loader

កូរ៉េចាប់អារម្មណ៍ចំពោះការគ្រប់គ្រងសំរាមនៅកម្ពុជា

សាធារណរដ្ឋកូរ៉េ៖ សាធារណរដ្ឋកូរ៉េ បានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានកម្ពុជា ដោយផ្តោតសំខាន់លើវិស័យអាទិភាពមួយចំនួនក្នុងនោះទាក់ទងនឹងការគ្រប់គ្រងសំរាមនៅកម្ពុជា។

​​​​​​​​​​​​​                                                                     កម្មករក្រុមហ៊ុន ស៊ិនទ្រីកំពុងកើបសំរាម។រូបភាពពីក្រសួងបរិស្ថាន

 

ការលើកឡើងនេះ ក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងបរិស្ថានកម្ពុជា និងអគ្គនាយកក្រសួងបរិស្ថានកូរ៉េ នៅកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យបរិស្ថាន។

លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានបានបញ្ជាក់ថា ភាគីកូរ៉េមានបំណងគ្រប់គ្រងសំណល់ រឹង រាវ និងការទាញយកធនធានពីសំណល់ទាំងនោះ។ នៅក្នុងជំនួបនោះ ប្រតិភូកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ជាពិសេសបញ្ហាគ្រប់គ្រងទីលាន និងការកែច្នៃសំរាម ទៅជាធនធានជាដើម។

ជាមួយគ្នានេះ ភាគីកូរ៉េបានទទួលយកសំណើរបស់កម្ពុជា ហើយនឹងចាត់តាំងមន្រ្តីបង្គោលដើម្បីទំនាក់ទំនងធ្វើការងារជាមួយកម្ពុជា។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋបានបញ្ចេញសំរាមក្នុង១ថ្ងៃជាង ២ពាន់តោន។ ការកើនឡើងនៃសំរាមក្នុងទីក្រុង ជាក្តីកង្វល់របស់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ហើយបច្ចេកវិទ្យាគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសំរាមនៅមានកម្រិតនៅឡើយ។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះសំរាមពាសវាលពាសកាល ខណៈសំរាមផ្លាស្ទិចនឹងនៅក្នុងទឹក ឬដី រាប់រយឆ្នាំ ។ សម្រាបក៏បង្កផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើនទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគតចំពោះបរិស្ថានផងដែរ។

កាលពីដើមខែមុន សម្តេច ហ៊ុន ​សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏ធ្លាប់ពិភាក្សាជាមួយភាគីជប៉ុនផងដែរ លើលទ្ធភាពកែច្នៃសំរាមនៅកម្ពុជា បន្ទាប់ពីនាយករដ្ឋមន្រ្តីបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និងបានទៅមើលកន្លែងច្នៃសំរាមរបស់ជប៉ុន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក កឹម សុខា ទន្ទឹមចាំពេលបម្រើជាតិ ខណៈលោក សម រង្ស៊ី ទាមទារឱ្យសម្ដេច ហ៊ុន សែន ដោះលែងលោកកឹមសុខា

លោក កឹម សុខា បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន[...]

ក្រសួងធនធានទឹកប្រកាសឲ្យអ្នកធ្វើដំណើរតាមសមុទ្រ ប្រុងប្រយ័ត្ននឹងខ្យល់កន្ត្រាក់

ក្រុងភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានច[...]

លោក សុខ ទូចថាកងទ័ពណាមិនកម្ចាត់លោក សម រង្ស៊ី សម្ដេច ហ៊ុន សែន អាចដកចេញពីដំណែង

លោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត