loader

កំពង់ធំ៖ សិស្សក្រីក្រត្រៀមប្រឡងបាក់ឌុបទទួលបានប្រាក់ឧបត្ថម្ភពីប្រជាពលរដ្ឋសហគមន៍

កំពង់ធំ,ស្រុកបារាយណ៍៖ កាលពីពេលថ្មីៗនេះ សិស្សក្រីក្រចំនួន ៥ នាក់ក្នុងនោះមានសិស្សស្រី ៣ នាក់បានទទួលប្រាក់ឧបត្ថម្ភបន្ថែមពីក្រុមប្រឹក្សាស្រុកបារាយណ៍ ដើម្បីចែករំលែកនូវការចំណាយនានាក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុបនៅថ្ងៃស្អែក។

ជាងនេះទៀតក្រុមប្រឹក្សាស្រុកបារាយណ៍ក៏បានរៀបចំទីកន្លែងស្នាក់នៅដល់សិស្សទាំង ៥នាក់ផងដែរ ដើម្បីងាយស្រួលធ្វើដំណើរទៅប្រឡង។

ចំណែកថវិកាផ្តល់ជូនសិស្សទាំង ៥នាក់ ជាការរៃអង្គាសថវិកាតាមឃុំនីមួយៗក្នុងស្រុកបារាយណ៍ ដែលជាទឹកចិត្តរបស់ប្រជាពលរដ្ឋ អាជីករ និងអ្នកធ្វើការក្រុមហ៊ុនជាដើម។ ដោយឡែកក្នុងឃុំបារាយណ៍ដែលជាឃុំមួយក្នុងចំណោមឃុំទាំង ១០ ស្ថិតក្នុងស្រុកបារាយណ៍ ក្រុមប្រឹក្សាឃុំបារាយណ៍បានរៃអង្គាសថវិកាពីប្រជាពលរដ្ឋបានចំនួន ៥០ម៉ឺនរៀល។

សកម្មភាពជំនួយការឃុំបារាយណ៍ចុះរៃអង្គាសប្រាក់ពីបងប្អូនអាជីវករតាមផ្សារដើម្បីជួយដល់សិស្សក្រីក្រកំពុងត្រៀមប្រឡងបាក់ឌុប។ រូបភាព សឿន ចាន់ដា យុវជនខេត្តកំពង់ធំ។

យ៉ាងណាមិញ សិស្សទាំង ៥នាក់បានថ្លែងអំណរគុណដល់គណៈក្រុមប្រឹក្សាដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងជួបផលវិបាកក្នុងជីវភាព។ អ្នកទាំង ៥នាក់បានសន្យា និងតាំងចិត្តប្រឡងឱ្យបានពិន្ទុល្អ និងព្យាយាមរៀនសូត្រទៅថ្ងៃខាងមុខ។

សូមបញ្ជាក់ថា សម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ សីហា ២០១៩ ស្អែក៕

អត្ថបទខ្លីសរសេរដោយ សឿន ​ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិក[...]

កំពង់ធំ៖ អ្នកស្រុកបារាយណ៍ត្រៀមរៀបចំប្រណាំងទូកផ្កាចារ ៣ ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នា[...]

អ្នកស្រី សួ ចិត្រ ដាំបន្លែសរីរាង្គធ្វើម្ហូបលក់គិតគូរពីសុខភាពអ្នកទទួលទាន

កំពង់ធំ៖ អ្នកស្រី សួ ចិត្រ និងប្តីគឺលោក ផ្លុង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត