loader

ក្រសួងអប់រំអំពាវនាវឲ្យបោះឆ្នោតជូន​អ្នកស្រី កែ ឡេង សម្រាប់​ពាន«នារីប៉េតង់​ឆ្នើម​ពិភពលោក​»

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី១០ ខែមករា បានចេញសេចក្តីប្រកាសព័ត៌មានដោយអំពាវនាវដល់សា ធារណជន​​ ចូលរួមបោះឆ្នោតជូន​លោកស្រី កែ ឡេង តាម​ប្រព័ន្ធ Online សម្រាប់​ពាន «នារីប៉េតង់​ឆ្នើម​ពិភពលោក​» ប្រចាំឆ្នាំ២០១៨។​ ការអំពាវនាវនេះ ខណៈដែលក្រសួងអប់រំបានសម្រេចជ្រើសយកកីឡាការិនី​ប៉េតង់ កែ ឡេង ជាបេក្ខនារីតំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។

 

បន្ទាប់ពីកីឡាការិនីដ៏ឆ្នើមផ្នែកវាយប៉េតង់ គឺអ្នកស្រី កែ ឡេង ត្រូវបានជ្រើសរើស ជាបេក្ខនារីតំណាងកម្ពុជា ដែលត្រូវប្រជែង យកពាន«នារីប៉េតង់​ឆ្នើម​ពិភពលោក​» ប្រចាំឆ្នាំ២០១៨ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននោះ ក្រសួងអប់រំបានអំពាវនាវដល់សាធារណជនទាំងអស់បោះឆ្នោតគ្រាំតាមរយៈប្រព័ន្ធ Online ជូនដល់អ្នកស្រី កែ ឡេង។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ កាលពីថ្ងៃទី១០ មករា ម្សិលមិញបានបញ្ជាក់ថា ការសម្រេចជ្រើសយកអ្នកស្រី កែ ឡេង ជាបេក្ខភាពទៅដណ្តើមពាននេះ គឺដោយសារតែកីឡាការិនីរូបនេះធ្លាប់បានសាងស្នាដៃល្អៗតាមរយៈការដណ្តើមបានពានជាច្រើនលើឆាកអន្តរជាតិផ្នែកវាយប៉េតង់ជូនមាតុភូមិជាតិ។

សមាគម​កីឡា​អន្តរជាតិ (IWGA) ដែលមាន​ទីស្នាក់ការ​នៅប្រទេស​ស្វី​ស បានរៀបចំ​ការបោះឆ្នោត​តាម​ Online សម្រាប់​ពានរង្វាន់ នារីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨​។​ កម្មវិធី​តម្រូវ​ឲ្យ​អ្នកគាំទ្រ ចូលរួម​បោះឆ្នោត​ដោយផ្ទាល់​ តាមរយៈការចុច​ Vote លើ​ឈ្មោះ​អត្ត​ព​លិ​ក ហើយ​បំពេញ​ឈ្មោះ និង E-mail ផងដែរ​ទើបអាចបោះឆ្នោតបាន។ ការ​បោះឆ្នោត​គាំទ្រ ធ្វើឡើងតាម​នីតិវិធី​​រាល់ ​២៤​ម៉ោង​ម្ដង ជា​រៀងរាល់​ថ្ងៃ។ ជុំទី ១ ផុត​កំណត់​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ដែលជាជុំបញ្ចប់​។

ដើម្បីអាចចូលទៅបោះឆ្នោតគាំទ្រកីឡាការិនី កែ ឡេង ដំបូងត្រូវចូល​ទៅ​កាន់វេបសាយhttp://www.theworldgames.org ហើយដំណាក់កាលទី២ ត្រូវចុចលើពាក្យ picture “Athelete of the year 2018” និងទី៣. ចុច​ Vote លើ​រូប​អ្នក​ស្រី កែ ឡេង រួច​ចុច​លើពាក្យ registration ជាការ​ស្រេច។

សូមបញ្ជាក់ជូនថា កីឡាការិនីវាយប៉េតង់ដ៏ឆ្នើមរបស់កម្ពុជាគឺអ្នកស្រី កែ ឡេង ជាវីរកីឡាការិនីស្រ្តីតែ ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ចំនួន ៤ លើកគឺកាលពីឆ្នាំ​ ២០១៣​ ​នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ឆ្នាំ២០១៨នេះ លោកស្រីឈ្នះមេដាយចំនួន ៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ។

ថ្លែងក្នុងសន្និសទីសារព័ត៌មាននៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១០ ខែមករា ម្សិលមិញនេះអ្នកស្រី កែ ឡេង ដែលត្រូវបានប្រសិទ្ធនាមថា ជាវីរកីឡាការិនីប៉េតង់ដៃឯកកម្ពុជា បានថ្លែងថា ចាប់តាំងពីប្រកបអាជីព ជាកីឡាការិនីប៉េតង់ ពោលតាំងពីឆ្នាំ ១៩៩៧ មកទល់ដើមឆ្នាំ២០១៩នេះ លោកស្រីបានឈ្នះមេដាយ សរុបចំនួន៥៥មេដាយហើយ។

អ្នកស្រីលើកឡើងថា អ្នកស្រីបាននឹងកំពុងហ្វឹកហាត់ជាប់ជានិច្ចដើម្បីត្រៀមចេញទៅប្រកួតទាំងក្នុង និងក្រៅប្រទេស ដើម្បីដណ្តើមបានពានផ្នែកកីឡាវាយប៉េតង់នេះជូនជាតិមាតុភូមិកម្ពុជា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ការបោះឆ្នោតនៅថៃ៖បក្សប្រជាធិបតេយ្យសង្ឃឹមរកបាន១៥០អាសនៈខណៈ អាប់ ភីស៊ីតនឹងក្លាយជា Kingmaker

កម្លាំងនយោបាយនៅថៃ ត្រូវបានរកឃើញថាមានប្រាំគណបក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត