loader

ខែឧសភា ឆ្នាំ២០១៩៖ ចាប់បានរថយន្តដឹកលើសទម្ងន់ ២២១គ្រឿង និងពិន័យជាង ៥០០ លានរៀល

ភ្នំពេញ៖ ក្នុងរយៈពេលមួយខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចចាប់បានរថយន្តដឹកលើសទម្ងន់ចំនួន ២២១គ្រឿង និងពិន័យបានថវិកាជាង៥០០លានរៀល។ នេះបើយោងតាមរបាយការណ៍នៃការឃាត់ និងផាកពិន័យរថយន្តប្រចាំខែឧសភា ឆ្នាំ២០១៩ ចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្ងៃនេះ។

                                                                                                    ​រូបភាពពីក្រសួងសាធារណការ

 

លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បង្ហាញថា ក្នុងចំណោមរថយន្តដែលចាប់បាននេះ មានរថយន្តផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤៧តោន។

រថយន្តដឹកលើសទម្ងន់ទាំង២២១គ្រឿងនេះ ចាប់បានពីស្ថានីយចំនួន ២៧ ទូទាំង ១៨ខេត្ត ក្រុង។

កាលពីចុងខែឧសភាថ្មីៗនេះ អភិបាលរាជធានីភ្នំពេញបានប្រកាសក្នុងកិច្ច​ប្រជុំ​គណៈ​​បញ្ជាការ​ឯក​ភាព​រាជធានី​ភ្នំពេញ​ ដោយបញ្ជាឱ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចចាត់វិធានការ​ ទប់ស្កាត់​ឡាន​ធំ​បើកចូល​ក្រុ​ង​ពេល​ថ្ងៃ ​​ដោយ​ប្រើ​រយៈ​ពេល​ ១ ​ខែឱ្យមានប្រសិទ្ធភាព។ បញ្ជាថ្មីនេះធ្វើឡើង បន្ទាប់​​ពី​​វិធា​ន​​ការ​ហា​ម​ឃាត់​កន្លង​មក​មិនមាន​ប្រសិទ្ធភាព​ខ្ពស់។

​យ៉ាងណាសាលាក្រុងបាន​ត្រៀម​រៀប​ចំ​តម្រាយ​ផ្លូវ​សម្រាប់​ឡាន​ធំចូល​ក្រុង​ជា​ថ្មី​ឡើង​វិញ​ និង​ត្រូវ​អនុ​វត្ត​ម៉ោង​ពេល​ចូល​ក្រុង​សម្រាប់​ឡាន​ធំចា​ប់​ពីម៉ោ​ង​ ៩ ​យប់​ដល់​ម៉ោង ​៦ ​ភ្លឺ​ប៉ុណ្ណោះ​។ ជាមួយ​គ្នានេះ​ដែរ​នឹង​​រៀប​ចំឲ្យ​​មាន​ទីតាំង​ ៣ កន្លែង​ ដើម្បី​យក​រថ​យន្ត​ធំដែល​ល្មើស​ទៅ​ទុក​បណ្តោះ​អាសន្ន​ក្រោយ​ឃាត់​បាន។

ជុំវិញបញ្ហារថយន្តធុនធ្ងន់នេះ ប្រមុខរដ្ឋាភិបាលធ្លាប់បានប្រើកណ្តាប់ដែកដោយព្រមានដកអភិបាលខេត្ត និងអភិបាលស្រុកណាដែលបណ្តែតបណ្តោយឱ្យមានរថយន្តកែច្នៃខុសបច្ចេកទេស និងរថយន្តដឹកលើសទម្ងន់បើកលើផ្លូវសាធារណៈ។

នាយករដ្ឋមន្រ្តីឱ្យដឹងថា ការបណ្តោយឱ្យរថយន្តធុនធ្ងន់បើកលើផ្លូវសាធារណៈបែបនេះ នឹងបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរ និងបង្កឱ្យមានការកក់ស្ទះចរាចរផងដែរ។

ក្រោយពីមានបញ្ជាពីនាយករដ្ឋមន្ត្រី ត្រឹមរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ សមត្ថកិច្ចឃាត់បានរថយន្តជិត ១ម៉ឺន ៦ពាន់គ្រឿង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញសេដ្ឋកិច្ច៖ប្រាក់កម្ចីពីធនាគារយកមកទិញផ្ទះមានគុណសម្បត្តិច្រើន

នៅរយៈពេលប៉ុន្មានឆ្នាំមកនេះ កំណើតសំណង់ផ្ទះបុរី[...]

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនៅតំបន់ឆ្នេរដើមឆ្នាំ២០២០

ភ្នំពេញ៖ កម្ពុជាបង្ហាញជំហរគាំទ្រការរៀបចំព្រឹត[...]

មន្រ្តីកសិកម្មនិងធនាគារពិភពលោក ពិភាក្សាគម្រោង LASED II​ ស្តីពីការកែប្រែកម្រិតជីវភាពជនក្រីក្រ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងនាយកប្រត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត