loader

ក្រសួងការបរទេសពន្យល់អាមេរិកថាសម្ដេចហ៊ុនសែនជាប់ឆ្នោតតាមរយៈការបោះឆ្នោត

កាលពីថ្ងៃទី១៦កក្កដា ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ ដោយប្រតិកម្មទៅនឹងសភាសហរដ្ឋអាមេរិកដែលបានអនុម័តច្បាប់មួយសំដៅដាក់ទណ្ឌកម្មលើ មន្ត្រីជាន់ខ្ពស់កម្ពុជា។

ច្បាប់​ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩។ ក្រសួងការបរទេសកម្ពុជាបានហៅ ច្បាប់នេះថាមាន ស្ដង់​ដារពីរ​វាយ​ប្រហារ​លើរាជ​រដ្ឋាភិ​បាលនិងបក្សកាន់អំណាច នៅកម្ពុជា​ដោយលំ​អៀងទៅ​រកក្រុម​ប្រឆាំង។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល៖

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាមានកម្រាស់ជាង៤ទំព័រដោយធ្វើការពន្យល់ជាច្រើនទៅសភាសហរដ្ឋអាមេរិកជុំវិញសេចក្ដីស្នើច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សេចក្ដីស្នើច្បាប់របស់សភាអាមេរិកដែលបានបានអនុម័តជាឯកច្ឆ័ន្ទនេះសំដៅដាក់​ទណ្ឌកម្ម​លើមន្រ្ដីរ​បស់បក្សកាន់អំណាចមួយចំនួនក្នុងនោះត្រូវបានរាយការណ៍មកថាមានទាំងឧត្តមសេនីយ៍មួយនិងសម្ដេចហ៊ុនសែន ព្រមទាំងកូនរបស់លោកនាយករដ្ឋមន្រ្ដី ផងដែរ។​តាមច្បាប់​របស់​សភាអាមេរិកនេះ គឺទណ្ឌ​កម្មមានទាំងការបង្កក​ទ្រព្យសម្បត្តិនិង​បិទទិដ្ឋាការមន្រ្ដីបក្ស​កាន់អំណាច​មិន​ឱ្យចូលទឹក​ដីសហរដ្ឋ​អា​មេរិ​ក។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបានពន្យល់ថា ការលើកឡើងអំ​ពីការកាន់​អំណាច​យូរ​របស់​សម្ដេច​ហ៊ុនសែន​គឺ​ជាការមិនពិតព្រោះ​សម្ដេចនាយក​រដ្ឋមន្រ្ដីជាប់ឆ្នោត​កន្លងមកគឺ​ចាប់​ពីឆ្នាំ​១៩៩៨មកគឺតាមរយៈការបោះឆ្នោតនិងឆន្ទៈរបស់ប្រជាជន។ការបោះឆ្នោតនៅកម្ពុជាធ្វើឡើងក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍អន្ដរជាតិទៀតផង។នៅក្នុងាករបោះឆ្នោតខែកក្កដាឆ្នាំ២០១៨ បក្សកាន់​អំណាចបានឈ្នះឆ្នោតដោយប្រជាជនចេញទៅបោះឆ្នោតជាង៨៣ភាគរយធ្វើឱ្យសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែនបន្ដកាន់អំណាចមួយអាណត្តិទៀត។

ក្នុងន័យនេះក្រសួងការបរទេសកម្ពុជាចាត់ទុកថា ចំនុចដែលច្បាប់របស់​សភាអាមេរិក បានលើកឡើង​នេះគឺជាការមិនឆ្លើយតបនឹងទិដ្ឋភាពជាក់ស្ដែងនៃ ការអនុវត្តលទ្ធិប្រ ជាធិបតេយ្យនៅកម្ពុជាឡើយ។ក្រសួងការបរទេសក៏បានពន្យល់ថែមទៀតអំពីការផ្ដល់សេរីភាពយ៉ាងច្រើនទៅលើប្រព័ន្ធផ្សព្វផ្សាយទាំងប្រព័ន្ធផ្សព្វផ្សាយវិទ្យុទូរទស្សន៍ សារព័ត៌មានបោះពុម្ពផ្សាយ សារព័ត៌មានតាមអ៊ីនធឺណេត បណ្ដាញសង្គម ហើយថ្មីៗនេះបានអនុញ្ញាតឱ្យវិទ្យុវីអូអា បើកការិយាល័យ​ឡើងវិញនៅកម្ពុជា។​មិនតែប៉ុណ្ណោះបានផ្ដល់សេរីភាពជាច្រើនទៀតឡើងវិញដល់អង្គការសង្គមស៊ីវិលដែលកំពុងធ្វើការងាររបស់ខ្លួនយ៉ាងសកម្ម។សេចក្ដីថ្លែងការណ៍របស់ស្ថាប័ននេះក៏បានពន្យល់ទៀតអំពីការចាប់ខ្លួនលោកកឹមសុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ដោយ​បញ្ជាក់​ថាលោក​កឹមសុខា​បានប្រព្រឹត្ត​បទល្មើស​សន្ទិដ្ឋិភាពមានចែងក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៤៣ដែលនាំឱ្យទៅ​ដល់ការរំលាយគណបក្ស​សង្គ្រោះ​ជាតិ។

ក្នុងន័យនេះគឺកម្ពុជាបានអនុវត្តនូវគោលការណ៍រដ្ឋធម្មនុញ្ញនិងច្បាប់នានាស្រប់តាមប្រទេសមួយប្រកាន់នីតិរដ្ឋ។ក្រៅពីនេះទៀតក្រសួងការបរទេសក៏បានរៀបរាប់ផងដែរអំពីសមិទ្ធិផលមួយចំនួននៅក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកដូចជាការស្រាវជ្រាវអដ្ឋិធាតុកងទ័ពអាមេរិកបានស្លាប់លើទឹកដីកម្ពុជា កាលពីសម័យសង្គ្រាមវៀតណាម ហើយក៏គាំទ្រកម្មវិធីPeace Corps របស់អាមេរិក​ផង​ដែរ។

ភ្លាមបន្ទាប់ពី សភាអាមេរិកបានអនុម័តសេចក្ដីស្នើច្បាប់នេះ លោកសមរង្ស៊ី ក្នុងនាម ប្រធានស្ដីទីនៃ​គណបក្សសង្រ្គោះជាតិ ដែលបាននិយាយនៅក្នុងបទសម្ភាសជាមួយវិទ្យុ សំឡេងសហរដ្ឋអាមេរិក ជាខេមរភាសា ​លោកបាន សាទរ ចំណាត់ការផ្លូវច្បាប់របស់សភាអាមេរិក។ លោកសង្ឃឹមថា បក្ស​កាន់អំណាច នៅកម្ពុជា នឹង កែប្រែជំហរ ឡើងវិញ។ យ៉ាងណា លោក ប្រាប់អ្នកសារព័ត៌មានវីអូអេថា  ភាសា​ខ្មែរមួយនេះថាលោកនឹងត្រឡប់ចូលកម្ពុជាវិញ ទោះជាមានការគំរាមកំហែងអាយុជីវិត​លោក​ក៏​ដោយ។លោក ថាពេលវេលាទុំ ជ្រុលហើយ ដែលលោកចាំបាច់ទៅប្រទេសកម្ពុជាវិញ។ ទាំង​លោក​សមរង្ស៊ី និង ថ្នាក់ដឹកនាំបក្សជាច្រើនដែលបានបភៀសខ្លួនទៅនៅបរទេស បានសន្យាថា មិន​យូរ គឺ​ត្រឹម​ខែកញ្ញា ពួកគាត់នឹងវិលចូលកម្ពុជាវិញហើយ ការវិលវិញនេះ គឺដើម្បី ជួយស្ដារលទ្ធិប្រជាធិបតេយ្យ និង ជួយកុំឱ្យមានសហភាពអឺរ៉ុប ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា។

ដោយឡែកអ្នកសង្កេតការណ៍ជាច្រើន ដែលកន្លងមកវិទ្យុស្រ្តីបាន​សុំការពន្យល់ អំពីលទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា បន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ មិនចូលរួមការបោះឆ្នោត កាលពីខែកក្ដដា ឆ្នាំ២០១៨ គឺ ពួកគាត់ យល់ថា ការបោះឆ្នោតទោះជាមាន បក្សនយោបាយច្រើន ក្ដី តែ សុទ្ធតែបក្សគ្មានកម្លាំងស្មើឬ​ប្រហាក់ ប្រហែលនឹងបក្សកាន់អំណាច គឺមិនល្អមើលទេ  មិនឆ្លើយតបនឹង ឆន្ទៈម្ចាស់ឆ្នោត ហើយ ក៏មិន ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។  ពួកគាត់ថា នៅពេលសភាមួយមិនមានវត្តមានបក្ស បក្សប្រឆាំង ត្រូវបានមើលឃើញថា ប្រទេសនេះ ពុំមាន ពហុបក្ស ក្នុងការការពារអត្ថប្រយោជន៍របស់ ម្ចាស់ឆ្នោតដែលមាននិន្នាការក្រៅពីបក្សកាន់អំណាច។​

យ៉ាងណា នៅចុងបញ្ចប់សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តជាថ្មីម្ដង​ទៀតថា​កម្ពុជា​កំពុងប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លើកកម្ពស់នីតិរដ្ឋនិងការគោរពសេរីភាពជាមូលដ្ឋានស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញជំរុញឱ្យអ្នកសារព័ត៌មានត្រូវបិទបាំងអត្តសញ្ញាណកុមារមុនចេញផ្សាយ

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសារព័ត៌មានមកពីស្ថាប័[...]

ក្រសួងការបរទេសកម្ពុជាបារម្ភថាបើបាត់EBAគឺកម្មករជិតមួយលាននាក់រងផលប៉ះពាល់​តែផ្ទុយជំហរ​សម្ដេច​ហ៊ុនសែន

ក្រសួងការបរទេសកម្ពុជាដែលតំណាងឲ្យរាជរដ្ឋាភិបាល[...]

កំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រ ៩០៦ គ្រួសារទទួលបានប័ណ្ណកម្មសិទ្ធិលើដីសម្បទានសង្គមកិច្ច

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រ គ្រួសារយោធិន [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត