loader

កូរ៉េខាងជើងចោទប្រកាន់អាមេរិកថាជាអ្នកប្រកាសសង្រ្គាម

រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង បានចោទប្រកាន់ប្រធានាធិបតីអាមេរិក ​ដូណាល់ ត្រាំ(Donald Trump)ថា បានប្រកាសសង្រ្គាមលើប្រទេសរបស់ខ្លួន។ យ៉ាងណាទីក្រុង ព្យុងយ៉ាង ឆ្លើយតបថា ខ្លួនមានសិទ្ធិបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក។

                                                                    លោក គី ជុងអុន មេដឹកនាំកូរ៉េខាងជើង។

លោក រីយ៉ូង ហូ (Ri Yong-ho) រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អាមេរិក អាចត្រូវបានអនុវត្ត បើទោះបីជាយន្តហោះចម្បាំងមិនស្ថិតនៅក្នុងដែនអាកាសរបស់កូរ៉េខាងជើងក៏ដោយ។

ការអត្ថាធិប្បាយរបស់លោក រីយ៉ូង ហូ​ គឺឆ្លើយតបទៅនឹងការធ្វើអត្ថាធិប្បាយរបស់លោក Trump ដែលថា មេដឹកនាំកូរ៉េខាងជើងនឹងមិនស្ថិតនៅយូរអង្វែងទៀតទេ ប្រសិនបើមេដឹកនាំនោះបន្តវោហាសាស្ត្ររបស់គេ។

លោក RI បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលដែលលោកចាកចេញពីញូវយ៉ក ជាកន្លែងដែលលោកបានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ថា “ពិភពលោកទាំងមូលគួរតែចងចាំយ៉ាងច្បាស់ថា គឺសហរដ្ឋអាមេរិកជាអ្នកចង់ប្រកាសសង្គ្រាមជាលើកដំបូងនៅលើប្រទេសរបស់យើងនោះទេ” ។

ជាការឆ្លើយតប សេតវិមានបានច្រានចោលសេចក្តីថ្លែងការណ៍នេះថា ជារឿង”មិនទំនង”។ មន្ទីរបញ្ចកោណបានព្រមានទីក្រុង ព្យុងយ៉ាង ឱ្យបញ្ឈប់ការបង្កហេតុ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់និយាយថា UN កំពុងពិភាក្សាយ៉ាងក្តៅគគុកលើពាក្យពេច៍មួយចំនួនដែលអាចនាំឱ្យមានការយល់ខុសធ្ងន់ធ្ងរដូចនេះ៕ ប្រភព៖BBC

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ៊ីស្រាអែលត្រៀមវាយអ៊ីរ៉ង់ខណៈផ្ទុះព័ត៌មានថាអាមេរិកត្រៀមទម្លាក់គ្រាប់បែកយក្សកំទេចអ៊ីរ៉ង់

កំដៅឆ្ពោះទៅរកសង្គ្រាមរវាងអាមេរិកនិង អ៊ីរ៉ង កា[...]

វេណេហ្សូអេឡា៖មេដឹកនាំផ្ដាច់ការលោកម៉ាឌូរ៉ូសល់អ្នកគាំទ្រទូទាំងប្រទេសតែ១៦ភាគរយប៉ុណ្ណោះ

វិទ្យាសា្ថន Datincorp បានចុះផ្សាយនូវលទ្ធផលស្ទ[...]

សេដ្ឋកិច្ចវេណេសូអេឡាក្រឡាប់ហើយ ដោយទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក

ប្រជាជនវេណេសូអេឡាដែលធ្លាក់ក្នុងស្ថានភាពទុរ្ភិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត