loader

កូរ៉េខាងត្បូងនឹងផ្ដល់ជំនួយ៨លានដុល្លារឱ្យកូរ៉េខាងជើងដោយសារភាពទុរភិក្សផ្ទុះរាលដាល

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្ដល់ប្រាក់ជំនួយ ៨លានដុល្លារ ទៅឱ្យប្រជាជនកូរ៉េខាងជើង ដោយសារភាពទុរភិក្សកើនមានធ្ងន់ធ្ងរ។

តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងThe Korea Herald ប្រាក់ជំនួយនេះ នឹង ត្រូវ​បានបញ្ជូនតាមរយៈអង្គការមនុស្សធម៌អន្តរជាតិ។

តាមប្រភពដដែលនេះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ថាតើជំនួយជាស្បៀងនេះ នឹងត្រូវចែកចាយទៅឱ្យពលរដ្ឋកូរ៉េដោយវិធីណា ដើម្បីដល់ដៃជនរងគ្រោះដោយសារទុករភិក្ស។ តែបើគំរោងនៃការផ្ដល់ជំនួយនេះ ស្បៀងអាហារភាគច្រើនត្រូវចែកជូន ស្រ្តីមានផ្ទៃពោះ និងកុមារ ហើយធ្វើឡើងតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក និងមូលនិធីសង្រ្គោះកុមារអន្តរជាតិ។

យោងតាមកម្មវិធីស្បៀងអាហារពិភពលោក​ពលរដ្ឋកូរ៉េខាងជើងជាងពាក់កណ្ដាល​នៃប្រជាជនសរុបជាង ២៥លាននាក់កំពុងជួបគ្រោះទុរភិក្ស ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ហ្វីលីពីនព្រួយបារម្ភករណីអាមេរិកដាក់ឈ្មោះលោកឌូទើតេ ថា ជាមេដឹកនាំរំលោភសិទ្ធិមនុស្ស

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានសម្ដែងការ[...]

តុលាការម៉ាឡេស៊ីផ្ដន្ទាទោសវិចិត្រករម្នាក់ដោយសារគូររូបថ្លុកនាយករដ្ឋមន្ត្រី

តុលាការមួយនៃប្រទេសម៉ាឡេស៊ី បានចាប់ខ្លួននិងផ្ត[...]

គុយវ៉ែត៖ស្រ្តីហ្វីលីពីនបម្រើតាមផ្ទះសម្រុកមកប្រទេសវិញបន្ទាប់ពីស្ត្រីម្នាក់ត្រូវម្ចាស់ផ្ទះសម្លាប់ដាក់ក្នុទូទឹកកក

ទីក្រុងម៉ានីល៖ បន្ទាប់ពីឃាតកម្មមួយនៅប្រទេសគុយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត