loader

ក្រសួង​ការងារ​ ប្រាប់​ឲ្យ​ភ្នាក់ងារ​ឯកជន​ផ្ដល់​សេវា​រក​ការងារ​ឲ្យ​ធ្វើ​ក្នុងស្រុក​ ទៅ​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង​ការងារ​

​ភ្នំពេញ​ ៖​ ក្រសួង​ការងារ​ និង​បណ្ដុះ​ណ្ដា​ល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​០៩​ មក​រា​ ដោយ​ប្រាប់​ទៅ​កាន់​ទីភ្នាក់ងារ​ឯកជន​ ដែល​ផ្ដល់​សេវា​រក​ការងារ​ឲ្យ​ធ្វើ​ក្នុងស្រុក​ ទៅ​ចុះបញ្ជី​ការ​ស្របច្បាប់​នៅ​ក្រសួង​ការងារ​ ស្រប​តាម​ទៅ​សេចក្ដី​ប្រកាស​ដែល​បាន​ចុះ​កាល​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៦​ ស្ដី​ពី​ទីភ្នាក់ងារ​ឯកជន​ ផ្ដល់​សេវា​រក​ការងារ​ឲ្យ​ធ្វើ​ក្នុងស្រុក​។​

​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា​ កន្លង​មក​ក្រសួង​បាន​សង្កេត​ឃើញ​ថា​ មាន​ក្រុមហ៊ុន​ និង​បុគ្គល​ឯកជន​មួយ​ចំនួន​ បាន​នឹង​កំពុង​ដំណើរការ​ផ្ដល់​សេវា​ រក​ការងារ​ឲ្យ​ធ្វើ​ក្នុងស្រុក​ ដោយ​ពុំ​ទាន់​បាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ​នៅ​ក្រសួង​ការងារ​ ឲ្យ​ស្រប​ទៅ​តាម​បទ​ប្ប​ញ្ញ​តិ្ដ​ នៃ​សេចក្ដី​ប្រកាស់​ ដែល​បាន​ចេញ​នៅឡើយ​ទេ​។​ ដូច្នេះ​ដើម្បី​អនុវត្ដ​តាម​បទ​ប្បញ្ញត្ដិ​ នៃ​ប្រកាស​នេះ​ ក្រុមហ៊ុន​ ឬ​នីតិបុគ្គល​ ដែល​បាន​នឹង​កំពុង​ដំណើរការ​ផ្ដល់​សេវា​ រក​ការងារ​ឲ្យ​ធ្វើ​នៅ​ក្នុងស្រុក​ ត្រូវ​មក​បំពេញបែបបទ​ ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ការងារ​ ជា​មុន​សិន​ ទើប​អាច​ដំណើរការ​ ផ្ដល់​សេវា​រក​ការងារ​ឲ្យ​ធ្វើ​ក្នុងស្រុក​បាន​។​

​បន្ថែម​លើ​នេះ​ ក្រសួង​ការងារ​បាន​សង្កត់ធ្ងន់​ថា​ ក្នុង​ករណី​ រាល់​ការ​អនុវត្ដ​ទាំងឡាយ​ណា​ ដែល​មិន​បាន​អនុលោម​ទៅ​តាម​ការ​ណែនាំ​ខាងលើ​ និង​មិន​ស្រប​តាម​ សេចក្ដី​ប្រកាស​ស្ដី​ពី​ទីភ្នាក់ងារ​ឯកជន​ ផ្ដល់​សេវា​រក​ការងារ​ឲ្យ​ធ្វើ​ក្នុងស្រុក​ នឹង​ត្រូវ​ទទួល​ការ​ផាកពិន័យ​ ស្រប​ទៅ​តាម​បទ​ប្បញ្ញត្ដិ​ជា​ធរមាន​៕​

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត