loader

ក្រោយពីធ្លាក់ពីអំណាចជនផ្ដាច់ការនៅសូដង់ប្រឈមនឹងការនាំខ្លួនទៅICC

យ៉ាងតិច ដីកាបង្គាប់អោយចាប់និងនាំខ្លួន លោក Omar  Al- Bashir ចំនួន២ ត្រូវបាន​ចេញ​ដោយ តុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ប៉ុន្តែគ្មានប្រយោជន៍ទេ ដោយសារបុរសខ្លាំងរូប​មាន​អំណាចក្នុងឋានៈជាប្រធានាធិបតី នៃប្រទេសសូដង់។ តែពេលនេះ ជនជាប់ចោទ​ពីបទ​ឧក្រិ​ដ្ឋកម្ម ប្រឆាំងមនុស្សជាតិរូបនេះ ត្រូវបានប្រជាជននិងយោធាទាញទម្លាក់ពីអំណាចហើយ កាល​ពីថ្ងៃ ទី១១មេសា ឆ្នាំ២០១៩នេះ។ អង្គការលើកលែងទោសអន្តរជាតិនិង​អង្គការ​សិទ្ធិ​មនុ​ស្ស ជាច្រើនទៀត បានកំពុងទាមទារឱ្យពួកយោធានាំខ្លួនលោក Bashir និង មនុស្ស​ជំនិត​របស់​លោកមកចូលខ្លួននៅតុលាការICCជាបន្ទាន់។

តើ Al- Bashir អាចគេចខ្លួនចំពោះការប្រព្រឹត្តអំពើអមនុស្សជាតិបានដែរឬទេ?

លោក កែវ សុខា ជូនសេចក្ដីប្រែសម្រួល!

កាលពីសង្រ្គាមស៊ីវិលនៅ នៅរវាងឆ្នាំ២០០៣ ហើយបញ្ចប់ទៅនៅ ឆ្នាំ២០០៨ គឺ ប្រជាជន​នៅ​តំបន់ដាហ្វ័រគឺជាជនរងគ្រោះធ្ងន់ជាងគេ។ តាមរបាយការណ៍របស់ អង្គការសិទិ្ធមនុស្ស​លើក​លែងទោសអន្តរជាតិជនស៊ីវិលបាន​ស្លាប់ដល់ទៅជិត២ម៉ឺននាក់ដោយ​ការវាយប្រយុទ្ធ​គ្នា​រ​វាង​កងទ័ពរដ្ឋាភិបាលសូដង់និង ពួកឧទ្ទាមនៅសូដង់ខាងត្បូង ដែលបានផ្ដាច់ខ្លួន​នៅ​ឆ្នាំ​២០១១។​ ប៉ុន្តែ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិត្រូវបានរកឃើញដោយអង្គការ​សិទ្ធិ​មនុ​ស្ស​អន្តរ​ជាតិ​គឺករណី រំលោភសិទ្ធិមនុស្ស ការចាប់ពង្រត់ ការរំលោភផ្លូវភេទនិងការធ្វើទារុណកម្ម ជាពិសេសនៅ​តំបន់​ដាហ្វ័រ។ លោកAl- Bashir  ខ្លួនលោកផ្ទាល់ជាអ្នកទទួលខុសត្រូវ​ករណីនេះ ដោយ សារលោក ជា​មេឧត្តម​សេនីយ៍ផងជាប្រធានាធិបតីផង។ យ៉ាងណា ក្រោយពីករណីនេះ លោកAl- Bashir មាន​កំហុសច្រើនករណីទៀត ក្នុងការដឹកនាំប្រទេស។

លោកជាមេដឹកនាំរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ ដែលបណ្ដោយអោយមានការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធជាពិសេស ការធ្វើទុក្ខបុក​ម្នេញ​ទៅលើ ក្រុមប្រឆាំង។ ជាក់ស្ដែងឧត្តមសេនីយ៍ឡើងកាន់អំណាចដោយរដ្ឋប្រហារ នៅឆ្នាំ ១៩៨៩ រូបនេះ ត្រូវបាន​ក្រុម​​ប្រឆាំងនិងអង្គការសិទិ្ធមនុស្ស​ ចោទថា ជាអ្នកនៅពីក្រោយការ​ចេញ​បញ្ជា​អោយបង្ក្រាបបាតុកម្ម ដែលបានទាមទារឱ្យលោកចុះចេញពីតំណែង ហើយចូល​ខ្លួន ទៅICC។ ការបង្ក្រាបនេះ បណ្ដាលឱ្យមនុស្សស្លាប់រាប់សិបនាក់និងរបួសច្រើនរយនាក់។

                                                                         ប្រជាជនស៊ូដង់ចេញធ្វើបាតុកម្មតាមដងផ្លូវ។

 

ករណី តុលាការICC​បានចេញដីការចាប់ខ្លួនលោកAl- Bashir តាំងពីឆ្នាំ២០០៩ ហើយគិតមក​ដល់​ពេលនេះមានចំនួន២ លើកមកហើយ។  ជាការពិតមិនមានតែលោកAl- Bashir ម្នាក់ទេ មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនេះគឺមានមនុស្សជំនិតនិងលោក រាប់សិបនាក់ទៀត។

តាមសេចក្ដីរាយការណ៍បានអោយដឹងថា បងប្អូនប្រុសរបស់លោក Al- Bashir  ចំនួន២នាក់ ត្រូវបានពួកយោធា ចាប់ខ្លួន រួមជាមួយនឹងមន្ត្រីស្និទ្ធនឹងមេដឹកនាំផ្ដាច់ការរូបនេះ ជាង​១០០នាក់ទៀត។ទាំង លោកAl- Bashir និងប្អូនប្រសរបស់លោកកំពុងឃុំខ្លួន​នៅក្នុងពន្ធនាគារ​មួយ​នៅក្នុងប្រទេស។ ពួកយោធាចាប់ខ្លួនអ្នកទាំងនោះ បន្ទាប់ពីប្រជាជន បានទាមទារអោយ​បញ្ចប់របបពុករលួយបក្សពួកនិយម និងរំលោភសិទ្ធិមនុស្ស។ មកដល់ពេលនេះ ក្រុមប្រឆាំង​និង​ជនរងគ្រោះក្រោមការដឹកនាំរបស់លោកAl- Bashir នៅកំពុងតវ៉ាអោយ ពួកយោ ធា ប្រគល់ខ្លួនលោកAl- Bashir ទៅអោយតុលាការICC នៅឡើយ។ ពួកបាតុកម្ម ដែលបាន​ចូលរួមទំលាក់លោកAl- Bashir បាននិយាយថា បក្សពួកនិងលោកAl- Bashir គឺជនមាន​បាត​ដៃ ប្រឡាក់ឈាមជនស្លូតត្រង់រាប់រយរាប់ពាន់នាក់។

យ៉ាងណា ពួកយោធា បានបដិសេធថានឹងមិន ប្រគល់ខ្លួនលោកAl- Bashir ទៅICC​ភ្លាម​នោះ​ទេ។ ក្រុមប្រឹក្សាយោធា ដែលកំពុងដឹកនាំរដ្ឋាភិបាល ស្រោចស្រង់ជាតិ​បាន​សន្យា​ថា​នឹង​កាត់​ទោស លោកAl- Bashir ដោយតុលាការក្នុងស្រុក ហើយក្រោម​ក្រសែភ្នែ​ករបស់​ជន​រងគ្រោះ។​

តែយ៉ាងណា អង្គការលើកលែងទោសអន្តរជាតិទទូចឱ្យពួកយោធា ឆាប់ផ្ទេរអំណាច​ទៅ​ក្រុម​ស៊ី​វិលក្នុងការគ្រប់គ្រងប្រទេស ដែលអង្គការនេះសង្ឃឹមថា លោកAl- Bashir នឹង​មិន​អាច​គេចខ្លួនពីការកាត់ទោស ដោយICC ហើយ ជនរងគ្រោះ នឹងទទួលបានយុត្តិធម៌៕   

 

ព័ត៌មានទាក់ទង

អ្នកវិភាគ៖វៀតណាមសុំឱ្យអូស្រ្ដាលីផ្ដល់យោបល់រឿងសមុទ្រចិនខាងត្បូងនិង សន្ដិសុខអន្ដរជាតិ

ភាពតានតឹងបាននឹងកំពុងរីកមាឌឡើងនៅសមុទ្រចិនខាងត្[...]

ប្រជាជនក្រុងហុងកុងបង្ហាញកម្លាំងមិនចុះញ៉មក្រុងប៉េកាំង

ចុងសប្ដាហ៍នេះប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅ[...]

ក្រុមហ៊ុនចិន ចាប់ផ្ដើមដកខ្លួនឈប់ទិញប្រេងឆៅពីវេណេហ្សូអេឡាដោយសារទណ្ឌកម្មរបស់អាមេរិក្

ចិនគឺជាម្ចាស់បំណុលធំទី១នៃរបបលោកម៉ាឌូរ៉ូដែលមាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត