loader

ក្រសួងមហាផ្ទៃបង្កើតក្រុមការងារសិក្សានិងពិនិត្យដំណើរការបើកច្រកព្រំដែនជាមួយប្រទេសជាប់ព្រំដែន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី០៨ មករា នេះបានសម្រេចក្រុមការងារដើម្បីសិក្សា និងពិនិត្យជំរុញកិច្ចដំណើរការបើកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន។ នេះបើតាមសេចក្តីសម្រេចលេខ ០១៥ សសរ របស់ក្រសួងមហាផ្ទៃចុះហត្ថលេខខាងដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែមករាឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីសម្រេចដែលមាន ៤ មាត្រានេះ បានបញ្ជាក់ថា ការបង្កើតក្រុមការងារនេះឡើង គឺក្នុងគោលបំណងស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធ​ ស្តីពីការសម្រេចបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន។ ក្រុមការងារនេះ ក៏មានសមត្ថកិច្ចពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អំពីកិច្ចដំណើរការក្នុងការបើកច្រកទ្វារព្រំដែនដែលបានសម្រេចរួចហើយនោះ។

ជាងនេះទៀតក្រុមការងារនឹងចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង នៃច្រកទ្វារព្រំដែននីមួយៗ ដែលបានព្រមព្រៀង ដើម្បីស្វែងរកដំណោះស្រាយសមស្រប។

ក្រុមការងារក៏មានសិទ្ធិសម្របសម្រួលពិភាក្សា និងចរចាព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសជាប់ព្រំដែន។ ចុងបញ្ចប់ក្រុមការងារត្រូវធ្វើរបាយការណ៍អំពីលទ្ធផលការងារ និងសុំយោបល់ដឹកនាំផ្ទាល់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ​ក្រុមការងារសិក្សានិងពិនិត្យដំណើរការបើកច្រកព្រំដែនជាមួយប្រទេសជាប់ព្រំដែននេះ មានលោក សុខ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន។

ក្នុងឆ្នាំ២០១៨ កម្ពុជាមានច្រកទ្វារសរុបចំនួន ៨២ នេះបើយោងតាមលទ្ធផលបូកសរុបការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។ ក្នុងចំណោមច្រកទ្វារទាំងនោះមាន ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​ចំនួន​០៣, ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ ចំនួន​០៣, ច្រកទ្វារ​ព្រំដែន​អន្តរជាតិចំនួន​២៣, ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​ចំនួន​១៤, ច្រកទ្វារ​តំបន់​ព្រំដែន​ចំនួន​២៩, និង​ច្រកទ្វារ​កំពង់ផែ​សមុទ្រ​ចំនួន​១០។

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

WMC ផ្តល់វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រ្តីនិងយុវជនក្នុងភាពជាអ្នកដឹកនាំ

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃ[...]

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត