loader

ក្រុមរដ្ឋប្រហារនៅភូមាអាចរងផលវិបាកព្រោះពុំអាចមានតំណាងឬអាសនៈរបស់ខ្លួននៅUN និង​នៅ​ប្រទេស​​លោក​ខាង​លិច

ក្រុមរដ្ឋប្រហារទាំងអស់ ដែលឈានទៅដល់ការគ្រប់គ្រង ប្រទេស ជាពិសេស រដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតចេញពីឆន្ទៈរបស់ប្រជាជន កម្រនឹងទទួលបានភាពស្របច្បាប់នៅ លើវេទិកាអន្តរជាតិ ក្នុងនោះ មានទាំងអាសនៈឬតំណាងរបស់ខ្លួននៅ អង្គការសហប្រជាជាតិ និងនៅបណ្ដាប្រទេស ប្រកាន់​ប្រជាធិបតេយ្យ ជឿនលឿន ។ ក្នុងន័យនេះ គេអាចធ្វើការវិភាគ អំពីលក្ខណៈ មាយាទអត្តចរឹក​និងភាព​ស្រប​ច្បាប់ របស់រដ្ឋាភិបាល នៃក្រុមរដ្ឋប្រហារនៅប្រទេសភូមា ដែលក្រុមនេះ បានធ្វើរដ្ឋប្រហារ​ផ្ដួល​រំលំរដ្ឋា​ភិបាល ជាប់ឆ្នោត របស់ លោកស្រីអ៊ុងសានសូជី កាលពីថ្ងៃទី១កុម្ភៈឆ្នាំ២០២១។ ភ្លាមៗបន្ទាប់ពីពួកយោធា ចាប់ខ្លួន មេដឹកនាំ រដ្ឋាភិបាល លោកស្រីអ៊ុងសានសីជី និង ប្រធានាធិបតី U Win Myint  រួមនឹងមន្ត្រី ជាន់ខ្ពស់ សមាជិកសភា ជាច្រើន ទៀត ឃើញថាមេដឹកនាំ ជាច្រើន ជាពិសេស ប្រទេស ប្រកាន់ ប្រជាធិតេយ្យជឿនលឿន  មានដូចជា សហរដ្ឋអាមេរិក ប្រទេសក្នុងទ្វីបអឺរ៉ុប ប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាង​ត្បូង អូស្ត្រាលី កាណាដា អាល្លឺម៉ង់ បារាំង អង់គ្លេស ជាដើម បានប្រកាសថ្កោលទោស ជាខ្លាំង ហើយគំរាម ដាក់ទណ្ឌកម្ម លើពួកយោធា។ បើដូចនេះ ពិតណាស់  ក្រុមរដ្ឋប្រហារនៅភូមាអាចរងផលវិបាក​គឺផលវិបាកនៃការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ហើយ ​​អាច​នឹងពុំមានតំណាងឬអាសនៈរបស់ខ្លួននៅUN និង​នៅ​ប្រទេស​​ប្រជាធិបតេយ្យនោះទេ។ ​ករណី ពួកយោធា ស្ថិតភាពឯការហើយ ពុំអាចមានទំនងដោយ ចំហឡើយ ជាមួយប្រទេស ធំៗ ប្រទេសសេដ្ឋកិច្ច នៅលើពិភពលោក។

ខាងក្រោមនេះ គឺការវិភាគ របស់នាងខ្ញុំ អំពី អានសនៈ ឬ តំណាងដែលជាឯកអគ្គរដ្ឋទូតរបស់ពួកយោធានឹងពុំអាចមាននៅ បណ្ដាប្រទេសមួយចំនួន និងនៅ អង្គការសហប្រជាជាតិនោះទេ ។​ អាសនៈ ឬ ឯក​អគ្គរដ្ឋទូត គឺជាតំណាងអោយ រដ្ឋាភិបាល របស់លោកស្រី សូជី និងគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ។

មានប្រទេស ជាច្រើន ដែល ត្រូវបានដក ឬព្យួរអាសនៈ ក្រោម ធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ នៃជំពូក ទី២ មាត្រា ៦។

យោងតាម ធម្មនុញ្ញនេះ គឺសមាជិកឬប្រទេសណាដែល ត្រូវបានរកឃើញថាមានកំហុសធ្ងន់ធ្ងរ បំពានសិទ្ធិមនុស្ស ឬ បំពាលគោលប្រជាធិតេយ្យ រំលោភ រដ្ឋាភិបាលស៊ីវិល ដូចករណី ពួកយោធាភូមាធ្វើរដ្ឋប្រហារនេះ កាលពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២១ ជាការរំលាយលទ្ធផលបោះឆ្នោត ដែលគណបក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយ អ្នកស្រីអ៊ុងសានសូជី បានឈ្នះភ្លូកទឹកភ្លូក​នៅក្នុង​ការបោះ​ឆ្នោត​សមាជិកសភាតាមបែបប្រជាធិបតេយ្យលើកទី២នៃ​ប្រទេស​អតីត​របបសឹង មួយនេះ កាលពី​ថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០ហើយលើកទីមួយនៅខែវិច្ឆិកា ឆ្នាំ២០១៥។ តាមមាត្រា ៦នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ គឺគេអាចព្យូរ ឬ ទុកអោយនៅទំនេ ឬ ក៏ នៅតែរក្សាទុកអោយរដ្ឋាភិបាល រងគ្រោះ បន្តកាន់កាប់អាសនៈនៅ អង្គការសហប្រជាជាតិ។ តែសម្រេចដូចនេះបាន លុះត្រាតែមានការផ្ដល់អនុសាសន៍ ឬ ក៏អនុម័តដោយ ក្រុមប្រឹក្សា សន្តិសុខ អង្កការសហប្រជាជាតិ។ ប៉ុន្តែ បែបនេះ មានការចង្អុល បង្ហាញមួយ ដោយ ក្រុម ប្រឹក្សាសន្តិសុខ រុញអោយ មហាសន្និបាត ជាអ្នកសម្រេច​។​នៅឆ្នាំ ១៩៧៤ មានករណី ព្យួរ បុព្វសិទនៃប្រទេស អាហ្វ្រិកខាងត្បូង ក្រោមមាត្រា ៦ ដោយការសម្រេចរបស់មហាសន្និបាត បើ ជាពេលនោះ មានប្រទេសមហាអំណាចជាសមាជិកអាចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាខ្លួន បោះឆ្នោតជំទាស់ក៏ដោយ។ក្នុងស្ថានភាពដ៏តានតឹងនោះ មហាសន្និបាត បានសម្រេច បិទបេសកកម្ម របស់ តំណាងអាហ្វិ្រកខាងត្បូង ដែលនាំអាសនៈរបស់អាហ្វិ្រកខាងត្បូង ត្រូវបានព្យរ។ ករណីអាហ្វ្រិចខាងត្បូង គឺករណីរើសអើងជាតិសាសន៍ នៃរបប អាប៉ាធេត។
គេអាចនិយាយបានថានៅពេលដែលវៀតណាមចូលចិត្តនៅឆ្នាំ១៩៧៩ គឺពេលនោះរដ្ឋាភិបាលប្រជាមានិតកម្ពុជាក៏ពុំទទួលបានសិទ្ធិកាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិដែរ គឺនៅតែស្ថិតនៅជារបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ អាសនៈនេះទុកឱ្យរដ្ឋាភិបាលទោះបីជាពុំមានតំណាងស្របច្បាប់ក៏ដោយប្រោះពេលនោះក្រោយពីការដួលរលំការឡើងកាន់អំណាចដោយសង្គ្រាមបញ្ចប់រដ្ឋាភិបាលលន់នល់គឺអាសនៈធ្លាក់ទៅរបបកម្ពុជាប្រជាធិបតេយ្យក៏ព្រោះតែសម្ដេចនរោត្តមសីហនុជាប្រមុខរដ្ឋរយៈពេលជាង១ឆ្នាំនៃរបបនេះ។ បែបណាយើងនិយាយអំពីពួកយោធានៅភូមាដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារគឺមិនដូចជារដ្ឋាភិបាលប្រជាមានិតកម្ពុជានោះទេ ព្រោះពេលនោះអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិមិនបានមកលើរដ្ឋាភិបាលនៃរដ្ឋកម្ពុជាដោយសារតែប្រទេសជាច្រើនជាពិសេសពួកលោកសេរីប្រឆាំងនឹងការលើកទ័ពវៀតណាមចូលកាន់កាប់កម្ពុជា។ សម្រាប់ពួករដ្ឋប្រហារនៅភូមាវិញ ត្បិតជាទំនាស់ផ្ទៃក្នុងក៏អាចមិនទទួលបានអាសនៈរបស់លោកស្រីអ៊ុងសានស៊ុជីនៅអង្គការសហប្រជាជាតិនោះដែរ។ ព្រោះពេលនេះលោកសេរីជាច្រើនដឹកនាំដោយសហរដ្ឋអាមេរិកបារាំងអង់គ្លេសរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសប្រឆាំងដាច់ខាតមិនឱ្យក្រុមរដ្ឋប្រហារមានភាពស្របច្បាប់នៅវេទិកាអន្ដរជាតិឡើយទោះកាលៈទេសៈណាក៏ដោយហើយសុទ្ធតែសន្យាឱ្យរដ្ឋប្រហារនេះឆាប់បរាជ័យទៀតផង។ មានន័យថា មាត្រា៦ នេះអង្គការសហប្រជាជាតិអាចនឹងយកមកពិនិត្យមើលអាសនៈរបស់ភូមានៅអង្គការសហប្រជាជាតិ។ ម្យ៉ាងទៀតទោះជាពួកយោធាបញ្ជូនតំណាងរបស់ខ្លួនមកអង្គុយនៅអង្គការសហប្រជាជាតិក៏គ្មានការទទួលស្គាល់ដែរ។ ទំនងដូចនេះដែលពួកយោធាភូមាប្រកាសថា ពួកគេនឹងកាន់កាប់រដ្ឋាភិបាលភូមាតែមួយឆ្នាំប៉ុណ្ណោះហើយនឹងផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មីឡើងវិញ។ ជាមួយគ្នានេះតំណែងអង្គការសហប្រជាជាតិនៃរដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជីបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសមុនគេទាំងអស់ចំពោះរដ្ឋប្រហារថ្ងៃទី១កុម្ភៈឆ្នាំ២០២១ដែលកើតចេញពីមេទ័ពឧត្តមសេនីយ៍អ៊ុងមីនឡាំងត្រូវបានគេមើលឃើញថាជាមេទ័ពស្និទ្ធនឹងប្រទេសចិន។មួយទៀតដែលពួកយោធាប្រឈមនៅលើឆាកអន្ដរជាតិនោះគឺពុំអាចដាក់តំណែងរបស់ខ្លួនជាឯកអគ្គរដ្ឋទូតបានទេនៅបណ្ដាប្រទេសដែលប្រឆាំងនឹងរដ្ឋប្រហាររបស់ពួកគេហើយបើពុំមានតំណែងរបស់ខ្លួន គ្មានអ្វីដែលរដ្ឋបាលរបស់ពួកយោធាស្របច្បាប់ហើយក៏គ្មានទំនាក់ទំនងចេញខាងក្រៅនោះទេ លើកលែងតែជាមួយប្រទេសដែលគាំទ្រខ្លួនតែប៉ុណ្ណោះដូចជាប្រទេសចិនជាដើម។ នេះជាផលវិបាកមួយដេលពួកយោធាំច្បាស់ណាស់ថាខ្លួនត្រូវជួបប្រទះបែនេះទើបសន្យាថាខ្លួនត្រូវគ្រប់គ្រងអំណាចតែមួយឆ្នាំប៉ុណ្ណោះ។

តើប្រជាជនភូមាដែលងើបឡើងពុះកញ្ជ្រោលជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះមានគំនុំសងសឹកនឹងពួកយោធាំទេបើបក្សដែលពួកគេគាំទ្រឈ្នះឆ្នោតទៀតនៅក្នុងការបោះឆ្នោតលើកក្រោយហើយពេលនោះពួកយោធាំអស់អំណាច។ពិតណា់សមេដឹកនាំរដ្ឋបហរារឧត្តមសេនីយ៍មីនឡាំងចៀសមិនរួចនឹងការប្រឈមនឹងការទកាត់ទោសដោយតុលាការប្រជាជនព្រោះឧត្តមសេនីយ៍រូបនេះរួមទាំងសហការីរបស់ខ្លួនប្រាំរូបទៀតកំពុងតែរងដីកាចោទប្រកាន់រួចទៅហើយនៅឯតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្ដរជាតិ iccនៅទីក្រុងឡាអេប្រទេសហូឡង់ពីបទប្រល័យពូជាសាសន៍ទៅកាន់សហគមន៍មូស្លីមរ៉ូហ៊ីនយ៉ាដេលសហគមន៍នេះស្លាប់យ៉ាងតិចជាង២ពាន់នាក់ដោយសារតែការបង្កសង្គ្រាមវាយបង្រ្កាបកាលពីឆ្នាំ២០១៦ -​២០១៧។ ប៉ុន្ដែសំណួរមួយទៀតសួរថាតើ ប្រទេសចិនដែលប្រទេសជាច្រើននឹងអ្នកវិភាគជាច្រើនសង្ស័យថានៅពីក្រោយពួកយោធាអាចដកខ្លួនឬងាកមកប្រឆាំងនឹងពួកយោធាវិញឬទេនៅប៉ុន្មានខែទៀតនេះ។ ចិនត្បិតជាប្រទេសមហាអំណាចពិតមែនប៉ុន្ដែប្រទេសែលគេចោតថាហុតទឹកសម្លឹងកាកនេះ ពេលខ្លះក៏ចេះដកខ្លួនថយដែរបើសម្ពាធអន្ដរជាតិខ្លាំអក្លានោះ។ជាក់ស្ដែងប្រទេសនេះត្បិតមិនបានថ្ោលទោសលើពួករដ្ឋប្រហារភូមាទេប៉ុន្ដែក៏បានចូលរួមជាមួយក្រុមប្រឹក្សាសន្ដិសុខចេញសេចក្ដីថ្លែការណ៍អំពាវនាវឱ្យពួកយោធាដោះលែងអ្នកដែលត្រូវចាប់ខ្លួនទាំងអស់ឱ្យមានសេរីភាពឡើងវិញ។

បែបណាក៏ដោយប្រជាជនភូមាសន្យាថានឹងនាំគ្នាធ្វើបាតុកម្មជារៀងរាល់ថ្ងៃរហូតទាល់តែមានការដោះលែងមនុស្សទាំងអស់ដែលពួកយោធាចាប់ខ្លួនជាមួយនឹងលោកស្រីអ៊ុងសានស៊ូជី។​បាតុកម្មរយៈពេលបីថ្ងៃមកនេះគឺមានទាំងព្រះសង្ឃកម្មករគ្រូបង្រៀនគ្រូពេទ្យបញ្ញវន្ដនិស្សិតសាស្រ្ដាចារ្យមេផ្ទះ។ អ្នកបម្រើតាមផ្ទះក៏ចេញំកធ្វើបាតុកម្មដែរហើយក៏មានពួកយោធាំដេលទម្លាក់ឯកសណ្ឋានរបស់ខ្លួនក៏ចូលរួមបាតុកម្មជាមួយប្រជាជនប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធាដែរ។ តើមីនអ៊ុងឡាំងឧត្តមសេនីយ៍ដឹកនាំរដ្ឋប្រហារឧត្តមសេនីយ៍ប្រាយុទ្ធចាន់អ៊ូចានោះទេ ជាមេរដ្ឋប្រាហរនៅប្រទេសថៃដែលធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤ ហើយក្រោយមកខ្លួនគាត់ឡើងធ្វើជានាយករដ្ឋមន្រ្ដីហើយក្រោយមកទៀត ចូលប្រឡូកនយោបាយហើយបានកាន់តំណែងនាយករដ្ឋមន្រ្ដីដោយការបង្កើតព្រឹទ្ធសភាលើកខ្លួនឱ្យឡើងជានាយករដ្ឋមន្រ្ដីទោះជាបក្សរបស់ខ្លួនពុំឈ្នះឆ្នោតក៏ដោយ។ ទំនងពួកយោធាំភូមាមិនមានវាសនាដូចនេះទេ។ ព្រោះជាង៥០ឆ្នាំហើយ ប្រទេសភូមាស្គាល់ប្រជាំធិបតេយ្យបានតែប្រាំឆ្នាំប៉ុណ្ណោះដែលរឿងអីពិភពលោកមិនថ្កោលទោសពួកយោធា។ រឿងអីពិភពលោកមិននាំគ្នាគាំទ្រលោកស្រីអ៊ុងសានស៊ូជី។ នេះឧត្តមសេនីយ៍អ៊ុងមីនឡាំងទំនងគ្មានវាសនាដូចលោកប្រាយុទ្ធទេទោះជាចិនចង់កែប្រែនយោបាយភូមិសាស្រ្ដទាញភូមាឱ្យធ្លាក់កាន់តែជ្រៅក្នុងឥទ្ធិពលរបស់ខ្លួនក៏ដោយនោះ។​ ដូចបានពន្យល់ហើយថាទោះជាចិនហុតទឹកសម្លឹងកាកក៏ចិនពិបាកដែលនៅពេលដែលខ្លួនជួបឧបសគ្គធ្ងន់ធ្ងរពិបាកទប់ទល់នឹងសម្ពាធអន្ដរជាតិបាននោះ។

ករណីនេះឥណ្ឌា និង ជប៉ុនជាប្រទេសក្នុងតំបន់ពិតណាស់នឹងមិនឱ្យចិនមានប្រៀបខ្លាំងដាច់ខាតនៅក្នុងតំបន់។ ក្នុងន័យនេះហើយដែលប្រទេសធំពីរនេះដែលប្រទេសធំពីរនេះបានស្រវាឱបអាមេរិកប្រឆាំងគ្រប់ទម្រង់ទាំងអស់ដេលចិនកំពុងត្រូវបានគេចោទថាវាតទីកាន់កាប់ភូមិសាស្រ្ដនយោបាយនៅក្នុងតំបន់៕

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីម្នាក់នៃទ្វីបអាហ្វ្រិកជាប់ឆ្នោតកាន់តំណែង ប្រធានពាណិជ្ជកម្មពិភពលោក WTO

លោកស្រី ​អិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡា (Ngo[...]

វៀតណាមទទូចអោយសហគមន៍អន្តរជាតិ ជួយអោយមានប្រជាធិបតេយ្យនៅភូមារស់ឡើងវិញ

វៀតណាម ត្បិតជាប្រទេសសង្គមនិយម តែប្រទេសមួយនេះ [...]

ក្រុមប្រឹក្សាសទិ្ធមនុស្សUN អនុម័តជាឯកឆ័ន្ទទោះជាចិននិងរុស្ស៊ីប្រឆាំងក៏ដោយគឺប្រាប់ទៅយោ​ធាភូមាត្រូវដោះលែងមនុស្សទាំងអស់ខណៈការចាប់ខ្លួនកើនឡើង ២៥០នាក់

ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិអ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x