loader

ក្រសួងនឹងច្នៃភ្នំគូលែនជាតំបន់«ទេសចរណ៍វប្បធម៌ធម្មជាតិ» និង«ទេសចរណ៍បែបផ្សងព្រេង»

ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលរបស់ភ្នំគូលែន សម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និងបុរាណដ្ឋានដ៏ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល​ លក្ខណៈអំណោយផលនេះ ក្រសួងទេសចរណ៍នឹងជំរុញរៀបចំតំបន់ភ្នំគូលែន ខេត្តសៀមរាប ទៅជា«តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» និង«ទេសចរណ៍បែបផ្សងព្រេង»ផងដែរ។

នេះជាការលើកឡើងរបស់លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងក្នុងពិធីបូកសរុបលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី០៩ មេសា ដែលបានបង្ហោះលើគេហទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។

លោករដ្ឋមន្រ្តីឱ្យដឹងថា ក្រសួងចង់បន្ថែមការច្នៃប្រឌិតភ្នំគូលែងឱ្យមានប្រភេទទេសចរណ៍ផ្សេងទៀតជាដំណើរទេសចរណ៍បែបផ្សងព្រេង ដូចនៅតំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍អារ៉ែង ឬភ្នំបូកគោជាដើម។ លោកបន្តថា នេះជាការជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមសម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។

                                                                             រូបចម្លាក់លើផ្ទាំងសិលាលើភ្នំគូលែង។

 

ភារកិច្ចរៀបចំនិងច្នៃប្រឌិតរមណីយដ្ឋានភ្នំគូលែងនេះលោករដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវផែនការមួយចំនួនឱ្យគណៈ កម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេស ចរណ៍នៅខេត្តសៀមរាប។ ជាមួយគ្នានេះលោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីនៅលើភ្នំគូលែននេះ ឱ្យបានសម្រេចជោគជ័យឆាប់រហ័ស ស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ។

ជាការឆ្លើយតប គណៈកម្មការអន្តរក្រសួងន បានឯកភាពគ្នារៀបចំផែនការមេអភិវឌ្ឍន៍នៅគោលដៅទេសចរដ៏ធំៗចម្បង សម្រាប់ឆ្នាំ២០២០-២០៤០ ផងដែរ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍រយៈពេលខ្លី៥ឆ្នាំ (២០១៨-២០២៣)។ ផែនការជំរុញការរៀបចំកសាងហេដ្ឋរចនាសម្ព័ន្ធរឹងនៅទីក្រុងសៀមរាប ដែលមានជាអាទិ៍៖ ការជួសជុលផ្លូវក្នុងខេត្ត ផ្លូវក្រវាត់ជុំវិញក្រុង ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ សណ្តាប់ធ្នាប់អនាម័យក្នុងទីក្រុង។

យ៉ាងណាលោករដ្ឋមន្រ្តីសង្កត់ធ្ងរថា ភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ពួកគេក៏ត្រូវការផលិតផលទេសចរណ៍ផ្សេងៗទៀតក្រៅពីប្រាសាទអង្គរវត្ត តែការបង្កើតផលិតផលទេសចរណ៍ថ្មីៗមិនទាន់មានច្រើនតាមតម្រូវការភ្ញៀវទេសចរនៅឡើយនោះទេ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្ម

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ Nien[...]

អ្នកជំនាញសេដ្ឋកិច្ច៖ គ្មានប្រទេសណាចំណេញច្រើនពីសង្រ្គាមពាណិជ្ជកម្មក្រៅពីវៀតណាមឡើយ

ក្រុងភ្នំពេញ៖ វៀតណាមបានក្លាយជាប្រធានបទយ៉ាងក្ត[...]

រយៈពេល ៦ ខែឆ្នាំ ២០១៩ កម្ពុជាប្រមូលពន្ធបានជាង ១៥០០ លានដុល្លារអាមេរិក ​

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត