loader

ក្រសួង​ពាណិជ្ជកម្ម បង្ហាញមូលហេតុកសិផលកម្ពុជាធ្លាក់ថ្លៃ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយជាសាធារណៈកាលពីថ្ងៃពុធ ទី០៥ បង្ហាញពីមូលហេតុដែលទំនិញផលិតផលកសិកម្មកម្ពុជាជួបបញ្ហាប្រឈមទាំងតម្លៃ និង ការនាំចេញទៅក្រៅប្រទេស ។

មូលហេតុទាំងនោះមានដូចជា ក្រិត្យក្រមតម្លៃកសិផល «បរិមាណផ្គត់ផ្គង់ លើសពីតម្រូវការ» ដូចជាម្រេច ដំឡូង និងល្ពៅជាដើម ។ តម្លៃកសិផល មិនអាចប្រកួតប្រជែងនឹងកសិផលបរទេសបានដូចជាដំឡូង និងម្រេច ដែលបណ្តាលមកពីផលិតភាពនៅទាប។ ការចំណាយក្រៅផ្លូវការនានារហូតដល់នាំចេញនៅខ្ពស់ បើធៀបជាមួយប្រទេសជិតខាង។

ទន្ទឹមគ្នានេះដែរ ទំនិញកសិផលកម្ពុជាមិនទាន់ទាញយកទំនុកចិត្តអំពីគុណភាព និងសុវត្ថិភាពពីអ្នកនាំចូល និងអ្នកប្រើប្រាស់នៅឡើយ ទាមទារឲ្យកសិករកម្ពុជាត្រូវខិតខំដោយខ្លួនឯង ក្នុងការផលិត ថែទាំ និងអភិវឌ្ឍន៍។ ព្រមជាមួយគ្នានេះ ទម្លាប់នៃការដាំដុះផលដំណាំ របស់កសិករកម្ពុជា គឺធ្វើតាមគ្នា (ឃើញគេដាំនេះបាន កសិករផ្សេងៗទៀត នាំគ្នាសម្រុកដាំតៗគ្នា) ដោយមិនបានគិតពីទំហំទីផ្សារជាមុន។

ក្រសួងពាណិជ្ជកម្ម អះអាងថា កន្លងមកក្រសួងបំពេញការងារ និងទទួលបានលទ្ធផលក្នុងការជំរុញទីផ្សារកសិផលដូចជា ការចរចាបើកទីផ្សារ រៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស ចេញវិធានការសម្រាប់ដោះស្រាយបញ្ហារាំងស្ទះទំនិញកសិផល ព្រមទាំងរៀបចំកិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់សម្រួលដល់ការនាំចេញទំនិញកសិផល។

សូមជម្រាបថា ការលើកឡើងខាងលើនេះ ក្រោយមានការរិះគន់របស់ប្រជាពលរដ្ឋថា ក្រសួងពាណិជ្ជកម្ម មិនបានធ្វើអ្វីទាល់តែសោះ ដែលជាហេតុនាំឲ្យទំនិញកសិផលកម្ពុជា គ្មានទីផ្សារ ឬលក់បានក្នុងតម្លៃថោកទាប៕

អត្ថបទដោយ ម៉ៅ សំណាង

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ធនាគារពិភពលោក មានគំរោងនាំចេញស្រូវអង្ករកម្ពុជា ឲ្យបាន ២៥ ភាគរយ នៅឆ្នាំ ២០២៥

ក្រុងភ្នំពេញ៖ កិច្ចសហប្រតិបតិ្តការហិរញ្ញវត្ថុ[...]

សម្តេច ហ៊ុន សែន បង្ហាញចក្ខុវិស័យបង្កើនចំនួនរោងចក្រតាមផ្លូវជាតិលេខ៤

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង[...]

​អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ ​១​ ជា​តំបន់​ប្រវត្តិសាស្ត្រ​ពិភពលោក​

គេហទំព័រ​ TripAdvisor​ ផ្តល់​ចំណាតថ្នាក់​ប្រា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត