ហ្សាការតា ៖ ទីបំផុតប៉ូលីសឥណ្ឌូនេស៊ីបានសម្រេចបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ាមូស្លីដែលមាននិន្នាការប្រកាន់ខ្សែតឹង នៅជិតវិមានប្រធានាធិបតីក្នុងរដ្ឋធានីហ្សាកាតា។ នេះបើតាមទូរទស្សន៍ Metro បានរាយការណ៍នារាត្រីថ្ងៃសុក្រទី០៤ ខែវិច្ឆិកានេះ។
រូបភាពដែលបានបង្ហាញដោយទូរទស្សន៍បង្ហាញឱ្យឃើញថា ក្រុមអ្នកតវ៉ាមួយចំនួនបានគប់ដបទឹកប្លាស្ទិច ខណៈមន្ត្រីប៉ូលីសបានបង្កើតជារបាំងមួយព័ទ្ធក្រុមអ្នកតវ៉ា។
ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅមុខវិមានប្រធានាធិបតី ដើម្បីទាមទារឱ្យអភិបាលរដ្ឋធានីហ្សាកាតាលាលែងពីតំណែងរបស់ខ្លួន លើអ្វីដែលពួកគេនិយាយថា អភិបាលរដ្ឋធានីរូបនេះបានប្រមាថសៀវ ភៅបរិសុទ្ធកូរ៉ាន របស់ជនជាតិម៉ូស្លីម ។
កម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយប្រមាណ ២ម៉ឺននាក់ ដើម្បីទប់ទល់នឹងការតវ៉ានេះ។ ប៉ូលិសបានរាយការណ៍មកថា ក្រុមអ្នកតវ៉ាមានគ្នាប្រមា ណ ៥ម៉ឺននាក់ នៅក្នុងរង្វង់នៃការប្រមូលផ្តុំគ្នានោះ។
សូមរំលឹកថា កាលពីឆ្នាំ១៩៩៨ ធ្លាប់មានករណីតវ៉ាដូច្នេះផងដែរ ដែលកាលណ្ណោះគឺប្រឆាំងនឹងជនជាតិចិន ដោយពលរដ្ឋអ្នកតវ៉ាបានចោទថា ជន ជាតិចិនបានដុតបំផ្លាញហាង និងផ្ទះសម្បែងរបស់ពួកគេ ។ ក្រុមភាគតិចជនជាតិចិន គឺមានប្រមាណ ១ ភាគរយដែរ នៃតួលេខពលរដ្ឋនៅឥណ្ឌូនេស៊ីប្រមាណ ២៥០ លាននាក់ ៕
ប្រភព៖CNA