loader

កីឡាការិនី​ ខាន់​ ចេ​សា​ ឈ្នះ​មេដាយមាស​ពិ​ព​ភ​លោក​ ខណៈ​កីឡាករ​ម៉ូតូ​ទឹក​ឈ្នះ​មេដាយមាស​នៅ​ចិន​

​ភ្នំពេញ​៖​ កីឡា​ការ​នី​ ខាន់​ ចេ​សា​ បន្ត​ឈ្នះ​មេដាយមាស​លំដាប់​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​កាលពី​ស​ប្តា​ហ៍​មុន​ ខណៈ​ដែល​កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា​បន្ត​ឈ្នះ​មេដាយមាស​មួយ​គ្រឿង​ទៀត​នៅ​ប្រទេស​ចិន​។​

ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នំា ២០១៨ កីឡាការិនី ខាន់ ចេសា(រូបឆ្វេង) បន្តឈ្នះមេដាយមាស ២ គ្រឿងកក្នុងការប្រកួតជីជិតស៊ូលំដាប់ពិភពលោកនៅអាមេរិក និង កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ឈ្នះមេដាយមួួយគ្រឿងនៅចិន។រូបភាព៖ NOCC

​យោង​តាម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ឱ្យ​ដឹង​ថា​ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ ឆ្នាំ​ ២០១៨​ កីឡាការិនី​ ខាន់​ ចេ​សា​ បន្ត​ឈ្នះ​មេដាយមាស​ ២​ គ្រឿង​ក​ក្នុង​ការ​ប្រកួត​ជី​ជិត​ស៊ូ​លំដាប់​ពិភពលោក​ប្រភេទ​ទម្ងន់​៤៩​កី​ឡូ​ក្រាម​ (JiuJitsu​ International​ World​ Championships)​ នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ សៅរ៍​ ទី​ ២៧​ តុលា​។​

​ជាមួយ​គ្នា​នេះ​ កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា​ សាលី​ អ៊ូ​មើ​ត​ បាន​បង្កើត​កំណត​ត្រា​ថ្មី​ដោយ​ឈ្នះ​មេដាយមាស​មួយ​គ្រឿង​បន្ថែម​ទៀត​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​2018​ Baili​ Liujiang​ International​ Jetski​ Open​ នៅ​ប្រទេស​ចិន​។​

​កីឡាការិនី​ ខាន់​ ចេ​សា​ និង​ កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា​ សាលី​ អ៊ូ​មើ​ត​ ជា​ម្ចាស់​មេដាយមាស​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំ​ ២០១៨៕

ព័ត៌មានទាក់ទង

ពលរដ្ឋច្បារអំពៅ ៨ គ្រួសារបារម្ភបាត់ដីធ្លី ខណៈក្រុមហ៊ុនផានអ៊ីម៉ិចបន្តបូមខ្សាច់ចាក់លើដីទំនាស់

ភ្នំពេញ៖ លោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋ នៅ[...]

អ្នកភូមិបញ្ជូនទៅសង្រ្គោះបន្ទាន់សង្ស័យពុលក្តាមត្រាំ

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃ សុក្រ ម្សិលមិញ អ្[...]

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត