ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះមន្រ្តីនគរបាលចំនួន ៥៤នាក់ ចេញពីក្រមខណ្ឌនគរបាលជាតិ ដោយសារមន្ត្រីនគរបាលទាំងនោះបោះបង់ចោលការងារ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានចេញផ្សាយនៅថ្ងៃទី ២០ ខែមិថុនានេះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានបញ្ជាក់ថា ការសម្រេច លុបឈ្មោះ មន្រ្តីនគរបាលចំនួន ៥៤នាក់នេះ ដើម្បីជ្រើសរើសមន្ត្រីនគរបាលថ្មីសម្រាប់តម្រូវការចាំបាច់។
សេចក្តីសម្រេចបញ្ជាក់ថាមន្ត្រីដែលត្រូវលុបចោលទាំងនោះមានឋារន្តៈស័ក្កចាប់ អនុសេនីយ៍ត្រីរហូតដល់ ពលបាលទោ។
ពួកគេមានបញ្ជីឈ្មោះនៅរាជធានីភ្នំពេញ ខេត្តប៉ៃលិន បាត់ដំបង ខេត្តត្បូងឃ្មុំ ខេត្ត បន្ទាយមានជ័យ ស្វាយរៀង ខេត្តព្រះសីហនុ ខេត្តព្រៃវែង កំពត ព្រះវិហារ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងខេត្តកំពង់ធំ៕
Post Views: 267