិក្សា​ទៅ​លើ​របាយការណ៍​ ឬ​ការ​លើក​ឡើង​នានា​របស់​មជ្ឈដ្ឋាន​នៅ​ជុំវិញ​ខ្លួន​ ។​

ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​លើក​ឡើង​ និង​ដើម្បី​បង្កើន​ការ​ការពារ​ ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ របាយការណ៍​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​ នៃ​គណៈមេធាវី​អន្តរជាតិ​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដូច​ជា​ រដ្ឋាភិបាល​គួរតែ​ប្តេជ្ញា​ធានា​ និង​ការពារ​ការ​បែងចែក​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​គោរព​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ និង​គណៈមេធាវី​។​រដ្ឋាភិបាល​ផ្តល់​ការ​គាំទ្រ​ដល់​សង្គម​ស៊ី​វិល​ និង​បុគ្គល​ផ្សេង​ទៀត​ ក្នុង​ការ​ឃ្លាំមើល​ និង​ផ្សព្វផ្សាយ​ពី​ចំណុច​ខ្លះ​របស់​ស្ថាប័នរដ្ឋ​ទាំងអស់​ ។​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ត្រូវ​ចាត់វិធានការ​សកម្ម​ ក្នុង​ការ​ដោះស្រាយ​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ។​ គណមេធាវី​នៃ​កម្ពុជា​ ធានា​ថា​ ត្រូវ​អនុវត្ត​ប្រកបដោយ​ឯករាជ្យ​ភាព​ទាំងស្រុង​ពី​រដ្ឋាភិបាល​ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្ត[...]

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children[...]

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩

កសិករងាកមកដំាផ្សិតចំបើងនៅក្បែរផ្ទះក្រោយទទួលបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត