ក្នុងបទសម្ភាសន៍ខ្លីជាមួយវិទ្យុស្ត្រី អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ ការហ្វឹកហ្វឺនកងទ័ព និងមាននាវាចំនួន ៨ គ្រឿង អូប័រ២២គ្រឿង ខណៈដែលការហ្វឹកហ្វឺនកាលពីម្សិលមិញ មានឧទ្ធម្ភាគចក្រ យ៉ាងតិច ៥ គ្រឿងហោះឆ្វែល ពីលើទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញ។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានប្រាប់ទៅគណបក្សនយោបាយ និងប្រជាពលរដ្ឋឲ្យស្ងប់ចិត្តព្រោះកងទ័ព ធ្វើការហ្វឹកហ្វឺនជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ ដោយមិនជាប់ពាក់ព័ន្ធនឹងការគំរាមកំហែង ផ្នែកនយោបាយឡើយ។
សូមស្ដាប់ការបកស្រាយរបស់ លោក ឈុំ សុជាតិ តាមរយៈការចោទសួររបស់លោក ធូ វីរៈ ដូចតទៅ៖