loader

ក្រុម​យុវជន​លើក​កង្វល់​ពី​វិស័យ​អប់រំ​ជជែក​ជាមួយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភាព​

​ក្រុម​យុវជន​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា​ រដ្ឋាភិបាល​មិន​ទាន់​បាន​អនុវត្ត​ចំពោះ​ គោល​ នយោបាយ​ ទាក់ទង​នឹង​វិស័យ​អប់រំ​ឲ្យ​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ​។​ ការ​លើក​ឡើង​របស់​យុវជន​នេះ​ ធ្វើ​ឡើង​នៅ​ ឯ​ភោជនីយដ្ឋាន​អ័​រ​គី​ដេ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ខែកញ្ញា​ ម្សិលមិញ​នេះ​។​

 

15 09 20-keosokha-News-01-sophal-ed-cover

យុវជន​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ សុទ្ធតែ​បាន​លើកយក​ពី​ក្តី​កង្វល់​របស់​ខ្លួន​ អំពី​វិស័យ​អប់រំ​នៅ​កម្ពុជា​ថា​ រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះស្រាយ​ពី​បញ្ហា​អប់រំ​ឲ្យ​បាន​ល្អ​ ស្រប​តាម​គោលនយោបាយ​ថ្នាក់​ជាតិ​នៅឡើយ​នោះ​ទេ​។​ រីឯ​ទីផ្សារ​ការងារ​ក៏​នៅ​មាន​កំរិត​ទាប​ មិន​ទាន់​សមាមាត្រ​ជាមួយ​បរិមាណ​សិស្ស​ និស្សិត​ដែល​បាន​បញ្ចប់​ពី​ការ​សិក្សា​នៅឡើយ​ដែរ​។​

​ជុំវិញ​បញ្ហា​នេះ​ តំណាង​គណបក្ស​ដែល​មាន​អ​សនៈ​នៅ​ក្នុង​រដ្ឋសភា​ មាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ បាន​ពន្យល់​ពី​បញ្ហា​ ដែល​បាន​កើតឡើង​ និង​លើកយក​វិធីសាស្ត្រ​មក​ធ្វើការ​បកស្រាយ​ផង​ដែរ​។​

​យុវជន​ ថន​ យូ​សៀង​ ជា​និស្សិត​មក​ពី​សកល​វិទ្យាល័យ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​នោះ​ថា​ រដ្ឋាភិបាល​ កម្ពុជា​នៅ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​វិស័យ​អប់​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ​ ពិសេស​ការ​ដោះ​ ស្រាយ​ចំពោះ​សិស្ស​ដែល​បាន​ប្រលង​ធ្លាក់​បាក់​ឌុ​ប​នៅ​ឆ្នាំ​នេះ​។​ ជាង​នេះ​ទៀត​ ចំនួន​និស្សិត​ដែល​ ចូល​រៀន​នៅ​ថ្នាក់ឧត្តម​សិក្សា​ ក៏​មិន​ទាន់​បាន​កំណត់​ឲ្យ​បាន​សម​ស្រប​ជាមួយនឹង​ទីផ្សារ​ការងារ​ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​និស្សិត​ដែល​រៀន​ចប់​ មិន​អាច​មាន​លទ្ធភាព​រក​ការងារ​ធ្វើ​បាន​។​ យុវជន​រូប​នេះ​ ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ ត្រូវ​តែ​ពង្រឹង​ការ​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​ឲ្យ​បាន​ល្អ​ប្រសើរ​ ស្រប​តាម​គោលនយោបាយ​របស់​ខ្លូ​ន​ដែល​បាន​ដាក់​ចេញ​។​

​ថន​ យូ​សៀង​៖​ «​ជា​ការ​យល់​យល់​ឃើញ​របស់​ និង​ជា​ការ​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​ គឺ​សុំ​តែ​រដ្ឋាភិបាល​អនុវត្ត​ឲ្យ​បាន​គោលនយោបាយ​របស់​គាត់​។​ គោលនយោបាយ​របស់​គាត់​ល្អ​ហើយ​ ប៉ុន្តែ​វា​ពុំ​សូវ​មានការ​អនុវត្ត​ជាក់ស្តែង​នោះ​ទេ​ វា​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ​។​ អ​ញ្ចឹ​ង​រឿង​ដែល​រដ្ឋាភិបាល​គួរតែ​កែតម្រូវ​ គឺ​មាន​ន័យ​ថា​ រដ្ឋាភិបាល​ធ្វើ​ឲ្យ​គោលនយោបាយ​ទាំងអស់​ហ្នឹង​វា​មាន​ ភាព​ជាក់ស្តែង​និយម​អាច​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ និង​ប្រសិទ្ធិ​ផល​»​។​

15 09 20-keosokha-News-01-sophal-ed-1
តំណាងមកពីគណបក្សប្រជាជនកម្ពុជា លោកស្រី គឹម សេដ្ឋានី

​ជា​ការ​ឆ្លើយ​តប​ លោកស្រី​ គឹ​ម​ សេដ្ឋា​នី​ តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា​ បញ្ហា​កើតឡើង​ដោយសារ​និស្សិត​ ចូល​រៀន​នៅ​ថ្នាក់​មហា​ វិទ្យាល័យ​ មិន​បាន​ សិក្សា​ ឬ​សង្កេត​មើល​ពី​តំរូវការ​ទីផ្សារ​ និង​មក​ពី​សមត្ថភាព​ជំនាញ​មាន​ មិន​ស្រប​តាម​តំរូវការ​ទីផ្សារ​បច្ចុប្បន្ន​។​ តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បន្ត​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​នឹង​កំពុង​ ធ្វើការ​ដោះស្រាយ​លើ​បញ្ហា​ទាំង​អស់នេះ​ តាម​រយៈ​វិធានការ​របស់​ក្រសួង​អប់រំ​ដែល​មិន​ អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​អប់រំ​ថ្មី​បើក​នោះ​ទេ​ ប្រសិនបើ​គ្រឹះស្ថាន​នោះ​មិន​ឆ្លើយ​តប​ទៅ​នឹង​តំរូវ​ ការ​ទីផ្សារ​ ។​

​លោក​ ស្រី​ គឹ​ម​ សេដ្ឋា​នី​៖​ «​អ​ញ្ចឹ​ង​!​យើង​ឃើញ​ថា​ មូលហេតុ​គឺ​ដោយសារ​តែ​ ជំនាញ​ដែល​រៀន​ហ្នឹង​មិន​សម​ស្រប​តាម​តម្រូវការ​ ហើយ​មួយទៀត​ គឺ​សមត្ថភាព​ជំនាញ​ហ្នឹង​លើស​ពី​តម្រូវ​​ការ​ ឧទាហរណ៍​ថា​ បច្ចុប្បន្ន​គេ​ត្រូវការ​អ្នក​ដែល​មាន​សមត្ថភាព​ខាង​ផ្នែក​បច្ចេកវិទ្យា​ ព័ត៌មានវិទ្យា​ កសិកម្ម​
​តែ​និស្សិត​ចេញពី​មហាវិទ្យាល័យ​គឺ​សុទ្ធតែ​គណនី​ ឬ​ពាណិជ្ជកម្ម​ចឹ​ង​។​ អ​ញ្ចឹ​ង​យើង​ឃើញ​ថា​ ដើ​ម្ប​ទប់ស្កាត់​ ហ្នឹងហើយ​ បានជា​ក្រសួង​អប់រំ​មិន​អនុញ្ញាត​ឲ្យ​បាន​គ្រឹះស្ថានសិក្សា​ថ្មី​ ដែល​មិន​ឆ្លើយ​តប​ទី​នឹង​តម្រូវការ​ទីផ្សារ​នោះ​ទេ​»​។​

​រីឯ​លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​លើក​ឡើង​ថា​ ការ​ដោះស្រាយ​បញ្ហា​ការ​អប់រំ​ គឺ​មិន​ត្រឹមតែ​កំណែទម្រង់​តែ​នៅ​ពេល​ប្រលង​នោះ​ទេ​ គឺ​ត្រូវ​កែទម្រង់​តាំងពី​ថ្នាក់ដំបូងៗ​មក​។​ តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បន្ត​ថា​ដើម្បី​កែប្រែ​ស្ថានភាព​កំសោយ​នៃ​វិស័យ​អប់រំ​មួយ​នេះ​ ក្រសួង​អប់រំ​ត្រូវ​តែបើ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវ​តាំងពី​កំរិត​មធ្យម​ ដែល​ជា​ការ​តម្រង់​ទិស​និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ ដើម្បី​ឲ្យ​មាន​សមត្ថភាព​ មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត​។​

​លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​៖​ «​ដំណើរ​ទៅ​លើ​ការ​ពង្រឹង​វិស័យ​អប់រំ​មិនមែន​នៅ​តែ​កំរិត​ពេល​ប្រលង​នោះ​ទេ​ ដូច្នេះ​ត្រូវ​មើល​រៀបចំ​តាំងពី​ ម​ត្តេ​យ្យ​ ពី​បឋម​ ពី​មធ្យម​

យ៉ែម បុញ្ញឫទ្ធិ តំណាងមកពីគណបក្សសង្គ្រោះជាតិ
យ៉ែម បុញ្ញឫទ្ធិ តំណាងមកពីគណបក្សសង្គ្រោះជាតិ

ដូច្នេះ​កំណែទម្រង់​សំខាន់​បំផុត​ពី​រឹសគល់​ពី​ដើម​ទី​មក​គឺ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ មានការ​អាន​ ឲ្យ​ស្រលាញ់​ការ​សិក្សា​»​។​

​ចំណែក​លោក​ ជាង​ សុខា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ ដែល​ ហៅ​កាត់​ថា​ YRDP​ បាន​លើក​ឡើង​ថា​ គោលបំណង​ដែល​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​សិស្ស​ និស្សិត​ និង​ថ្នាក់ដឹកនាំ​ប្រទេស​ឲ្យ​បាន​ជួប​គ្នា​បែប​នេះ​ គឺ​ចង់​ឲ្យ​មានការ​ជជែក​គ្នា​ចេះ​លើកយក​បញ្ហា​មក​ពិភាក្សា​គ្នា​ ដើម្បី​ព្យាយាម​រក​ច្រក​ធ្វើការ​ដោះស្រាយ​បញ្ហា​ទាំងអស់​គ្នា​។​ លោក​ ជាង​ សុខា​ បន្ត​ថា​គុណភាព​នៃ​ការ​អប់រំ​ ជា​ចំណែក​មួយ​ក្នុង​ការ​អភិ​វ​ឌ្ឈ​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​រីក​ចំរើន​ ដូច្នេះ​ការ​បំផុស​ឲ្យ​មានការ​ជួប​ពិភាក្សា​គ្នា​ពីរ​វាង​យុវជន​ និង​អ្នកតំណាង​រាស្ត្រ​ គឺជា​ចំណែក​មួយ​ក្នុង​ការ​តម្រង់​ទិស​ដល់​យុវជន​ផង​ដែរ​។​

​លោក​ ជាង​ សុខា​៖​ «​ជោគវាសនា​ របស់​ប្រទេស​ជាតិ​មួយ​គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​គុណភាព​របស់​មនុស្ស​ គុណភាព​នៃ​ការ​អប់រំ​ហ្នឹងឯង​។​ ឮ​អ​ញ្ចឹ​ង​!​គុណភាព​ប្រទេស​ជាតិ​វា​ឡើង​ ឬ​វា​ចុះ​ វា​អាស្រ័យ​ទៅ​លើ​ទ​ង្វើ​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ទៅ​ដើម្បី​ចូលរួម​ចំណែក​ការ​អភិ​វ​ឌ្ឈ​ប្រទេស​ ហើយ​ទ​ង្វើ​ហ្នឹង​វា​បាន​លទ្ធផល​ល្អ​ឬ​មិនល្អ​ វា​បឹង​ផ្អែក​ទៅ​លើ​គុណភាព​នៃ​ការ​អប់​របស់​ពលរដ្ឋ​»​។​

​សូម​រំលឹក​ថា​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជា​ច្រើន​លើ​មុខ​ ជំនាញ​ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវការ​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ដែល​ក្នុង​នោះ​រួម​មាន​៖​ ជំនាញ​អគ្គិសនី​ អេ​ឡិ​ត​ត្រូ​និ​ច​ បរិក្ខារ​ត្រជាក់​ មេកានិច​ រថយន្ដ​ សំណង់​ និង​ជំនាញ​វិស្វកម្ម​លោហៈ​ជាដើម​។​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត