ភ្នំពេញ៖ ពេញមួយខែមេសា ឆ្នាំ២០១៧ កុមារមានជំងឺធ្ងន់ធ្ងជាង ៦ម៉ឺននាក់ បានទៅទទួល ការពិនិត្យ និងសម្រាកព្យាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ លោកវេជ្ជបណ្ឌិត Beat Richner នៅថ្ងៃទី០១ ឧសភា។
របាយការណ៍នេះរៀបរាប់ថា កុមារមានជំងឺធ្ងន់ៗ ចំនួន១០៤៨៣នាក់បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងនោះ កុមារចំនួន ១៩៨នាក់ មានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ។ ជាមួយគ្នានេះ មានការវះកាត់ចំនួន ២០៦២ករណី និងធ្វើការវះកាត់បេះដូងបានចំនួន ៣២នាក់។
ដោយឡែក នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្នុងខេត្តសៀមរាប មានស្ត្រីមានផ្ទៃពោះចំនួន ១១,៨៤២ នាក់ បានមកពិនិត្យ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺខាងក្រៅ និងស្ត្រីជាង២០០០នាក់បានសម្រាលកូនស។ មន្ទីរពេទ្យ បានឱ្យដឹងថា គ្រួសារអ្នកជំងឺភាគច្រើន ជាអ្នកទីទ័លក្រ ទើបការព្យាបាលជំងឺ ដោយឥតគិតថ្លៃ ហើយគ្មានបុគ្គលិកណាម្នាក់ទារប្រាក់ពីអ្នកជំងឺឡើយ៕