កុមារទាំង២នាក់ គឺជាកូនគ្រូបង្រៀនម្នាក់ នៅសាលាស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ឪពុករបស់កុមារទាំង២នេះត្រូវបានតុលាការខេត្តពោធិ៍សាត់ កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ តាមបណ្តឹងរបស់ ខណ្ឌរដ្ឋបាលព្រៃឈើ និងមេឃុំអន្សា។ ក្រោយពីឪពុកបានបាត់ខ្លួនចេញពីផ្ទះបានធ្វើឱ្យការសិក្សារបស់កុមារទាំងពីរធ្លាក់ចុះ ហើយបានសម្រេចចិត្តបោះបង់ការសិក្សា ទៅតាមម្តាយ ដើម្បីតាមរកឪពុក។ នេះជាវិបត្តិមួយទៀតរបស់ អ្នកការពារដីរបស់ខ្លួន។
កញ្ញា ឆេង ណាតា ដែលបានជួបកុមារទាំង២នេះពេលកំពុងចេញដំណើរចាកចេញពីស្រុកកំណើតជាមួយម្តាយ ដើម្បីតាមរកឪពុក បានរៀបចំបទយកការណ៍ជូនប្រិយមិត្តអ្នកស្តាប់ដូចទៅ៖
ស្តាប់សំឡេង៖
Post Views: 215