loader

ក្រុមយុវជនអេកូយុវទូតគ្រោងរៀបចំកម្មវិធី«ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត»

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ ​ក្រុមយុវជនអេកូយុវទូតនឹងរៀបចំកម្មវិធី «ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត» ដើម្បីផ្សព្វផ្សាយគម្រោងស្នាដៃទាំង ៧ ក្នុងន័យរំលឹកគុណទន្លេ និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សទន្លេឱ្យមាននិរន្តភាព។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមយុវជនអេកូយុវទូតចេញផ្សាយកាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ ស្តីពី កម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូត ស្តីពី អច្ឆរិយភាពនៃទន្លេមេគង្គ។

       សកម្មភាពក្រុមយុវជនអេកូទូត ចុះផ្សព្វផ្សាយពីបរិស្ថានក្នុងឳកាសតាំងពិព័រណ៌នាពេលកន្លងទៅ។រូបភាព ហ្វេសប៊ុក អេកូយុវទូត

 

ការរៀបចំកម្មវិធីនេះ នឹងប្រារព្ធនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ចាប់ពីម៉ោង ១ រសៀលដល់ម៉ោង ៦ល្ងាច។

សូមបញ្ជាក់ថា ក្នុងកម្មវិធី«ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត»នេះក្រុមយុវជននឹងដាក់បង្ហាញនូវគម្រោងចំនួន ៧ ដែលក្រុមមេគង្គយុវទូតបានខិតខំប្រឹងប្រែងធ្វើការលើសកម្មភាពអភិរក្ស និងលើកស្ទួយការយល់ដឹងពីទន្លេមេគង្គនៅកម្ពុជា។ គម្រោងទាំង ៧ នោះរួមមាន គម្រោងសរសេរសៀវភៅរឿងនិទានខ្លី   គម្រោងធ្វើវីដេអូបម្លាស់ទីត្រី គម្រោងរូបសំណាក់មាតាមេគង្គ   គម្រោងបទចម្រៀងទន្លេមេគង្គ គម្រោងអេកូទេសចរណ៍ គម្រោងសិល្បៈករនៃទន្លេមេគង្គ និងគម្រោងសម្ភារៈអប់រំពីទន្លេមេគង្គ។

ក្រៅពីការដាក់បង្ហាញនូវគម្រោងទាំង ៧ នេះ កម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូត ក៏មានរៀបចំការតាំងពិព័រណ៌ពីស្នាដៃរបស់មេគង្គយុវទូត​និងអង្គការអភិរក្សនានានៅកម្ពុជា។ មួយទៀតក៏មានការចែករំលែកចំណេះដឹងអំពីការងារក្នុងវិស័យអភិរក្សពីបណ្តាអង្គការអភិរក្ស និងស្វែងយល់ពីជីវចម្រុះ ធនធានធម្មជាតិ និងវិធីសាស្រ្តផ្សេងៗដែលអ្នកជំនាញប្រើប្រាស់ក្នុងការអភិរក្សសម្បត្តិធម្មជាតិរបស់ខ្មែរ។

                               ការចូលរួមរបស់ក្រុមយុវជនអេកូទូតជាមួយមន្រ្តីពាក់ព័ន្ធផ្នែក បរិស្ថាន។ រូបភាព ហ្វេសប៊ុក អេកូយុវទូត។

 

លើសពីនេះកម្មវិធីមានរៀបចំ ការជជែកពិភាក្សាពីមុខជំនាញ និងការងារក្នុងវិស័យអភិរក្ស ជាមួយអ្នកជំនាញមកពីស្ថាប័ននានា ទាំងវិស័យឯកជន វិស័យសង្គមស៊ីវិល និងវិស័យរដ្ឋ ដើម្បីឱ្យយុវជនបានឃើញឱកាសកាន់តែច្រើនពីការងារអភិរក្ស និងចាប់យកជំនាញ ការងារទាំងនោះ។

គួរបញ្ជាក់ផងដែរថា មេគង្គយុវទូត ជាក្រុមយុវជនមកពីបណ្ដាសាលាផ្សេងៗនៅទីក្រុងភ្នំពេញ ហើយចាប់អារម្មណ៍ពីគម្រោងទន្លេមេគង្គដែលរៀបចំដោយអេកូយុវទូតក្រោមការជួយគាំទ្រដោយ ជំនួយពីពលរដ្ឋអាមេរិច(USAID) និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of the Mekong)។ មេគង្គយុវទូត បានឆ្លងកាត់ការជ្រើសរើស ហើយទទួលបានវគ្គបណ្ដុះបណ្ដាល ដំណើរទស្សនកិច្ចសិក្សាតាមដងទន្លេមេគង្គ ការរៀបចំផ្សព្វផ្សាយតាមកម្មវិធីសាធារណៈ និងការធ្វើគម្រោងច្នៃប្រឌិតថ្មី ដើម្បីជាមធ្យោបាយក្នុងការអប់រំផ្សព្វផ្សាយបន្ដ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមត្ថកិច្ចបង្ក្រាបការលួចនាំចូលសំរាមចំនួន១៦០០តោននៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចពាក់ព័ន្ធបានបង្រ្កាបទាន់[...]

អ្នកនាំពាក្យសោកស្ដាយ ហើយសុំឱ្យអាមេរិកពិចារណាវិញអំពីច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដើម្បីបន្តទំនាក់ទំនងល្អ

ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ [...]

ក្រសួងសាធារណការគ្រោងដាក់កាមេរ៉ាតាមផ្លូវចាប់អ្នកបើកបរល្មើសល្បឿនផាកពិន័យដល់ផ្ទះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត