loader

ក្រុមយោធាថៃបង្កើតបក្សនយោបាយចូលរួមការបោះឆ្នោតនៅចុងខែកុម្ភៈឆ្នាំ ២០១៩

ក្រុមមួយហៅខ្លួនឯងថា សម្ព័ន្ធភាពទាំងបី បានបោះត្រាបង្កើតបក្សនយោបាយថ្មីឈ្មោះថា Palang Pracharath(PPRP)  ដើម្បីចូលរួមប្រកួតយកសំឡេងពីអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតសភា ថ្ងៃទី ២៤កុម្ភៈ ឆ្នាំ ២០១៩។

តាមកាសែតបាងកកប៉ុស្តិ៍ ក្រុមនេះគេហៅថា ជាគោលដៅគន្លឹះនៃការដឹកនាំយុទ្ធនាការរ​កសំឡេងឆ្នោតនៅតំបន់ភាគខាងជើងប្រទេស​ដែលធ្លាប់ជាតំបន់ដ៏រឹងមាំរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីននៃគណបក្ស ភឿថៃ។ តែយ៉ាងណា ប្រភពដដែល អះអាងថា គណបក្សនេះ មកពីក្រុមចម្រុះ ដែលធ្លាប់មាននិន្នាការជាមួយបក្សប្រឆាំងផង និងគណបក្សភឿថៃដឹនាំដោយលោកស្រី យីង ឡាក់ ដែលលោកថាក់ ស៊ីន នៅពីក្រោយ។

បក្សនេះនៅមិនទាន់ជ្រើសតាំងឥស្សរជនណាមួយធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី នៅឡើយទេ ប៉ុន្តែប្រភពព័ត៌មានថៃជាច្រើនចុះផ្សាយថា បើបក្សនេះឈ្នះក្នុងការបោះឆ្នោត គឺ លោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចាអាចនឹងក្លាយជានាយករដ្ឋមន្ត្រី។

លោកប្រាយុទ្ធ គឺជានាយករដ្ឋមន្ត្រីកើតចេញពីការធ្វើរដ្ឋប្រហារទំលាក់គណបក្សភឿថៃ នៅខែ ឧសភា ឆ្នាំ ២០១៤។ អ្នកសង្កេតការណ៍ មើលឃើញថា គណបក្សនេះ ក៏អាចក្លាយជាសម្ព័ន្ធភាព ជាមួយគណបក្សប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ត្រីអាប់ភីស៊ីតវាចាជីវ៉ា ដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត