loader

ក្មេង៣នាក់មានកាយសប្បទាមិនប្រក្រតីមកពីគ្រាប់បែកគីមីនឹងបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះថាកូនអ្នកភូមិចំនួនបីនាក់កើតមកមានកាយ​សប្បទាមិនប្រក្រតីដោយសារឥទ្ធិពលគ្រាប់បែកគីមីនៅក្នុងឃុំគគីរ ស្រុករមាស​ហែក ខេត្តស្វាយរៀង​នឹងបញ្ជូនមកពន្យាបាលនៅមន្ទីរគន្ធបុប្ផានៅរាជធានីភ្នំពេញ។

                                       ក្មេងៗមានកាយសប្បទាខុសប្រក្រតី។រូបភាព៖freshnews

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៣ ខែតុលានេះថាយ៉ាងហោចណាស់កេ្មងបីនាក់​បាន​​រក​ឃើញថាកើតមកមានក្បាលធំជាងខ្លួន វៀចមាត់ រមាស់ស្បែកបណ្តាលមកពី សារធាតុ​គីមីពី​គ្រាប់បែកគីមីស្ថិតនៅ​ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ការរកឃើញនេះធ្វើឡើងបន្ទាប់ពី ក្រុមមន្រ្តីជំនាញថ្នាក់ជាតិនិងថ្នាក់ខេត្តរបស់​ក្រសួង​សុខា​ភិបាល​បានចុះទៅពិនិត្យសុខភាពប្រជាពល​រដ្ឋរស់នៅតំបន់​មានគ្រាប់បែក​គីមីចាប់តំាង​ពីថ្ងៃទី​១២ មក។

លោកវេជ្ជបណ្ឌិត សុខ សារី ជាក្រុមជំនាញរបស់ក្រសួងសុខាភិបាលដែលចុះពិនិត្យផ្ទាល់នៅឃុំគគីរបាន​បា្រប់​វិទ្យុស្រ្តីថាក្រុមរបស់លោកបានរកឃើញក្មេងបីនាក់កើតមកមានក្បាលធំ វៀចមាត់និង រមាស់លើស្បែកចាប់តំាងពីកំណើតមកពិតមែន ហើយពួកគេរស់នៅតំបន់ដែលមានគ្រាប់បែកគីមីនេះ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ក្រុមការងាររបស់លោកមិនរកឃើញមានករណីថ្មីបន្ថែមទៀតទេ។តែលោកថាមានកុមារម្នាក់ទៀតកំពុងសង្ស័យថាមានកាយសម្បទាមិនប្រក្រតីមកពីឥទ្ធិពលគ្រាប់បែកគីមីនេះ។

ស្របពេលជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកទំាងបីនាក់នោះនឹងបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលជឿថាមានកូនអ្នកស្រុកផ្សេងទៀតដែលកើតមកមានការយសម្បាទាមិនប្រក្រតីដោយសារឥទ្ធិពលគ្រាប់បែកគីមីនេះ។

កាលពីថ្មីនេះ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៨នាក់មានអាការៈក្តួតចង្អោរ ឈឺក្បាល ក្តៅក្នុងភ្នែក រមាស់លើស្បែក បន្ទាប់ពីពួកគេប៉ះពាល់ផ្ទាល់ទៅនិងគ្រាប់បែកគីមីស្ថិតនៅក្នុងចំការដំឡូងមីក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ប៉ុន្តែពួកគេមានស្ថានភាពធូរស្រាលវិញហើយ។

មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅថាCMACរំដោះគ្រាប់បែកគីមីបានចំនួនមួយគ្រាប់ស្ថិតនៅក្នុងសាលាបឋមសិក្សានិងបរិវេនវត្តគគីរ។ប៉ុន្តែអាជ្ញាធរមីនកម្ពុជាបានរកឃើញគ្រាប់បែកគីមី ចំនួន​១៥ទីតំាងផ្សេតទៀតស្ថិតនៅក្នុងឃុំគគីរ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានណែនំាប្រជាពលរដ្ឋរស់នៅតំបន់មាន គ្រាប់បែកគីមីទំាងអស់ត្រូវប្រុងប្រយ័ត្នប្រសិនបើមានរោគសញ្ញាខុប្រក្រតី ឬមានកុមារកើតមកមានកាយសប្បទាខុស​ប្រក្រតីត្រូវបញ្ជូនមកមន្ទីរពេទ្យ និងត្រូវនៅឲ្យឆ្ងាយនិងកុំប៉ពាល់គ្រាប់បែកគីមីទំាងនោះ។

តែបែបនេះក្ដី ស្ថានទូតអាមេរិកប្រចំានៅកម្ពុជា បានប្រាប់វិទ្យុស្ត្រីតាមរយៈសារអេឡិចត្រូនិចថា ប៉ូលិសនៅជុំវិញពិភពលោកបានប្រើប្រាស់ឧស្ម័នប្រទេសស៊ីអេស(CS)។ប៉ុន្តែអាមេរិកថា គ្មានការសិក្សាបែបវិទ្យា​សាស្ត្រណាមួយបញ្ជាក់ថា ការបើប្រើឧស្ម័យCSនេះ នំាឲ្យក្មេងកើតមកមានកាយសប្បទាខុសប្រក្រតីមដូចស្ថានភាពដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាលរកឃើ់ញនោះទេ ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែនស្វាគមន៍ពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងសម្ដេចនៅអូស្ត្រាលី⁣ (មានសំឡេង)

សម្តេចហ៊ុន សែន បានថ្លែងថា ការធ្វើបាតុកម្មរបស់[...]

ជប៉ុន​ផ្តល់​ហិប​ឆ្នោត​១​ម៉ឺន​៥​ពាន់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក​

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ហិប​ឆ្នោត​១៥[...]

​ក្រសួងយុត្តិធម៌​៖​អន្តរជាតិ​កុំ​ព្រួយបារម្ភ​ជ្រុល​ពេក​ចំពោះ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ការពារ​ព្រះមហាក្សត្រ​

​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​នេះ​មន្ត្រីជាន់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត