loader

ក្រុមគណបក្សប្រឆាំងនិងពួកយោធាស៊ូដង់ព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សារួបរួមជាតិ

នៅទីបំផុតក្រុមគណបក្សប្រឆាំង និង ពួកយោធានៃប្រទេសស៊ូដង់ បានឈានដល់កិច្ចព្រមព្រៀង ជាផ្លូវការនឹងគ្នា កាលពីថ្ងៃអាទិត្យ២៨មេសា ដើម្បីបង្កើតក្រុមប្រឹក្សាជាតិរួបរួមមួយ។​ ក្រុមប្រឹក្សារួបរួមជាតិនេះគឺបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានស៊ូដង់ FNA ក្រុមប្រឹក្សានេះសំដៅបង្កើតអាជ្ញាធរបណ្ដោះអាសន្នដើម្បីឈានទៅរកការបោះឆ្នោតមួយបន្ទាប់ពីការទម្លាក់លោកអូម៉ាអ៊ែលបាហ្សៀពីអំណាចកាលពីថ្ងៃទី១១  មេសា ដែលបុរសនេះបានកាន់អំណាច៣០ឆ្នាំ។ ពួកយោធា និង​ក្រុមប្រឹក្សាយោធា បានឈានដល់កិច្ចព្រមព្រៀងនេះគឺដើម្បីធ្វើពង្រាងច្បាប់នានាជា ពិសេសរៀបចំរដ្ឋធម្មនុញ្ញថ្មីឡើងវិញ។ក្រុមគណបក្សប្រឆាំង បានសាទរចំពោះលទ្ធផលដែល ពួកគេបានតវ៉ាជាច្រើនថ្ងៃមកនេះ។

ជាមួយគ្នានេះ គេរំពឹងថា លោកអូបាម៉ា អាល់បាហ្សៀ ដែលកំពុងឃុំខ្លួននៅក្នុងពន្ធានាគារ និង ត្រូវបានកាត់ទោសពីបទរំលោភសិទ្ធិមនុស្ស ពុករលួយ​និង ប្រល័យពូជសាសន៍។ លោកអាល់បាហ្សៀបានឡើងកាន់អំណាចនៅឆ្នាំ១៩៨៩នៅពេលដែលប្រទេសស៊ូដង់ធ្លាក់ក្នុងអំពើរដ្ឋប្រហារ។ ពួកយោធាបានប្រកាសថា ទោះបីមិនបានប្រគល់ខ្លួនអតីតប្រធានាធិបតីរូបនេះ ទៅតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ICC ក៏ដោយ ក៏មេដឹកនាំរូបនេះក៏នឹងត្រូវកាត់ទោសដោយ តុលាការប្រជាជនបានផងដែរ។ ប្រជាជនស៊ូដង់ដែលមកពីគណបក្សប្រឆាំងបាននិយយាថា ពួកគេចង់ឃើញលោក អាល់បាហ្សៀ ត្រូវបាននាំឡើងតុលាការក្នុងពេលឆាប់ៗនេះ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស្ត្រីជានាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសចុះចេញពីតំណែងបន្ទាប់ពីរងសម្ពាធ

  នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theres[...]

មន្ត្រីរុស្ស៊ីថាអាមេរិកអាចនឹងធ្វើរដ្ឋប្រហារឬលុកលុយវេណេហ្សូអេឡាឆាប់ៗនេះ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Serge[...]

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត