ហ្វីលីពីន៖ ប្រភពពីមន្ត្រីប៉ូលីសនិយាយថា កូនស្រីរបស់មហាសេដ្ឋីជំនួញជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេបាញ់ស្លាប់នៅក្នុងទីក្រុងម៉ានីល ជាទីកន្លែងដែលអាជ្ញាធរកំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងថ្នាំញៀនដោយបាញ់សម្លាប់។
សាកសពរបស់កញ្ញា ម៉ារី អូរ៉ូរ៉ាម៉ូយនីហាន (Maria Aurora Moynihan) ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមនៅលើចិញ្ចើមផ្លូវកាលពីថ្ងៃទី ១០ ខែកញ្ញា។
លោក អូតូនីម៉ូយនីហាន (Anthony Moynihan) មហាសេដ្ឋីជំនួញជនជាតិអង់គ្លេស និងត្រូវជាឪពុកនាង ម៉ារី អូរ៉ូរ៉ាម៉ូយនីហាន ត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធទៅនឹងការរត់ពន្ធគ្រឿងញៀន ការលួចបន្លំ និងអំពើពេស្យាចារនៅក្នុងប្រទេសហ្វីលីពីន។
លោកអធិការ ទីតូ ចាយគូដេន (Tito Jay Cuden) បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖«មានសាក្សីបានប្រាប់យើងថា ពួកគេបានលឺសំឡេងកាំភ្លើងបាញ់ជាប់ៗគ្នាជាច្រើនគ្រាប់កាំ ហើយបន្ទាប់មកគេបានឃើញរថយន្តមួយគ្រឿងបើកចេញពីតំបន់នោះ»។
តែយ៉ាងណាអាជ្ញាធរបាននិយាយថា គេបានរកឃើញកញ្ចប់ថ្នាំញៀនប្រភេទហ្វេតាមីននៅជាប់ជាមួយនឹងរាងកាយរបស់នាង៕ប្រភព៖BBC