ភ្នំពេញ៖ ក្រុមហ៊ុនមួយមកបុរទេសចិនបានចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) ជាមួយក្រសួងកសិកម្ម ដោយបានបោះទុនចំនួន ១០លានដុល្លារ សង់រោងចក្រដើម្បីស្តុកផលិតផលកសិកម្មកម្ពុជានាំទៅកាន់ទីផ្សារប្រទេសចិន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មនៅថ្ងៃទី០៩ មេសាម្សិលមិញ។
យោងតាមក្រសួងកសិកម្មក្រុមហ៊ុននេះឈ្មោះថា ហ៊ុន ទី(Hun Ty) បានដាក់ទុន១០លានដុល្លារសហរដ្ឋអាមេរិកដើម្បី សាង សង់ហេដ្ឋានរចនាសម្ព័ន្ធរោងចក្រដូចជា បន្ទប់ក្លាស្សេ និងបង្កកផលិតផលកសិកម្ម ដូចជាបន្លែ ផ្លែឈើ ត្រី សាច់ ជាដើម។ ជាងនេះទៀតក្រុមហ៊ុន ក៏សង់បន្ទប់កែច្នៃ ឃ្លាំងស្តុក អាគាររដ្ឋបាល និងហាងសម្រាប់ជួល និងលក់ផលិតផលបោះដុំលើផ្ទៃដី ៤ហិចតា ស្ថិតនៅក្នុងសង្កាត់ក្រាំធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាយកក្រុមហ៊ុន ហ៊ុន ទី(Hun Ty) មានសុទិដ្ឋនិយមថា កម្ពុជានឹងមានឱកាសកាន់តែច្រើនដើម្បីពង្រីកទីផ្សារកសិផលជាមួយចិន ព្រោះកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម ស្របពេលដែលចិន និងអាមេរិកកំពុងមានជម្លោះពាណិជ្ជកម្មជាមួយគ្នា។
ឆ្លៀតយកឱកាសនោះ នាយកក្រុមហ៊ុន Hun Ty បានបង្ហើបពីមានបំណងវិនិយោគបង្កើតសួនឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម នៅខេត្តព្រះសីហនុ ដើម្បីប្រមូលទិញកសិផល កែច្នៃ និងនាំចេញបំពេញតម្រូវការទីផ្សារចិនដោយត្រង់ ពិសេសផលិតផលត្រី អង្ករ និងស្វាយ ជាដើម។
ឆ្លើយតបនាឱកាសនោះ រដ្ឋមន្រ្តីក្រសួងកសិកម្មមានប្រសាសន៍ថា ការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញនេះ ជាចំណែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ ពិសេសជួយបង្កើនចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងបញ្ហាចំណាកស្រុកជាដើម៕