loader

កំហឹងជាតិនិយមផ្ទុះពេញទំហឹងនៅក្រុងហុងកុងប្រឆាំងចិនមានផែនការនាំខ្លួនពលរដ្ឋហុងកុងទៅកាត់ទោសនៅប៉េកាំង​

នៅដែនដីរដ្ឋបាលស្វ័យតនៅក្រុងហុងកុងប៉ុន្មានថ្ងៃចុងក្រោយនេះកំពុងកក្រើកផ្ទុះបាតុកម្មយ៉ាងគគ្រឹកគគ្រេងមានទាំងក្រុមអ្នកច្បាប់ផងបានងើបឡើង ប្រឆាំងផែនការរបស់ រដ្ឋាភិបាលក្រុងប៉េកាំងគ្រោងនឹងវិសោធនកម្ម​ ​និង​​អនុម័ត​​ដើម្បីនាំខ្លួនពល​រដ្ឋហុង​កុង​យកទៅកា​ត់ទោស​នៅទីក្រុងប៉េកាំង។

ចលនានេះគឺជាង២០ឆ្នាំហើយដែលប្រជាពលរដ្ឋហុងកុងបានធ្វើបាតុកម្មទ្រង់ទ្រាយធំម្ដងទៀត ជាការប្រឆាំងដាច់អហង្ការនឹងការរំលោភបំពានលើសេរីភាព និង គោលនយោបាយប្រទេសមួយប្រព័ន្ធពីរដាក់ចុះដោយបក្សកុម្មុយនិស្តចិន។

កញ្ញា ឆោមពៅនិកាជូនសេចក្ដីប្រែសម្រួល៖

ស្ថានការណ៍វិវត្តមិនគួរឱ្យជឿក្នុងដែនដីមួយប្រព័ន្ធពីរគឺទីក្រុងហុងកុង កាលពីថ្ងៃអាទិ​ត្យ​និង​ថ្ងៃ​ចន្ទទី១០មិថុនានេះ  ប្រជាពលរដ្ឋខ្ទង់លាននាក់ ទាំងក្រុមនិស្សិត អាជីវករ ថែមទាំងអ្នកជំនួញ និង ក្រុមអ្នកច្បាប់ មេធាវីជា នៅតែបន្ដមូលមីរធ្វើបាតុកម្មដើរក្បួនពាសពេញទីក្រុង។ ការហែក្បួននេះគឺប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងដែលមានគម្រោងវិសោធនកម្មច្បាប់ស្ដីពីបត្យាប័ន ដោយចាប់បញ្ចូនជនសង្ស័យនៅក្រុងហុងកុងទៅកាត់ទោសនៅចិនដីគោក ឬ រដ្ឋធានីប៉េកាំង។

ប្រការនេះ ប្រជាជនក្រុងហុងថា ជាការរំលោភបំពានសិទ្ធិហុងកុងយ៉ាងធ្ងន់ធ្ងរបំផុត ហើយចិន កំពុងមានចេតនា ប្រើប្រាស់អំណាចនយោបាយដើម្បីធ្វើទុក្ខបុកម្នេញហុងកុងទាំងផ្នែកសាសនា សង្គម និង នយោបាយ។ មិនតែប៉ុណ្ណោះ ផែនការនេះជះឥទ្ធិពលខ្លាំងណាស់ដល់ឯករាជ្យភាពរបស់តុលាការ។បែបនេះគឺឃើញមានបដាព្រោងព្រាតកាន់សន្ធឹងដៃថា «ដកហូតច្បាប់ដ៏សែនអាក្រក់នេះចេញវិញទៅ» ក៏ដូចជា “ជំទាស់ការធ្វើបត្យាប័នប្រទេសចិន ហើយបានទាមទារឱ្យប្រធានគណៈប្រតិភូរដ្ឋាភិបាលហុងកុង លោកស្រី Carrie lam ​ចុះចេញពីតំណែង។

រូបភាពបាតុកម្មនេះសឹងតែប្រែក្លាយជាហិង្សា ដោយសង្កេតឃើញថាមានការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងបាតុកររាប់រយនាក់និងប៉ូលីស។ក្រុមអ្នកតវ៉ាដែលពាក់ម៉ាស់ខ្លះ បានព្យាយាមចូលទៅក្នុងបរិវេណក្រុមប្រឹក្សានីតិបញ្ញត្តិដោយបោះចោលរបាំងគ្រប់គ្រងហ្វូងមនុស្សនៅជុំវិញហើយប៉ូលីសប្រឆាំងកុប្បកម្មបានប្រើដំបងនិងបាញ់ឧស្ម័នពុល។ដែនដីនៃអតីតអាណានិគមនេះ បានត្រូវបានបញ្ជូនត្រឡប់ទៅអាជ្ញាធរចិនគ្រប់​គ្រងវិញ នៅឆ្នាំ១៩៩៧ ក្រោមលក្ខខណ្ឌមួយ បន្ទាប់ពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសជាង 150 ឆ្នាំ។ យើងសូមលើកឡើងខ្លះៗ អំពីប្រវត្តិក្រុងហុងកុង។

កាលប្បវត្តិសំខាន់របស់ហុងកុង

នៅរង្វង់ឆ្នាំ 1842  ចិនបានប្រគល់កោះហុងកុងទៅចក្រភពអង់គ្លេសបន្ទាប់ពីសង្គ្រាមអាភៀនដំបូង។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលជនអន្តោប្រវេសន៍ចិនរាប់ពាន់នាក់បានភៀសខ្លួនចេញពីចលាចលក្នុងស្រុកបានតាំងលំនៅនៅក្នុងដែនដីអាណានិគមមួយនេះ។រហូតដល់ឆ្នាំឆ្នាំ 1937 ​ដោយសារការផ្ទុះសង្គ្រាមចិន – ជប៉ុនគឺទីក្រុងហុងកុងក៏បានក្លាយទៅជាជម្រកសម្រាប់ជនភៀសខ្លួនចិនដីគោករាប់ពាន់នាក់ដែលរត់ភៀសខ្លួន។ក្នុងឱកាសដែល ចិនទន់ខ្សោយ ជប៉ុនបានកាន់កាប់ហុងកុងក្នុងឆ្នាំ១៩៤១។ តែដោយសារកង្វះខាតម្ហូបអាហារជំរុញឱ្យប្រជាពលរដ្ឋជាច្រើនភៀសខ្លួនទៅចិនដីគោកវិញ។ តែហុងកុងនេះ បានធ្វើឱ្យមាននូវបដិវត្តឧស្សាហកម្មផ្ទុះឡើង រហូតដល់ សម្រេចបានឈ្មោះ “សត្វខ្លាអាស៊ី”  មួយជាមហា អំណាចសេដ្ឋកិច្ចក្នុងតំបន់ ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនដោយផ្អែកលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។

មកដល់ឆ្នាំ១៩៨២ ចិន និង អង់គ្លេសចាប់ផ្ដើមគិតគូរអំពីជោគវាសនារបស់ហុងកុងគឺរហូតដល់ឆ្នាំ 1984 ប្រទេសអង់គ្លេសនិងចិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលក្ខខណ្ឌដែលតម្រូវអោយហុងកុងត្រឡប់ទៅក្រោមការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ 1997 ។ គឺក្រោម “ប្រទេសមួយប្រព័ន្ធពីរ” ។រូបមន្តហុងកុងនឹងក្លាយជាផ្នែកមួយនៃប្រទេសដឹកនាំដោយកុម្មុយនីស្តមួយប៉ុន្តែនៅតែរក្សាសេដ្ឋកិច្ចមូលធននិយមរបស់ខ្លួននិងប្រព័ន្ធនយោបាយលទ្ធិប្រជាធិបតេយ្យ។

គឺមកដល់ខែកក្កដា ឆ្នាំ1997 ហុងកុងពិតជាត្រូវប្រគល់ទៅឱ្យអាជ្ញាធរចិនបន្ទាប់ពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសជាង 150 ឆ្នាំ។

អ្នកសង្កេតការណ៍ព្រមានពីការបះបោរនៅហុងកុងគឺការដិតដាមអាស្រូវមួយ ធ្វើអោយពល​រដ្ឋ​កោះ​តៃវ៉ាន់មួយចំនួនដែលចង់រស់នៅក្រោមចិន គេហៅថា ប្រទេសមួយប្រព័ន្ធពីរ​នឹង​ភ័យ​ខ្លាចធ្វើអោយបក្សប្រជាធិបតេយ្យជឿនលឿនកំពុងកាន់អំណាចដឹកនាំដោយប្រធានាធិបតី សាយអ៊ឹងវែន( Tsai Ing-wen ) បន្តដណ្ដើមយកប្រជាប្រិយ៍ភាពថែមទៀត​ពី​ពលរដ្ឋតៃវ៉ាន់នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែមករាឆ្នាំ2020៕

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រលកសង្គ្រាមលើឈូងសមុទ្រពែក្សដើរដល់ចំណុចប្រកាសអាសន្នតែអាមេរិកស៊ីអ៊ីរ៉ង់ដោយរបៀបណា?

រលកសង្គ្រាមលើឈូងសមុទ្រពែក្សកំពុងដើរដល់ចំណុចប្[...]

បទវិភាគ៖រាជរដ្ឋាភិបាលមានពេលតែមួយខែប៉ុណ្ណោះដើម្បីឆ្លើយទៅEUថាកម្ពុជាបន្តត្រូវការEBA

  សហភាពអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានដ[...]

វេណេហ្សូអេឡា៖បក្សប្រឆាំងព្រមានចិនឱ្យផ្ដាច់ការគាំទ្ររបបម៉ាឌូរ៉ូ បើពុំនោះទេគឺមិន​សង​ប្រាក់​កម្ចីពាន់លានដុលា្លរឡើយ

  ជាថ្មីម្ដងទៀត គណបក្សប្រឆាំងនៅវេណេហ្សូអ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត