loader

ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ស្ដ្រី​ពីរ​នាក់​ និង​បុរស​ម្នាក់​ស្លាប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ​ ៖​ វេលា​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៦​ ខែធ្នូ​នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​ ចំនួន​ ០៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​ ពួក​គាត់​បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ខេត្ដ​ព្រះ​សីហ​នុ​ ដែល​អ្នកខ្លះ​ក្នុង​គោលដៅ​ធ្វើការ​សំណង់​នៅ​ទីនោះ​។​

​លោក​ ញ៉ែ​ម​ រស្មី​ អធិការរង​ ស្រុក​កំពង់​សិលា​ ខេត្ដ​ព្រះ​សីហ​នុ​ ទទួល​បន្ទុក​ខាង​សណ្ដាប់ធ្នាប់​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ឡាន​នេះ​ គឺជា​ឡាន​ដឹក​អ្នកដំណើរ​ ដែល​មាន​អ្នក​ជិះ​ទាំងអស់​ចំនួន​ ១១​នាក់​ ហើយ​ជន​រង​គ្រោះ​ចំនួន​ ១០​នាក់​។​ លោក​អធិការរង​បន្ដ​ថា​ ជន​រង​គ្រោះ​ទាំង​ ១០​នាក់​ ០៧​នាក់​រង​របួសធ្ងន់​ (​ប្រុស​)​ និង​ ០៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ពីរ​នាក់​ជា​ស្ដ្រី​ ម្នាក់​ជា​បុរស​។​

​លោក​អធិការរង​បន្ថែម​ទៀត​ថា​ ជន​រង​គ្រោះ​ទាំងអស់​១០​នាក់​នោះ​ គឺ​សុទ្ធតែ​មានស្រុក​កំណើត​មក​ពី​ខេត្ដ​ផ្សេងៗ​ ដែល​មាន​ដូច​ជា​ខេត្ដតាកែវ​ កំពង់ស្ពឺ​ កំពង់ធំ​ និង​ខេត្ដបាត់ដំបង​។​ ជុំវិញ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ គឺជា​ការ​បើក​វ៉ា​ជែង​គ្នា​។​

​លោក​ ញ៉ែ​ម​ រស្មី​ បញ្ជាក់​ថា​ ក្នុង​រយៈពេល​កន្លង​មកនេះ​ ខេត្ដ​ព្រះ​សីហ​នុ​ គឺ​តែងតែ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ ពីព្រោះ​តែ​អ្នកបើកបរ​ភាគច្រើន​បើកបរ​ដោយ​គ្មាន​ការ​អធ្យាស្រ័យ​គ្នា​ ស្រប​ពេល​ដែល​ខេត្ដ​ទេ​ចស​ចរណ៍​ដ៏​ធំ​មួយ​នេះ​ មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ដ​កាន់តែ​ច្រើន​ឡើង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ករណី​នេះ​ លោក​អធិការរង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នកបើកបរ​ទាំងអស់​ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​បើកបរ​ដោយ​មានការ​យោគយល់​ អធ្យាស្រ័យ​គ្នា​ខ្ពស់​។​

​សូម​ជម្រាប​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កាល​ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​២៥​ ខែធ្នូ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១០៦​នាក់​ និង​រង​របួស​ចំនួន​ ៣២០​នាក់​។​ នេះ​បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​៕

ព័ត៌មានទាក់ទង

ពលរដ្ឋច្បារអំពៅ ៨ គ្រួសារបារម្ភបាត់ដីធ្លី ខណៈក្រុមហ៊ុនផានអ៊ីម៉ិចបន្តបូមខ្សាច់ចាក់លើដីទំនាស់

ភ្នំពេញ៖ លោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋ នៅ[...]

អ្នកភូមិបញ្ជូនទៅសង្រ្គោះបន្ទាន់សង្ស័យពុលក្តាមត្រាំ

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃ សុក្រ ម្សិលមិញ អ្[...]

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត