en     km
en     km

ក្រុមប្រឹក្សាសទិ្ធមនុស្សUN អនុម័តជាឯកឆ័ន្ទទោះជាចិននិងរុស្ស៊ីប្រឆាំងក៏ដោយគឺប្រាប់ទៅយោ​ធាភូមាត្រូវដោះលែងមនុស្សទាំងអស់ខណៈការចាប់ខ្លួនកើនឡើង ២៥០នាក់

Share

ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិអនុម័តជាឯកឆ័ន្ទដោយ បានទាមទារឲ្យយោធាភូមាដោះលែងលោកស្រី អោង សាន ស៊ូជីនិង មនុស្សទាំងអស់ ដែលបានខចាប់ខ្លួន។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា គិតចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ អាជ្ញាធរយោធាភូមាបានចុះចាប់ខ្លួន មន្ត្រី, វេជ្ជបណ្ឌិត និងសកម្មជនជាច្រើននាក់រួចមកហើយ ដែលមាន២៥០នាក។ដោយសារតែពួកគេបានចូលរួម សកម្មភាពប្រឆាំង និងទាមទារឲ្យយោធាទំលាក់អំណាចដែលបានមកពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១កុម្ភៈ។

កាលពីយប់ថ្ងៃសុក្រ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាទាំងកណ្តាលយប់ នៅតាមទីក្រុងធំៗជាពិសេសទីក្រុងរ៉ង់ហ្គូន ក្រោយមានពីមានការចុះផ្សាយថា ប៉ូលិសនិងពួកយោធានឹងចុះល្បាតដើម្បីចាប់ខ្លួន សកម្មជនប្រឆាំងបន្ថែមទៀត។

ជុំវិញបញ្ហាខាងលើនេះ សម័យប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងហ្សឺណែវ បានអំពាវនាវឲ្យរដ្ឋាភិបាលយោធាដោះលែងអ្នកដែលត្រូវបានជាប់ឃុំ និងប្រគល់អំណាចឲ្យរដ្ឋបាលនៃលោកស្រី អោង សាន ស៊ូជី វិញ។

អនុប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស UN លោកស្រី អាណាដា អាល់ អាហ្ស៊ីហ្វNada al-Nashifបានផ្ញើសារទៅពួកយោធាភូមាថា ពិភពលោកកំពុងតែឃ្លាំមើល ស្ថានការណ៍ដែលកំពុងកើតឡើងហើយ។

លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួលបន្ត !

Share

Image
Image
Image