ភ្នំពេញ៖ សមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ គ្រោងនឹងចាក់បញ្ចាំងវីដេអូ «ស៊ើបអង្កេត» អំពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅថ្ងៃអាទិត្យទី១២ ខែមីនា នៅទីស្នាក់ការសមាគមនេះ។
ការចាក់បញ្ចាំងនេះនឹងបង្ហាញអំពីព័ត៌មានស៊ើបអង្កេតជុំវិញឃាតកម្មលើលោកបណ្ឌិតកែម ឡី ដែលរាយការណ៍ដោយអ្នកយកព័ត៌មានរបស់ទូរទស្សន៍អ៊ាលចា ហ្ស៊េរ៉ា វីដេអូគ្លីបរបស់តុលាការដែលបង្ហាញពីគម្រោងការសំលាប់របស់ជនជាប់សង្ស័យ និងវីដេអូឯកសារអំពីលោកកែម ឡី មុនពេលត្រូវបាញ់សំលាប់។
លោកមួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរបញ្ជាក់ថា ការបញ្ចាំងវីដេអូពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡឺ នេះ«គឺចង់អោយយុវជន ព្រមទាំងប្រជាពលរដ្ឋទូទៅស្វែងយល់ពីករណីឃាតកម្មនេះនិងការស៊ើបអង្កេតរបស់តុលាការកម្ពុជា ព្រមទាំងការបន្ដបេសកកម្មរបស់លោក បណ្ឌិត កែម ឡី»។