បង់ក្លាដេស៖ សារព័ត៌មាន BBC នៅថ្ងៃសៅនេះបានរាយការណ៍ថា កងកងទ័ពបង់ក្លាដេសជាច្រើនរយនាក់កំពុងចេញប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅក្នុងហាងកាហ្វេមួយកន្លែង ដែលកំពុងរងការវាយប្រហារដោយខ្មាន់កាំ ភ្លើងមួយក្រុម អស់រយៈពេលជាច្រើនម៉ោងមកហើយនោះ។ មិនប៉ុន្មានម៉ោងក្រោយការវាយប្រហារនេះ ក្រុមរដ្ឋឥស្លាម IS បានចេញមុខមកទទួលស្គាល់ការប្រព្រឹត្តិរបស់ខ្លួននៅបង់ក្លាដេសនេះ។
មកទល់នឹងពេលនេះ ក្រុមចំណាប់ខ្មាំងដែលមានជនបរទេសផងនោះមានប្រមាណ ២០នាក់ ដែលត្រូវបានគេចាប់ខ្លួនតាំងតែពីយប់ថ្ងៃសុក្រមក។
ក្នុងប្រតិបត្តការណ៍ជួយសង្គ្រោះចំណាប់ខ្មាំង ក៏មានការការបាញ់តបតគ្នាយ៉ាងខ្លាំងផងដែរ រវាងកងកម្លាំងរំដោះជាមួយក្រុមខ្មាន់កាំភ្លើង។ ក្នុងការជួយសង្គ្រោះនេះ មានមន្ត្រីប៉ូលិស ២នាក់ បានបាត់បង់ជីវិត ហើយចំណាប់ខ្មាំង ៨នាក់ ត្រូវបានជួយសង្គ្រោះ។
ព័ត៌មានចុងក្រោយបានបញ្ជាក់ថា នៅក្នុងចំណោមចំណាប់ខ្មាំងទាំងអស់អាចមានជនជាតិអ៊ីតាលី និងជនជាតិជប៉ុនផងដែរ។
ក្រោយរយៈពេល ៥ម៉ោង បន្ទាប់ពីមានហេតុការណ៍ ក្រុមរដ្ឋឥស្លាមបានចេញមកប្រកាសទទួលស្គាល់ថាខ្លួនជាអ្នកបង្កឲ្យមានការវាយប្រហារនេះ ៕