របាយការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)បានឱ្យដឹងថា កំណើរទេសចរណ៍អន្តរជាតិ បានកើនឡើង ៤% ស្មើនឹង ១២០០លាននាក់នៅឆ្នាំ ២០១៦ ដែលចំនួននេះ ទេសចរណ៍អាស៊ីកើនច្រើនជាងគេ។
អង្គការ WTOបានបញ្ជាក់ទៀតថា ទោះជាទេសចរណ៍ពិភពលោកមានការកើនឡើងក្តី តែការធ្វើដំណើររបស់ពួកគេ តែងតែជួបការភ័យខ្លាចអំពើភេរវកម្ម ជាពិសេសនៅអឺរ៉ុប។
តាមរបាយការណ៍ដដែល ទេសចរណ៍អាស៊ី បានហក់ឡើង ៨% ក្នុងឆ្នាំ២០១៦ បើធៀបនឹងឆ្នាំ២០១៥។
ប្រធានអង្គការWTO លោក Taleb Rifai បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសដែលចេញទេសធ្វើទេសចរណ៍ច្រើនជាងគេ គឺបារាំងឈរលំដាប់លេខ ១ អាមេរិកលេខ ២ និងអេស្ប៉ាញលេខ ៣ ប៉ុន្តែពួកគេដើរទេសចរណ៍ច្រើននៅអឺរ៉ុប។
សម្រាប់ជនជាតិចិនចេញដើរទេសចរណ៍ច្រើនជាងគេនៅអាស៊ី៕ Thai The Nation