loader

កុមារាអាយុ១៥ ឆ្នាំម្នាក់ត្រូវរថភ្លើងកិនខ្ទេចដៃ ជើង ប្រកាសស្វែងរកសាច់ញាតិបន្ទាន់

កុមារាម្នាក់ ត្រូវបានរថភ្លើងកិនបណ្ដាលអោយដាច់ដៃខាងឆ្វេង និងជើងទាំងសងខាង ព្រមទាំងរបួសក្បាលហូរឈាមធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងប្រកាសស្វែងរកសាច់ញាតិនៅឯមន្ទីរពេទ្យ។

កុមារាម្នាក់ត្រូវបានគេស្គាល់មានឈ្មោះថា ឈើម អាយុ១៥  ត្រូវបានរថភ្លើងកិនបណ្ដាលអោយដាច់ដៃខាងឆ្វេង និងជើងទាំងសងខាង ព្រមទាំងរបួសក្បាលហូរឈាមធ្ងន់ធ្ងរ កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យ ទី១០ ខែតុលា វេលាម៉ោងប្រមាណ ៤ជិតភ្លឺនៅចំណុចផ្លូវរថភ្លើង (ខ្សែភ្នំពេញ-កំពត)ស្ថិតក្នុងភូមិ​អង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ កុមារារងគ្រោះ ត្រូវបានគេស្គាល់ថាមានឈ្មោះ ឈើម អាយុ១៥ឆ្នាំ។

ក្រោយកើតហេតុនគរបាល​បាល​ប៉ុស្តិ៍​ចោមចៅ​ទី​ ៣ បាន​ចុះទៅ​កន្លែងកើតហេតុផ្ទាល់​ និង​បាន​ហៅ​រថយន្ត​សង្គ្រោះអង្គភាព​លេខ​ ៧០ ​ដឹក​ទៅ​ពេទ្យ​គន្ធបុប្ផា​ជាបន្ទាន់នាវេលាម៉ោង ៦ និង ៤៥នាទីព្រឹក ក្នុងអាការធ្ងន់ធ្ងរ និងគ្មានឡើយ​អាណាព្យាបាលទៅជាមួយ​។ ក្នុងថ្ងៃដដែល  មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ បាន​ជូន​ដំណឹង​បន្ទាន់មួយ​តាម​ហ្វេសប៊ុក ដើម្បី​​ស្វែងរក​អាណាព្យាបាល​ក្មេងប្រុស​រូបនេះ ខណៈ​ក្រុម​​គ្រូពេទ្យ​កំពុង​ជួយសង្គ្រោះ​ជីវិត​​ក្នុង​បន្ទប់វះកាត់​នៅឡើយ​។

បើតាមលោក មាស សារិទ្ធ ប្រធានរដ្ឋបាលមន្ទីរពេទ្យគន្ធបុប្ផា បានអោយដឹងនាថ្ងៃចន្ទ ទី១១ ខែតុលាថា មកទល់ពេលនេះនៅមិនទាន់រកឃើញ ​សាច់ញាតិ​កុមារ​រងគ្រោះ​ទេ​។ ជុំវិញបញ្ហានេះ លោកបានបញ្ជូនព័ត៌មានទាំងនេះ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីស្វែងរកព័ត៌មានបន្ថែមពីសាច់ញាតិកុមាររងគ្រោះ។

ក្រោយពីទទួលបានព័ត៌មានពីខាងមន្ទីរពេទ្យនាថ្ងៃចន្ទដដែល លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច បានស្វះស្វែងបំពេញប្រតិបត្តិការ ដោយបានចាត់កម្លាំងចុះទៅកន្លែងកើតហេតុផ្ទាល់ ដើម្បីធ្វើការប្រមូលព័ត៌មានពាក់ព័ន្ធមួយចំនួន ងាយស្រួលក្នុងការស្រាវជ្រាវ។

គេនៅមិនទាន់ដឹងថា ក្មេងប្រុសរូបនេះមកពីណា ហេតុអ្វីដើរចូលទៅដេកនៅលើផ្លូវរថភ្លើង រហូតកិនដាច់ដាច់ដៃ ដាច់ជើងបែបនេះទេគិតត្រឹមរសៀលថ្ងៃនេះ។ បច្ចុប្បន្ន ក្មេងប្រុសរងគ្រោះ ​កំពុងស្ថិត​ក្នុងអាការ​ធ្ងន់ធ្ងរ​ និង​កំពុងរង់ចាំសាច់ញាតិមកទទួលនៅឯមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ​​។

រូបភាពពីមន្ទីរពេទ្យគន្ធបុប្ផា កុមារារងគ្រោះឈ្មោះ ឈើម

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប[...]

ខេមបូចារកឃើញករណីមន្ត្រីថ្នាក់លើបើកផ្លូវឱ្យអាជ្ញាធរយាយីអ្នកកាសែតពេលបំពេញការងារ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)ព[...]

នាយករដ្ឋមន្រ្តីផ្តួចផ្តើមគំនិតត្រៀមរៀបចំបើកប្រទេសឡើងវិញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញគំនិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x