loader

កូនប្រុស ប៊ីនឡាឌែន ត្រូវដកហូតសិទិ្ធពលរដ្ឋស្របពេលអាមេរិកប្រកាសផ្ដល់រង្វាន់ចាប់ខ្លួន​យុវជននេះ

រាជរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ បានប្រកាស ដកហូតសិទ្ធិពលរដ្ឋរបស់យុវជនម្នាក់មានឈ្មោះថា ហាំសា ប៊ីន ឡាឌីន ដែលជាកូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដា ភេរវជនអន្ដរជាតិ។

ការដកហូតសិទ្ធិពលរដ្ឋនេះ ក្រោយពីគេរកឃើញថា យុវជនហាំសា ប៊ីន ឡាឌីន ប៊ីនឡាឌីន បង្កឱ្យមានភេវកម្មតាមអ៊ីនធឺណេតកើនឡើង។បើតាមព្រះរាជក្រឹត្យរបស់រាជាណាចក្រនេះ គឺបុគ្គលរូបនោះត្រូវបានដកសិទ្ធិពលរដ្ឋតាំងពីខែវិច្ឆិកា តែថាទើបត្រូវបានឱ្យដឹងជាសាធារណៈនៅថ្ងៃនេះ។

ភ្ជាប់នឹងរឿងនេះដែរ គេសង្កេតឃើញ សេតវិមានអាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍ បានប្រកាសផ្ដល់រង្វាន់១លានដុល្លារសម្រាប់ការផ្ដល់ព័ត៌មានឈានដល់ការចាប់ខ្លួនរូបហាំសា ដែលអាមេរិកថាវាជាកម្មវិធីសកលនៃរង្វាន់យុត្តិធម៌ និង មិនតែប៉ុណ្ណោះ ហាំសា បានចាត់ចូលក្នុងបញ្ជីទណ្ឌកម្មភេរកម្មនៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិហើយ។

ហេតុការណ៍នេះធ្វើឱ្យគេចងចាំនូវរឿងរ៉ាវឆ្នាំ១៩៩៤ ដែលអូសាម៉ាត្រូវបានរាជរដ្ឋាភិបាលដកហូតសិទ្ធិនេះដែរ ខណៈលោកបាននិរទេសទៅរស់នៅស៊ូដង់ ជាមួយនឹងកូនប្រុសរូបនោះ។

ប្រវត្តិរូបក្នុងដៃអាមេរិកគឺថា ហាំសា ទំនងជាកើតនៅឆ្នាំ1989 ជាពេលដែលសូវៀតដកទ័ពពីអាហ្កានីស្ថាន ហើយឪពុករបស់គេលេចធ្លោជាមេដឹកនាំម៊ូចាហេឌីន។ រឿងនេះ បន្ទាប់មក អូសាមា បានធ្វើដំណើរទៅ អារ៉ាប់រួម ហើយក្រោយមកទើបលួចរត់ទៅ ស៊ូដង់ បន្ទាប់ពីបានរិះគន់ព្រះរាជាណាចក្ររបស់ខ្លួនដោយថាអនុញ្ញាតឱ្យកងទ័ពអាមេរិកដាក់ពង្រាយនៅក្នុងប្រទេសកំឡុងសង្គ្រាមឈូងសមុទ្រឆ្នាំ 1991 ។ ក្រោយមកគាត់បានភៀសខ្លួនចេញពីប្រទេសស៊ូដង់សម្រាប់អាហ្វហ្គានីស្ថាននៅឆ្នាំ 1996 ដែលគាត់បានប្រកាសសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក។

ពិភពលោកមិនងាយបំភ្លេចពី សកម្មភាពរបស់មេដឹកនាំអាល់កៃដារូបនេះ ដូចជាឆ្នាំ១៩៩៨ បានទៅបន្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកប្រចាំ កេនយ៉ា និង តាន់ហ្សានា យ៉ាម៉ាន។ ប៊ីល ឡាឌីន បានរៀបចំផែនការបុកកម្ទេចអាគារពាណិជ្ជកម្មខ្ពស់បំផុតរបស់អាមេរិក​នៅញ៉ូយ៉កកាលពីថ្ងៃទី 11 ខែកញ្ញាឆ្នាំ ២០០១។​កងយោធាអាមេរិក បានសំលាប់ប៊ីនឡាដិននៅក្នុងការឆ្មក់ចូលផ្ទះមួយនៅ Abbottabad ប្រទេសប៉ាគីស្ថានក្នុងឆ្នាំ 2011 ។​កូនប្រុសរូបនេះទំនងជាអ្នកស្នងតំណែង ព្រោះរូបគាត់ត្រូវបានប្រភពជិតស្និទ្ធថា ចង់ចូលទៅក្នុងការប្រយុទ្ធ ទើបបង្កើត វគ្គបណ្ដុះបណ្ដាលបន្ទុះគ្រាប់បែកនៅប៉ាគីស្ថាន។

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Huawei ៖ ផែនការ B នៃការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ឆ្លើយតបនឹងអាមេរិកគាបសង្កត់ដោយប្រើប្រាស់ Google និង Microsoft

សង្គ្រាមពាណិជ្ជកម្មពេលនេះបានវិវត្តខ្លួន ប្រើប[...]

៣ខែនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិបណ្ដាលឱ្យ​​​វេណេហ្សូអេឡាបាត់បង់ប្រាក់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៣០ពាន់លានដុល្លារ

សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៨ឧសភា នេះប[...]

អតីតមន្ត្រីចារកម្មវេណេហ្សូអេឡា៖ ម៉ាឌូរ៉ូត្រៀមខ្លួនរស់នៅក្នុងរូងដីបើរបបគាត់ត្រូវផ្ដួលរំលំ

អតីតមន្ត្រីចារកម្មនៃប្រទេសវេណេហ្សូអេឡា បានបង្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត