loader

គណបក្សកាន់អំណាច Zanu-PF ទទូចឱ្យលោកមូហ្គាបេចេញពីតំណែង

សាខាតំបន់នៃគណបក្ស Zanu-PF ដែលជាបក្សកាន់អំណាចរបស់ប្រទេស ហ្សីមបាវេបានចូលរួមក្នុងការអំពាវនាវកាន់តែខ្លាំងឡើងៗឱ្យប្រធានាធិបតី រ៉ូប៊ឺតមូហ្គាបេលាលែងពីតំណែង។

ជាមួយនឹងការទទូចឱ្យលោក Mugabe ចុះចេញពីតំណែងនេះ អតីតយុទ្ធជនសង្គ្រាមមានមានភក្តីភាពស្មោះត្រង់ចំពោះប្រធានាធិបតីវ័យ ៩៣ឆ្នាំ ក៏បានជំរុញឱ្យលោកបោះបង់ចោលតំណែងនោះផងដែរ។

លោក មូហ្គាបេ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះអស់ជាច្រើនថ្ងៃមកហើយ ប៉ុន្តែលោកបានចូលរួមក្នុងពិធីបញ្ចប់ការសិក្សាកាលថ្ងៃសុក្រ។

នៅថ្ងៃសៅរ៍នេះ  មានការចល័តទ័ពធ្វើឡើងមុនការដើរដង្ហែក្បួនមួយនៅរដ្ឋធានីហារ៉ារ៉េ ។ ក្បួនដង្ហែរនេះ ត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់កងទ័ពរបស់ប្រទេសនេះ ដែលបានធ្វើការត្រួតត្រាកាលពីថ្ងៃពុធ។

កងទ័ពបានធ្វើចលនារបស់ខ្លួន បន្ទាប់ពីមានការតស៊ូអំណាចលើអ្នកស្នងតំណែងរបស់លោក Mugabe ។ លោក Mugabe បានលាលែងពីតំណែងជាអនុប្រធាន។ លោក Emmerson Mnangagwa កាលពីសប្តាហ៍មុនទំនងជាត្រួសត្រាយផ្លូវសម្រាប់ប្រពន្ធរបស់លោក Mugabe ​គឺលោកស្រី Grace Mugabe ដែលមានអាយុតិចជាងលោក ៤ ឆ្នាំដើម្បីជំនួសតំណែងជាប្រធានាធិបតី៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មហាអំណាចសម្រេចបានបទឈប់បាញ់គ្នានៅលីប៊ី

មហាអំណាចសម្រេចបានបទឈប់បាញ់គ្នានៅលីប៊ី

ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០

ភាគីមហាអំណាចជាច្រើនប្រទេសបានមកកាន់ទីក្រុងប៊ែរ[...]

កាណាដា អង់គ្លេសប្រតិកម្មអ៊ីរ៉ង់ ករណីបាញ់ធ្លាក់យន្ដហោះអ៊ុយក្រែន

ទាំងបណ្ដាញផ្សាយព័ត៌មានBBC និង​CNNបានចុះផ្សាយន[...]

អ៊ីរ៉ង់បដិសេធប្រគល់ប្រអប់ខ្មៅទៅអាមេរិកករណីយន្ដហោះប៊ូអ៊ីងអ៊ុយក្រែនធ្លាក់ស្លាប់មនុស្សទាំង១៧៦នាក់

យន្ដហោះប៊ូអ៊ីងធុន៧៣៧ដែលមានជើងហោះហើរពីទីក្រុងត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត