loader

ក្រុមគ្រូពេទ្យចុះនៅតំបន់មានគ្រាប់បែកគីមីដើម្បីពិនិត្យសុខាភាពពលរដ្ឋ

ភ្នំពេញ៖ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀងនៅថ្ងៃព្រហស្បតិ៍ទី១២បានចុះទៅពិនិត្យសុខភាពប្រជាពលរដ្ឋនៅតំបន់មានគ្រាប់បែកគីមីនៅស្រុករមាសហែក ខេត្ត​ស្វាយ​រៀង ដើម្បី​ស្វែងរកប្រភេទជំងឺរំារៃ។គ្រាប់បែកនេះគឺជារបស់កងទ័ពអាមេរិកដែលបានទំលាក់អំឡុងសង្រ្គាមវៀតណាម។

អាជ្ញាធរមីនកាយដីកប់ប៉ាតង់គ្របគ្រាប់បែកគីមីកុំសាយភាយសារធាតុគិមីនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ប្រភព៖ facebook

បេសកកម្មរបស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្វាយធ្វើឡើងស្របពេលប្រជាពលរដ្ឋ៨នាក់រងគ្រោះប៉ះពាល់សុខភាពដោយសារការ​សាយភាយពីគ្រាប់បែកគីមីកាលពីសប្តាហ៍មុន។

លោកវេជ្ជបណ្ឌិត ហែម ប៊េណាលី បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១២ ខែតុលានេះថា​ក្រុមបច្ចេក​ទេស​របស់លោក ចុះទៅពិនិត្យសុខាភាព​អ្នកភូមិរស់នៅជុំវិញគ្រាប់​បែក​គីមីនៅក្នុងឃុំគគីរ ស្រុក​រមាស​​ហែក ខេត្តស្វាយរៀង​ ដើម្បីពិនិត្យរកប្រភេទជំងឺរំារៃ។

យ៉ាងហោចណាល់ប្រជាពលរដ្ឋ៨នាក់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានការៈក្អួត ចង្អោរ ឈឺក្បាល ថប់ដង្ហើមនិងរមាសស្បែនៅពេលពួកគេប៉ះពាល់គ្រាប់បែកគីមីផ្ទាល់ក្នុង​ចំការ​​ដំឡូងមីមួយកន្លែងកាលពីសប្តាហ៍មុន។

ក្នុងចំណោមប្រជាពលរដ្ឋទំាងនោះគឺយ៉ាងហោចណាស់ពលរដ្ឋបីនាក់នៅមានសុខភាពមិនរឹងមាំ។

ពលរដ្ឋម្នាក់ក្នុងចំណោមនោះគឺលោក សូ សារ៉ន ដែលទើបចេញពី​មន្ទីរពេទ្យជាលើកទី​ពីរ​កាល​ពីម្សិលមិញរៀបរាប់ថាលោក និងម្តាយមីងម្នាក់ រួមទំាងអ្នកភូមិម្នាក់ទៀត សម្រេចទៅ​មន្ទីរ​ពេទ្យ​បង្ហែកស្រុករមាសហែកជាថ្មី ទៀត​កាលពីថ្ងៃទី៩ ខែតុលា បន្ទាប់ពីមានអាការៈឈឺក្បាល់ ក្តៅក្នុងភ្នែកនិងថបដង្ហើម។

បែបនេះក្ដីប្រជាពលរដ្ឋទំាងបីនាក់នោះ មានស្ថានភាពធូរស្រាលនិងត្រឡប់ទៅផ្ទះអស់ហើយ បន្ទាប់​សម្រាក​ពន្យាបាលនៅ​មន្ទីរពេទ្យបង្អែកស្រុករមាសហែងចំនួនពីរយប់។​នេះបើតាមលោកវេជ្ជ​បណ្ឌិតកែរ រដ្ឋា ប្រធាន​មន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ក្រុមជំនាញគ្រាប់គិមីរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅCMACបញ្ជាក់ថាសារ​ធាតុ​គីមីអាចនឹងជះចំហាយតាមខ្យល់និងប្រតិកម្មគីមីនឹងអាចធ្វើឲ្យពុលបណ្តាលឲ្យថបដង្ហើម ឈឺក្បាល ក្អួតនិងថបដង្ហើមជាដើម។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាប្រមាណ១លានគ្រាប់ ក្នុងសម័យសង្រ្គាមជាមួយវៀតណាម។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថាក្រុមជំនាញគ្រាប់បែកគីមីបាន បញ្ចាប់ការរុករកគ្រាប់បែកគីមីក្នុងបរិវេណសាលាបឋមសិក្សានិងវត្តគគីរស្រុករមាសហែក ខេត្តស្វាយរៀងកាលពីថ្ងៃ៩ តុលា ដោយរកឃើញមួយគ្រាប់ប៉ុណ្ណោះ។ប៉ុន្តែអាជ្ញាធរកំចាត់មីន បានរកឃើញគ្រាប់បែកគីមីដូចគ្នានេះចំនួន១៥ទីតំាងទៀត ក្នុងឃុំគគីរ ខេត្តស្វាយរៀង៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

អង្គការ​ WCS​ ៖​ រក​ឃើញ​អណ្ដើក​ហ្លួង​មួយ​សំបុក​ នៅ​តំបន់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ខេត្ដកោះកុង​

ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល​ខេត្ដកោ[...]

រយៈពេល​ ២​ស​ប្ដា​ហ៍​ក្នុង​ខែកុម្ភៈ​ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ៧​ករណី​មក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​គន្ធ​បុប្ផា​ រាជធានី​ភ្នំពេញ​

រយៈពេល​ពីរ​ ស​ប្ដា​ហ៍​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១[...]

លោក សម រង្ស៊ី ថា អូស្ត្រាលីប្រហែលជាពិចារណាសំណើរបស់លោកផ្ដល់សិទិ្ធជ្រកកោនជូនគ្រួសារលោក កែម ឡី  

លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងបាននិយាយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត