loader

ក្រសួងកសិកម្មបង្កើតគណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបអ្នកកាន់កាប់ដីព្រៃជាកម្មសិទ្ធិផ្ទាល់ខ្លួន

ភ្នំពេញ៖ នៅទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតគណៈកម្មាធិការជាតិមួយ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធដីព្រៃឈើ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងកសិកម្មចេញផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ។

សេចក្តីសម្រេចកម្រាស់ ៣ ទំព័របានកំណត់តួនាទីគណៈកម្មាធិការនេះ ឱ្យទទួលខុសត្រូវលើការរៀបចំ​និងការអនុវត្តផែនការសកម្មភាពផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធទៅនឹងដីព្រៃឈើគ្រប់ប្រភេទ។

សមាជិកគណៈកម្មាធិការ តួនាទីត្រួតពិនិត្យ និងស្រាវជ្រាវដល់មូលដ្ឋានដែលមានការកាប់រានដីព្រៃខុសច្បាប់ក្នុងគោលបំណងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬទុកធ្វើអាជីវកម្មបន្ត។ ក្នុងនោះសមាជិកត្រូវចាត់វិធានការទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបឱ្យទាន់ពេលវេលានូវរាល់ការកាប់រាន ដុត​ ឈូសឆាយ និងហ៊ុមព័ន្ធកាន់កាប់ដីព្រៃឈើគ្រប់ប្រភេទផងដែរ។ក្នុងសកម្មភាពទប់ស្កាត់ និងបង្រ្កាបការកាន់កាប់ដីព្រៃជាកម្មសិទ្ធិឯកជននេះ គណៈ កម្មាធិការត្រូវសហការជាអង្គការអន្តរជាតិ សហគមន៍អ្នកផ្តល់ជំនួយដើម្បីជំរុញ​និងគាំទ្រការងារនេះ។ត្រូវសហការជាមួយអភិបាលខេត្តនីមួយៗ ហើយត្រូវធ្វើរបាយការណ៍ និងលើកអនុសាសន៍ជូនរាជរដ្ឋាភិបាលលើកការអនុវត្តផែនការនេះ។

សេចក្តីសម្រេចរបស់របស់ក្រសួងកសិកម្ម។

សេចក្តីសម្រេចដែលបានធ្វើឡើងកាលពីខែមិថុនាឆ្នាំ ២០១៩ នេះត្រូវបានចេញផ្សាយតាមទំព័រហ្វេសប៊ុករបស់ក្រសួងនៅថ្ងៃនេះ ដែលសមាសភាពក្នុងគណៈកម្មាធិការនេះ រួមមានរដ្ឋមន្រ្តីក្រសួងកសិកម្មជាប្រធាន និងមន្រ្តីក្រោមឱវាទមួយចំនួនទៀតជាសមាជិក។ការបង្ហាញសេចក្តីសម្រេចជាផ្លូវការនេះ ស្របពេលអង្គព្រះមហាក្សត្រកាលពីថ្ងៃទី០៩ កក្ដដាថ្មីៗនេះ ទ្រង់បានមានព្រះរាជឱង្ការក្នុងព្រះរាជពិធី «រុក្ខទិវា» ដោយអំពាវនាវដល់ជនរួមជាតិទាំងអស់ ជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់។

ជាការកត់សម្គាល់ កាលពីពេលថ្មីៗនេះមានការផ្ទុះឡើងនៃចលនាការទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។ ក្រសួងបរិស្ថានតាមរយៈអ្នកនាំពាក្យ បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋស្លូត​ត្រង់កុំ​​ចាញ់​បោក​មេខ្យល់​ខិល​ខូច​ និង​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្ម​ភាព​ខុស​ច្បាប់ លើ​​ករណី​ ឈូស​ឆាយ​ កាប់​ឆ្ការ រុករាន​ទន្រ្ទាន​ដីព្រៃ​​រដ្ឋ​ ជៀសវាងប្រឈម​មុខនឹងផ្លូវ​ច្បាប់។អ្នកនាំពាក្យក្រសួងបរិស្ថាននៅគ្រានោះ បានលើកឡើងថា កន្លងទៅនេះមានក្រុម​ជន​ខិល​ខូច​បាន​និង​កំពុង​អនុវត្ត​ទ្រឹស្តី «ឈ្នះ​បាន​ដី ចាញ់​បាន​លុយ»។ ពួកគេ​បាន​ភូត​កុ​ហក​បោក​ប្រាស់​ពល​រដ្ឋ​ស្លូត​ត្រង់​ដោយ​យក​ដី​រដ្ឋ ឬ​ដី​ដែល​មាន​កម្ម​សិទ្ធិមក​ធ្វើជា​របស់ខ្លួន​និង​លក់​ក្នុង​តម្លៃ​ថោកៗ​ឱ្យ​ពលរដ្ឋ។យ៉ាងណាសមត្ថកិច្ចពាក់ព័ន្ថកំពុងស្រាវជ្រាវរកមុខជនខិលខូត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសមរង្ស៊ីធ្វើដំណើរ​ រុលដល់ម៉ាឡេស៊ីខណៈការចូលកម្ពុជាវិញរបស់គាត់កាន់តែខិតជិតមកដល់

Read this article in English ក្រុងភ្នំពេញ៖ បណ[...]

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩

(Phnom Penh) : Social media has reported on t[...]

ចិនថាកម្ពុជាមានកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរឿងមូលដ្ឋានទ័ព

ភ្នំពេញ៖ ឯកអង្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត