loader

កូរ៉េ​ខាងត្បូង​៖​កូរ៉េ​ខាងជើង​ទទួល​សំណើរ​អំពី​ការ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​

​មន្ត្រី​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​ថា​កូរ៉េ​ខាងជើង​បាន​ទទួល​សំណើរ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នៅ​ស​ប្តា​ហ៍​ក្រោយ​អំពី​ការ​បញ្ជូន​អត្ត​ព​លិ​ក​កូរ៉េ​ខាងជើង​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​BBC​។​

ទាហានកូរ៉េខាងត្បូងនិយាយទូរស័ព្ទ។Photo Credited:GETTY IMAGES/BBC



​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​BBC​ថា​កិច្ចប្រជុំ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៩​ ខែមករា​ដោយ​ផ្តោត​ ទៅ​លើ​ដំណោះស្រាយ​សម្រាប់​អត្ត​ព​លិ​ក​កូរ៉េ​ខាងជើង​ចូលរួម​ប្រកួត​កីឡា​អំ​ឡាំ​ពិ​ច​ក្នុង​រដូវ​ រងារ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ខែកុម្ភៈ​។​កិច្ចប្រជុំ​នេះ​គេ​រំពឹង​ថា​ប្រព្រឹត្តិ​នៅ​ Panmunjom​ នៃ​ បន្ទាត់​ព្រំដែន​។​

​តាម​ប្រភព​ដដែល​បញ្ជាក់​ថា​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​លោក​ គី​ម​ ជុង​អ៊ុ​ន​ និយាយ​នៅ​ ស​ប្តា​ហ៍​នេះ​ថា​កូរ៉េ​ខាងជើង​នឹង​បញ្ជូន​គណៈប្រតិភូ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​គឺជា​ឱ​ កាស​ល្អ​ដើម្បី​បង្ហាញ​អំពី​ការ​សាមគ្គីភាព​របស់​ប្រជាជន​។​

​ការ​ចរចា​ក្នុង​កម្រិត​ខ្ពស់​លើក​ដំបូង​រវាង​កូរ៉េ​ទាំង​ពីរ​មាន​ចាប់តាំងពី​ខែធ្នូ​ ឆ្នាំ​ ២០១៥​។​ ទោះបី​ យ៉ាងណា​វា​មិន​ច្បាស់​ថា​នរណា​នឹង​ចូលរួម​កិច្ចប្រជុំ​នេះ​ទេ​។​

​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ Moon​ Jae-in​ បាន​និយាយ​ថា​ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ច​ រដូវរងារ​ជា​ឱកាស​វិវត្តន៍​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​៕ ​ប្រភព​៖BBC

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ករណី​ស្មុំ​កូន​៖​ឪពុក​ម្តាយ​ស្វែងរក​ជួប​មុខ​កូន​បន្ទាប់​ពី​បែក​គ្នា​ជិត​២០​ឆ្នាំ​​

យ៉ាងតិច​ឪពុក​ម្តាយ​ប្រាំ​គ្រួ​សារបាន​មក​ស្វះស[...]

កម្ពុជាឃាត់ខ្លួន និងបណ្តេញជនបរទេសជិត ២ពាន់នាក់ ចេញពីប្រទេស

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក សុខ ផ[...]

សម្ដេចហ៊ុនសែនអំពាវនាវអោយពលរដ្ឋប្រុងប្រយ័ត្នដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត