loader

ក្រុមសកម្មប្រយុទ្ធសម្លាប់ទាហាននីហ្សេរីយ៉ា១០០នាក់ក្នុងហេតុការណ៍វាយប្រហារលើមូលដ្ឋានទ័ព

នីហ្សេរីយ៉ាង ៖យោងទៅតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា ពួកសកម្មប្រយុទ្ធ  បានសម្លាប់ទាហាននីហ្សេរីយ៉ាប្រហែល ១០០នាក់  នៅក្នុងហេតុការណ៍វាយប្រហារមួយលើមូលដ្ឋានកងទ័ព កាលពីថ្ងៃព្រហស្បតិ៍ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម្សិលមិញ។ ការវាយប្រហារត្រូវបានដាក់ការសង្ស័យទៅលើក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅអាហ្វ្រិកខាងលិចជាអ្នកប្រព្រឹត្តិ។

តាមប្រភពព័ត៌មានដដែលនេះ បានឲ្យដឹងថា ពួកបះបោរបានវាយប្រហារលើមូលដ្ឋានទ័ព នៅភូមិ Metele ក្នុងរដ្ឋ Borno ស្ថិតនៅភាគឦសានប្រទេស ដែលជាចំណុចនៃការបះបោរ ធ្វើឡើងដោយពួកបូកូ ហារ៉ាម និងក្រុមតូចៗរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម។

គួរបញ្ជាក់ថា ចំនួននៃការស្លាប់នេះ គឺស្ថិតនៅក្នុងចំណោមចំនួនដ៏ខ្ពស់បំផុត ចាប់តាំងពីលោកប្រធានាធិបតី មហាម៉ាឌូ ប៊ូហារី(Muhammadu Buhari) បានឡើងកាន់អំណាចក្នុងឆ្នាំ២០១៥ ហើយវាអាចនឹងបង្កើនសម្ពាធលើរូបលោកនៅមុនការបោះឆ្នោតក្នុងខែកុម្ភៈ ព្រោះដោយសារតែលោក បានអះអាងភាពជ័យជំនះលើការបះបោររយៈពេល ៩ឆ្នាំ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស្ត្រីជានាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសចុះចេញពីតំណែងបន្ទាប់ពីរងសម្ពាធ

  នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theres[...]

មន្ត្រីរុស្ស៊ីថាអាមេរិកអាចនឹងធ្វើរដ្ឋប្រហារឬលុកលុយវេណេហ្សូអេឡាឆាប់ៗនេះ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Serge[...]

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត