loader

ក្រសួងកិច្ចការនារី ទទួលសម្ភារប្រើប្រាស់ចំនួន៤០០ឃិតពីអង្គការ UNFPA សម្រាប់ជួយស្រ្តីរងគ្រោះ ដោយអំពើហិង្សាយេនឌ័រ នៅតាមបណ្តាខេត្តចំនួន៨

(ភ្នំពេញ)៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចការនារី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងកិច្ចការនារី បានអនុញ្ញាតជូន អង្គការមូលិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈប្រើប្រាស់ចំនួន៤០០ឃិត សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅតាមបណ្តាខេត្តចំនួន៨។

យោងទៅតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី២០ ខែឧសភានេះបានឲ្យដឹងថា អង្គការ UNFPA បានសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងដៃគូផ្តោតលើបញ្ហាសំខាន់ៗចំនួន៣ រួមមាន៖

១.សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ

២.ក្មេងជំទង់ និងយុវវ័យ និង

៣. ផ្នែកទិន្នន័យប្រជាសាស្រ្ត។

លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថា ក្រសួងកិច្ចការនារីបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNFPA និងដៃគូពាក់ព័ន្ធក្នុងការរៀបចំទៅលើយុត្តិសាស្រ្ត និងផែនការសកម្មភាព៤ចំណុច៖

​​១. ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៣

២. យុទ្ធសាស្រ្តនារីរតនៈទី៥

៣.ការពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

៤. គាំទ្រឱ្យមានការបង្កើតកន្លែងផ្តល់សេវាចម្រុះជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

យោងតាមសិ្ថតិរបស់អង្គការសុខភាពពិភពលោក បង្ហាញថានៅក្នុងពិភពលោកស្រ្តីប្រឈមនឹងអំពើហិង្សារហូតដល់ទៅ៣១លាននាក់ក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីត១៩នេះ។ ការកើនឡើងនៃចំនួនស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងអំឡុងពេលវីរុសកូវីដ១៩ដោយសារការរឹតបន្តឹងមិនឱ្យមានការជួបជុំដើម្បីការពារការឆ្លងដែលធ្វើឱ្យកន្លែងធ្វើការមួយចំនួនត្រូវបិទ ឬកាត់បន្ថយម៉ោងធ្វើការ ការរកប្រាក់ចំណូលបានតិចជាងមុន ការភ័យខ្លាចនៃការឆ្លង៕

អត្ថបទដោយ៖​ អ៊ុំ ច័ន្ទលក្ខិណា

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

តើប្រចណ្ឌមានឥទ្ធិពលយ៉ាងណាក្នុងសង្គមគ្រួសារ?

តើប្រចណ្ឌមានឥទ្ធិពលយ៉ាងណាក្នុងសង្គមគ្រួសារ?

ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០

កំពុងនិយាយជាមួយនរណា?នរណាគេផ្ញើសារមក? ទើបមកពីណ[...]

អំឡុងពេលកូវីដក្រសួងកិច្ចការនារី ផ្ដើមបណ្ដុះបណ្ដាលគ្រូបង្គោល ជួយប្រឹក្សាយោបល់ស្ត្រី និងកុមារ ងាយរងគ្រោះ

ទោះក្នុងអំឡុងពេលកូវីដក៏ដោយក្ដី វគ្គបណ្តុះបណ្ត[...]

យុវតី និត្តា ពង្រឹងវិន័យផ្ទាល់ខ្លួន ដើម្បីទទួលយកការសិក្សាe-learning

ក្នុងស្ថានភាពពិភពលោកធ្លាក់ចូលក្នុងវិបត្តិកូវី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x