បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា នៅព្រឹកព្រលឹមថ្ងៃពុធនេះ ខ្មាន់កាំភ្លើងមួយក្រុមបានវាយប្រហារនិងបំផ្ទុះគ្រាប់បែក នៅអាកាសយានដ្ឋានអន្តរជាតិក្រុងអ៊ីស្តង់ប៊ុល ដោយសម្លាប់មនុស្ស ៣៦នាក់ និងរបួស ៩០នាក់ ។
តាមប្រភពរបស់ BBC មនុស្ស ៣ នាក់បានវាយប្រហារនៅច្រកចូលព្រលានយន្តហោះ ហើយភ្លាមៗនោះ ប៉ូលីសបានបាញ់ ប្រហារលើក្រុមនេះភ្លាមៗដែរ។
នាយករដ្ឋមន្ត្រីតួកគី Binali Yildirim និយាយថា ក្រុមអ្នកវាយប្រហារនេះមានទំនាក់ទំនងជាមួយពួក សកម្មប្រយុទ្ធរដ្ឋឥស្លាម។
កាលពីសប្ដាហ៍មុនប្រទេសឥស្លាមមួយនេះ ក៏រងការវាយប្រហារដូចគ្នានេះដែរ ដោយសម្លាប់មនុស្ស ៨នាក់ ។
ប្រធានាធិបតី Recep Tayyip Erdogan អំពាវនាវឱ្យពិភពលោកត្រូវរួមគ្នាប្រឆាំងអំពើភេរវកម្ម ៕
Post Views: 217